មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសថា គណបក្សនេះ បានកើនសំឡេងឆ្នោតលើសពីចំនួនសមាជិកដែលខ្លួនមាន ខណៈលទ្ធផលនៃការបោះឆ្នោតអសកលនេះ កំពុងត្រូវបានប្រកាសជាបណ្តើរនោះ។
លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុកថា “ថ្ងៃនេះ ទូទាំងប្រទេស គណបក្សសង្គ្រោះជាតិ បានទទួលសំឡេងច្រើនជាងចំនួនសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ មកពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមគ្នា។ ព័ត៌មាននេះមានន័យថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មកពីគណបក្សដទៃទៀត ក៏បានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិដែរ។ គណបក្សសង្គ្រោះជាតិ ដណ្តើមបានកៅអីក្រុមប្រឹក្សា ជាច្រើនថែមទៀត នៅថ្នាក់ស្រុក និងថ្នាក់ខេត្ត”។
គ.ជ.ប ឲ្យដឹងថា សម្រាប់អាណត្តិទី២នេះ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មានសរុប ៣៩៣ នាក់។ ចំណែកសមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានសរុប ២ ៩៣១នាក់៕
No comments:
Post a Comment
yes