ក្រុមបាតុករវៀតណាម ប្រឆាំងនឹងប្រទេសចិន ករណីចូលខួងយក
ប្រេងក្នុងដែនទឹក ដែលវៀតណាមអះអាងថាជារបស់ខ្លួន (រូបថតពី ៖ AFP)
ចិន
និងវៀតណាមបន្តជម្លោះព្រំដែនសមុទ្រ
ដែលបានបណ្ដាលឲ្យផ្ទុះកុប្បកម្មសម្លាប់មនុស្សនៅក្នុងប្រទេសវៀត ណាម
ខណៈកាលពីម្សិលមិញ រដ្ឋមន្ត្រីការពារជាតិវៀតណាមបានថ្លែងថា
ប្រទេសជិតខាងមួយនេះមិនទាន់ឈានដល់ការចុះកិច្ចព្រមព្រៀងណាមួយទេ។
ភាពតានតឹងកំពុងស្ថិតនៅក្នុងកម្រិត
ខ្ពស់នៅឡើយនៅក្នុងតំបន់
ក្រោយពេលមានផ្ទុះកុប្បកម្មប្រឆាំងចិននៅក្នុងប្រទេសវៀតណាមជុំវិញ
ផែនការដ៏ចម្រូងចម្រាសរបស់ទីក្រុងប៉េកាំងក្នុងការជីកអណ្តូងប្រេងកាត
នៅក្នុងតំបន់ជម្លោះដែនទឹក
បណ្ដាលឲ្យមនុស្សដែលពោរពេញដោយកំហឹងរាប់រយនាក់
បានវាយប្រហារទៅលើក្រុមហ៊ុនរបស់បរទេសកាលពីសប្ដាហ៍មុន
រហូតស្លាប់ជនជាតិចិនពីរនាក់។
រដ្ឋាភិបាលចិនបានឆ្លើយតប
ដោយការជម្លៀសជនជាតិចិនចេញពីប្រទេសវៀតណាម
ខណៈដែលចំណងទាក់ទងរវាងប្រទេសជិតខាងទាំងពីរ
បានលិចចុះដល់កម្រិតទាបបំផុត
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
រដ្ឋមន្ត្រីការពារជាតិវៀតណាម លោកផុង
គង់ ថាញ់ Phung Quang Thanh បានថ្លែងថា
ភាគីទាំងពីរបានពិភាក្សាគ្នាពីការប្ដូរទីតាំងអណ្ដូងរ៉ែដ៏ធំចេញពី
តំបន់ជម្លោះ
ហើយបានសង្កត់ធ្ងន់នូវតម្រូវការឲ្យមានដំណោះស្រាយសន្តិភាពមួយ
នៅតាមជួរព្រំដែន ក្នុងអំឡុងពេលចរចា។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅ
ក្នុងអំឡុងពេលលោកទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ
នៃសហគមន៍ប្រជាជាតិអាស៊ាន នៅទីក្រុងណៃពីដោ ប្រទេសភូមា
ដែលមានតំណាងពីរដ្ឋាភិបាលចិនចូលរួមដែរ កាលពីថ្ងៃអង្គារម្សិលមិញថា
“យើងនៅតែមានទស្សនៈខ្វែងគ្នានៅឡើយ”។
ការចរចាក្រៅផ្លូវការនៃរដ្ឋមន្ត្រី
ទាំងឡាយ បានគ្របដណ្ដប់លើបញ្ហាសមុទ្រចិនខាងត្បូង
ដែលប្រទេសសមាជិកអាស៊ានផ្សេងទៀតអះអាងថា
ស្ថិតក្នុងដែនទឹករបស់ខ្លួនផងដែរដូចជាហ្វីលីពីន ប្រុយណេ ម៉ាឡេស៊ី
និងតៃវ៉ាន់ជាដើម។
អំពើហិង្សា និងការផ្ទុះកុប្បកម្មបានបណ្ដាលឲ្យមនុស្ស១៤០នាក់រងរបួស ហើយបានរីករាលដាលដល់ខេត្តជាច្រើន៕
No comments:
Post a Comment
yes