សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 2, 2014

កឹមសុខារិះគន់មិនសំចៃលើលោកហ៊ុនសែននិងCPPពេលចុះឃោសនាថ្ងៃដំបូងនៅស្រុកកោះធំ​

លោក សម រង្ស៊ី(ធ្វេង) និងលោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅកោះធំ
(រូបថតដោយណាត សុភាព

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃសុក្រនេះ ចាប់ផ្តើមរិះគន់លោក​នាយករដ្ឋ​មន្រ្តី​​ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ពីការដឹកនាំប្រទេសកន្លងមក នាំឲ្យប្រទេសអន្តរាយ និង​ស្ថិត​​​នៅ​ក្រោម​អំពើ​ពុករលួយ។
លោក កឹម សុខា ថ្លែងបែបនេះ នៅពេលប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងរូបលោក ចុះ​ទៅ​ភូ​មិ​ព្រែកបិ ឃុំកោះធំ-ខ ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីបើកយុទ្ធនាការឃោសនាថ្ងៃដំបូង។
លោក កឹម សុខា មានប្រសាសន៍ទៅកាន់អ្នកគាំទ្រថា គណបក្សប្រជាជនកម្ពុជា ជា«គណបក្សយួន»​(វៀត​​ណាម) និងជាគណបក្សកុម្មុយនីស្ត។ លោកបានរិះគន់ពីអំពើពុករលួយ ដែលដឹកនាំដោយលោក​នាយ​ក​​រដ្ឋមន្រ្តី ហ៊ុន សែន និងមិនមានការអភិវឌ្ឍនៅថ្នាក់ក្រោមទេ។ លោក កឹម សុខា ឲ្យដឹងទៀតថា មនុស្សនៅ​ក្បែរនាយក​រដ្ឋមន្រ្តី​ប្រមាណ​ជា២០នាក់ មានលុយទៅដ​ល់​២ពាន់​លា​​​នដុល្លារក្នុងមួយនាក់​។លោក មានប្រសាសន៍បែបនេះ ដោយដកស្រង់សម្តីរ​បស់ជនជា​តិបរ​ទេ​ស​ម្នា​ក់​ ​ដែលស្គាល់លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន។លោកបន្តថា ការសុំគម្រោងយកទៅអភិវឌ្ឍ​នៅថ្នាក់​ក្រោមម្ត​ងៗ មានការលំបា​ក ​ដោ​យសា​រតែ​អំពើពុករលួយនៅថ្នាក់លើ។

VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីតំណាងរាស្រ្ត​គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បាន​នៅឡើ​យទេ។​ លោក ជាម យៀប មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា គណបក្ស​ប្រជាជន​កម្ពុជា នឹ​ង​ធ្វើការ​ឃោសនា​​ពី​គោល​នយោបាយ​បក្ស ​នៅតាម​ស្នាក់ការ​ខេត្ត​រាជធានី ទាំង​២៥ ដោយ​មិន​មាន​​កា​រហែក្បួ​​ន​នោះទេ។
នៅ​រសៀល​ម៉ោង​៤ ថ្ងៃ​សុក្រ​នេះ គណបក្សសង្រ្គោះជាតិ នឹង​ជួបជុំ​អ្នកគាំទ្រ​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ ហើយ​នឹង​ធ្វើ​ការហែ​ក្បួន​​។​
​យុទ្ធនាការ​រក​សំ​ទ្បេង​ឆ្នោត​ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិ​ទី​២ ឆ្នាំ​២០១៤ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា នេះ​។ ការបោះឆ្នោត​ក្រុមប្រឹក្សា នឹង​ធ្វើ​នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​មាន​គណបក្សនយោបាយ​ចំនួន​៥​ចូលរួម ក្នុងនោះ​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា ធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ៕

No comments:

Post a Comment

yes