សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 2, 2014

ឧត្តម​ស្នងការរង​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិជួប​លោកវន់ពៅនៅ​ពន្ធនាគារ​ព្រៃ​សនៅ​ព្រឹក​នេះ​​

លោកស្រី Flavia Pansieri ​ឧត្តម​ស្នងការរង​ផ្នែក​សិទ្ធិមនុស្ស​
អង្គការស​ហ​ប្រជាជាតិ (រូបថត៖ តាត ឧត្តម)

ឧត្តម​ស្នងការរង​ផ្នែក​សិទ្ធិមនុស្ស​អង្គការស​ហ​ប្រជាជាតិ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ចុះ​ទៅ​ទស្សនកិច្ច​ពន្ធនាគារ​ព្រៃ​ស ជួបលោក វ​ន់ ពៅ ប្រធាន​សមាគម​​​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​ជាប់​ឃុំ​ផ្សេងទៀត​។​
នៅម៉ោង​ជិត ១០ព្រឹក​ថ្ងៃទី​០២ ខែ​ឧសភា​នេះ លោកស្រី ហ្វ្លា​វា ផាន់​សៀ​រី (Flavia Pansieri) ឧត្តម​ស្នងការរង និង​ជា​មន្ត្រី​សិទ្ធិមនុស្ស​ជាន់​ខ្ពស់​បំផុត របស់​អង្គការសហប្រជាជាតិ បានទៅ​ដល់​ពន្ធនាគារ​ព្រៃ​ស និងបាន​ត្រឡប់​ទៅវិញ នៅម៉ោង ១០:១៥នាទីព្រឹក ដោយ​ពុំបាន​ផ្តល់​បទ​សម្ភាសន៍ដល់​អ្នកសារព័ត៌មាន​នោះទេ។
តែទោះជាយ៉ាង​ណា បើ​តាម​ការ​អះអាង​របស់ អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ភរិយា​​​លោក ​វ​ន់ ពៅ បន្ទាប់​ពីពិនិត្យ​ស្ថាន​ភាព​នៅពន្ធនាគារ​ព្រៃ​ស​ហើយ លោក​ស្រី ហ្វ្លា​វា ផាន់​សៀ​រី (Flavia Pansieri) នឹងជួប​ជាមួយ​​​​លោក វ​ន់ ពៅ និង​អ្នក​ជាប់​ឃុំ​ផ្សេងទៀត​។​

ការចុះ​ទៅ​ពន្ធនាគារ​ព្រៃ​ស របស់​លោកស្រី ហ្វ្លា​វា ផាន់​សៀ​រី បាន​ធ្វើឡើង​ស្របពេល​ដែល តុលាការ​កំពូល បាន​បើក​សវនាកា​រលើ​ពាក្យសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន របស់លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​ព្រឹក​នេះដែរ​៕

No comments:

Post a Comment

yes