កាលពីថ្ងៃទី០៩ មិថុនា ២០១៤ ពលរដ្ឋរងគ្រោះដីធ្លីនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង ជាង១០០នាក់ តំណាងឲ្យ៨៨គ្រួសារ បានយកញត្តិស្វែងរកអន្តរាគមន៏រឿងជម្លោះដីធ្លីជាមូយក្រុមហ៊ុន
KDC ដាក់ជូនអភិបាលខេត្តកំពង់ឆ្នាំង
តែត្រូវបានអាជ្ញាធររារាំង ។
ការដាក់ញត្តិរបស់ពលរដ្ឋ ស្វែងរកអន្តរាគមន៏ពីអភិបាលខេត្តកំពង់ឆ្នាំង
គឺធ្វើឡើងស្របពេលការប្រកាសសុពលភាពក្រុមប្រឹក្សាខេត្ត ក្រុង កំពង់ឆ្នាំង
និងស្រុករលាប្អៀ នៅសាលាខេត្ត តែត្រូវបានអាជ្ញារធររារាំង មិនអនុញត្តិឲ្យពលរដ្ឋដាក់ញត្តិជូនអភិបាលខេត្តឡើយ
ដោយបិទទ្វារបងចាក់សោសាលាខេត្ត ហើយប្រាប់ពលរដ្ឋថាមិនមានមន្រ្តីសាលាខេត្តធ្វើការនោះឡើយ
។
លោក កែវ ថៃ ក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង
ដែលបានចូល រួមប្រកាសសុពលរដ្ឋ នៅថ្ងៃនោះ លោកបានមានប្រសាសន៏ឲ្យកម្មវិធី
សម្លេងសង្គ្រោះជាតិ ដឹងថា មូលហេតុដែលអាជ្ញាររារាំង ហើយលើកហេតុផលមិនមានមន្រ្តីសាលាធ្វើការនោះ
គឺជារឿងមិនពិត តែអ្វីធាតុពិតជាក់ស្តែង អាជ្ញាធរមិនចង់ឲ្យពលធ្វើការតវ៉ារឿងរ៉ាងទំនាស់ដីធ្លីតំបន់ឡពាងបន្តទៀតជាមួយក្រុមហ៊ុន
KDC ភរិយាលោក ស៊ុយ សែម ដែលរដ្ឋមន្រ្តីក្រសួងរ៉ែ
និងថាមពល ។
លោកបន្តថា ក្នុងព្រឹត្តិការណ៏នោះ សូម្បីតែក្រុមប្រឹក្សាខេត្ត និងស្រុករលាប្អៀ
របស់គណបក្ស ប្រជាជន ដែលទើបប្រកាសសុពលភាពនៅលាលាខេត្ត ព្រឹកថ្ងៃទី០៩ មិថុនានោះ
ក៏បានគេចខ្លួន ពីការស្វែងរកអន្តរាគមន៏របស់ពលរដ្ឋ រឿងជម្លោះដីធ្លីជាមួយលោកស្រី ជា
ខេង នេះផងដែរ ។
លោក កែវ ថៃ បន្ថែមទៀតថា ក្នុងនោះមានតែក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ
ដែលជួបជាមួយពលរដ្ឋ ដោយសន្យាស្វែងរកអន្តរាគមណ៏ជូនពួកគាត់ ពីបញ្ហាជម្លោះដី
ធ្លីដ៏រាំរ៉ៃរបស់ពួកគាត់ជាមួយក្រុមហ៊ុន KDC
នេះ
តាមគ្រប់រូបភាពដើម្បីផ្តល់យុត្តិធម៌ជូនពួកគាត់ ដែលជាម្ចាស់ដី ។
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ
នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង
ភរិយាលោក ស៊ុយ សែម បានកើតឡើងតាំងពីឆ្នាំ ២០០៧មកម្លេះ ដែលមានចំនួន១៤៥ហិតា
ប៉ះពាល់ចំនួន៨៨គ្រួសារ រហូតមានការចាប់តំណាងពលរដ្ឋដាក់ពន្ធនាគារជាច្រើនខែ ។
សូមជំរាបថា បញ្ហាជម្លោះដីធ្លីនៅកម្ពុជាសព្វថ្ងៃ បានក្លាយទៅជាជម្ងឺមហារីកដ៏ធ្ងន់ធ្ងរ
ដូច្នេះចាំបាច់ត្រូវតែមានវិធានការទប់ស្កាត់ជាបន្ទាន់
ដើម្បីកុំឲ្យករណីនេះបន្តកើតមានកាន់តែរីករាលដាល ធំឡើងៗបន្ថែមទៀត
ព្រោះអ្នកដែលរងទុក្ខគឺពលរដ្ឋក្រីក្រទុកខ្សោយ ៕
No comments:
Post a Comment
yes