សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 12, 2014

អាមេរិក​អាច​បញ្ចូល​ប្រទេស​ថៃ​ក្នុង​បញ្ជី​ខ្មៅក្រោយ​បែក​ធ្លាយ​ព័ត៌មាន​ប្រើ​មនុស្ស​ដូច​ទាសករ


សហរដ្ឋអាមេរិក​កំពុង​ពិចារណា​ចុះ​បញ្ជី​ប្រទេស​ថៃ​ចូលក្នុង​បញ្ជី​ខ្មៅ ពាក់ព័ន្ធ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស បន្ទាប់​ពី​លេច​ធ្លាយ​ព័ត៌មាន​តាម​សារព័ត៌មាន the Guardian ថា​កម្មករ​នេសាទ​ត្រូវ​គេ​ប្រើ​ដូច​ទាសករ​ដាច់​ថ្លៃ ដើម្បី​រក​បង្គា​ឲ្យ​ថៅកែ​យក​ទៅ​លក់​នៅ​ទីផ្សារ​ធំៗ​របស់​អាមេរិក អង់គ្លេស និង​អឺរ៉ុប។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រៀម​ចោទ​ប្រកាន់​ដោយ​ត្រង់ៗ​តែម្តង​ ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​​​​ធ្វើ​​ការ​នេសាទ​ស្វែង​​រក​បង្គា​នៅ​ ប្រទេស​ថៃ តាម​រយៈ​អត្ថបទ​ព័ត៌មាន​យ៉ាង​ពិស្ដារ​មួយ​ដែល​អាច​នាំ​ឲ្យ​រដ្ឋាភិបាល​ក្រុង ​បាង​កក​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក។

ក្រសួង​ការបរទេស​អាមេរិក​ បាន​អះអាង​ថា​ នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ចំណាត់​ការ​នានា​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ ចំពោះ​អំពើ​រំលោភបំពាន​ផ្សេងៗ តួយ៉ាង​ដូច​ជា​ករណី​ដែល​ទេសន្តរប្រវេសន៍​(អ្នក​ចំណាក​ប្រទេស) ត្រូវ​ថៅកែ​ទូក​នេសាទ​ទិញ​យក​ទៅ​ប្រើ​ដូច​ទាសករ​រាប់​ឆ្នាំ​គ្មាន​បាន​លុយ​ មួយ​កាក់​មួយ​សេន៕

No comments:

Post a Comment

yes