លោក ហ៊ុន ម៉ានី ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អន្តរជាតិរបស់
ប្រទេសសឹង្ហបុរី Channel newsasia នៅក្នុងកម្មវិធី «Conversation With»
នៅក្នុង
បទសម្ភាសន៍មួយ ជាមួយទូរទស្សន៍អន្តរជាតិរបស់ប្រទេសសឹង្ហបុរី Channel
newsasia នៅក្នុងកម្មវិធី «Conversation With»
អ្នកកាសែតបានសួរសំនួរជាច្រើនទាក់ទងនឹងទស្សនទាន
និងគំនិតរបស់សមាជិករដ្ឋសភាវ័យក្មេងជាងគេ គឺលោក ហ៊ុន ម៉ានី
កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅលើប្រធានបទជាច្រើនរបស់ប្រទេសកម្ពុជា។
ក្នុងចំណោមប្រធានបទជាច្រើនដូចជា បញ្ហាការបោះឆ្នោត
ការកាន់កាប់អំណាចរបស់គណបក្សប្រជាជនកម្ពុជា បញ្ហាគ្រួសារនិយម
និងការលើកស្ទួយវិស័យអប់រំជាដើមនោះ អំពើពុករលួយ
គឺជាប្រធានបទធំមួយនៅក្នុងបទសម្ភាសន៍ដែលមានរយៈពេល ២១នាទី។
នៅក្នុងចំណោមប្រធានបទជាច្រើន អ្នកកាសែតស្ត្រី Lin Xueling
បានសួរអំពីគំនិតរបស់លោក ហ៊ុន ម៉ានី
អំពីការដោះស្រាយបញ្ហាអំពើពុករលួយរបស់ប្រទេសកម្ពុជា។ អ្នក
នយោបាយវ័យក្មេង អាយុ៣២ឆ្នាំ
បានឆ្លើយទទួលស្គាល់អំពីវត្តមាននៃអំពើពុករលួយ។
ជាអំពើពុករលួយដែលកំពុងតែកើតមាននៅក្នុងប្រទេសដែលដឹកនាំដោយឪពុក
និងគណបក្សរបស់លោក។
ពន្យល់ប្រាប់អ្នកកាសែតរបស់ Channel newsasia លោក ហ៊ុន
ម៉ានីបានថ្លែងថា «មានអំពើពុករលួយ ហើយវាជាអំពើខុសឆ្គង
និងជាអំពើអសីលធម៌។ ហើយថាលោកក៏ទទួលស្គាល់ថា
អំពើពុករលួយក៏ជះឥទ្ធិពលទៅជីវភាពប្រជាជនផងដែរ។
ទទូលស្គាល់ពីអំពើពុករលួយមែន ប៉ុន្តែលោក ហ៊ុន ម៉ានី
បានបង្ហាញការបកស្រាយមួយចំនួនដែលធ្វើអោយអ្នកទស្សនាបទសម្ភាសន៍ជាភាសា
អង់គ្លេសយល់ថា អំពើពុករលួយនៅកម្ពុជា
ក៏នៅមិនទាន់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងពេក
ដែលថាមនុស្សគ្រប់គ្នាកំពុងធ្វើអោយវាកាន់តែរីកធំនោះទេ។
ឃ្លាត្រង់នេះហើយដែលធ្វើអោយអ្នកកាសែតបញ្ជាក់ប្រាប់លោក ហ៊ុន ម៉ានី ថា
អង្គការតម្លាភាពអន្តរជាតិនឹងមិនយល់ស្របតាមអ្វីដែលលោកម៉ានីលើកឡើង
នេះឡើយ។ លោក ហ៊ុន ម៉ានី ពន្យល់យ៉ាងដូច្នេះថា៖«
ខ្ញុំមិនចង់និយាយអំពីពាក្យ វប្បធម៌ពុករលួយទេ។ ខ្ញុំពិតជាយល់ថា
វាមានអំពើពុករលួយនៅកន្លែងនានា។ ហើយគណបក្សប្រជាជនកម្ពុជា
និងរដ្ឋាភិបាលបានយល់ច្បាស់ណាស់អំពីបញ្ហានេះ។
អំពើពុករលួយជាបញ្ហាមួយ។ ប៉ុន្តែគេមិនគួរនិយាយថា វាកំពុងរាលដាលឡើយ។
វាមានអំពើពុករលួយ ប៉ុន្តែ វាមិនដល់ថ្នាក់ថា
កម្ពុជាលែងអាចទាក់ទាញវិនិយោគដោយសារតែបញ្ហាពុករលួយនោះទេ»។
ទោះយ៉ាងណាក៏ដោយ សមាជិករដ្ឋសភាវ័យក្មេងជាងគេរូបនេះអះអាងថា អំពើពុករលួយ
ជាបញ្ហាដែលត្រូវដោះស្រាយ។ លោក ហ៊ុន ម៉ានី ក៏បានប្រាប់អ្នកកាសែត
Channel Newsasia អោយដឹងដែរ បញ្ហារ៉ាំរ៉ៃមួយនេះ
ក៏ត្រូវបានលើកឡើងនៅក្នុងការជជែកពិភាក្សានៅក្នុងក្រុមគ្រួសាររបស់លោក
នាយករដ្ឋមន្ត្រីផងដែរ។ «ឪពុកខ្ញុំអនុញ្ញាតអោយយើងលើកជាសំនួរ
និងនិយាយចេញពីគំនិតរបស់ពួកយើង» នេះជាការបញ្ជាក់របស់លោក ហ៊ុន
ម៉ានី៕
No comments:
Post a Comment
yes