លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការធ្វើសុន្ទរកថាទៅកាន់ក្រុមនិស្សិតកន្លងមក
លោក ហ៊ុន សែន ពេលខ្លះមានការគំរាមកំហែងគួរឲ្យភ័យខ្លាចពេលខ្លះប្រើការលួងលោម ធ្វើឲ្យគេឈប់ខឹងប៉ុន្តែច្បាស់ណាស់សុន្ទរកថា ប្រើពេលយ៉ាងយូរកាលថ្ងៃអង្គារគឺជាការវិលត្រឡប់មកវិញបន្ទាប់ពី ភាពស្ងប់ស្ងាត់ប៉ុន្មានខែគឺធ្វើឡើងដើម្បីរំឭកដល់ប្រជាពលរដ្ឋថា គាត់ជាអ្នកមានសំណាងក្នុងប្រទេសនេះ។
អ្នកវិភាគនយោបាយជើងចាស់លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា៖ «ពីបរិបទនៃសុន្ទរកថានោះ វាហាក់បីដូចជាថាគាត់មិនរីករាយជាមួយនឹងពាក្យចចាមអារ៉ាមដែលរីក រាលដាលដែលថា គាត់ដាច់សរសៃឈាមក្នុងខួរក្បាល។ ហើយគាត់ខឹងដែលមនុស្សមួយចំនួនបន់ឲ្យគាត់ស្លាប់ដោយមិនមានការ បង្ហាញអំពីសេចក្តីអាណិតស្រឡាញ់។ គាត់ខកចិត្តនិងខឹង ហើយទ្រាំមិនបានក៏បញ្ចេញកំហឹង»។
លោកបន្តថា៖ «គាត់ក៏កំពុងហៅខ្លួនឯងថា ជាមេផងដែរ តាមរយៈការព្យាយាមនិយាយថា ខ្ញុំទទួលបន្ទុក ហើយខ្ញុំធ្វើសម្បទានដូច្នេះអ្នកគួរតែអរគុណដល់ខ្ញុំ...ខ្ញុំផ្តល់ ឲ្យអ្នកនូវអ្វីៗទាំងអស់នេះ»។
ក្នុងអំឡុងសុន្ទរកថា កាលថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាក់បីដូចជាផ្តល់កាដូឆ្លើយតបទៅនឹងសំណើរបស់គណបក្សប្រឆាំង ដូចជាការផ្តល់អាជ្ញាប័ណ្ណបើកស្ថានីយទូរទស្សន៍ និងការធ្វើកំណែទម្រង់ គ.ជ.ប ឲ្យស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញបើទោះបីជាចំណុចទាំងពីរនេះស្ថិត នៅលើតុចរចាអស់រយៈពេលជាច្រើនខែហើយក៏ដោយ។
បើទោះបីជានេះហាក់បីជាសប្បុរសយ៉ាងណាក៏ដោយ ក៏គាត់បានបង្ហាញចេញនូវការគំរាមចាប់ខ្លួនមេដឹកនាំគណបក្ស ប្រឆាំងនិងរំឭកប្រជាជនកម្ពុជា។
បើតាមលោក ឡៅ ម៉ុងហៃ លោក ហ៊ុន សែន អាចបារម្ភថា ប្រជាជនគិតថា គាត់ «មានអារម្មណ៍ធូរស្បើយ» ដោយសារតាមរយៈឥរិយាបទបន្ធូរបន្ថយដូចជាការព្យួរទោសទៅដល់សកម្មជន និងកម្មករ ២៣ នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងអំឡុង ខែមករា។
លោកបន្តថា៖ «ធ្វើវាតាមវិធីនេះចុះគាត់នឹងទន់ភ្លន់បន្តិច។ ប៉ុន្តែ នៅពេលជាមួយគ្នា គាត់កំពុងព្យាយាមបង្ហាញឲ្យគេឃើញថា គាត់ល្អ និងដើម្បីឲ្យគេមើលឃើញថា គាត់ជាបុរសខ្លាំងម្នាក់»។
តាមរយៈការប្រើល្បិចនយោបាយភាពជាប់គាំងដែលបានកើតឡើងបន្ទាប់ ពីរាល់ការបោះឆ្នោតជាតិចាប់តាំងពី ឆ្នាំ១៩៩៣ ត្រូវបានលោក ហ៊ុន សែន ដោះស្រាយបានតាមរយៈយុទ្ធសាស្រ្តរបស់គាត់។
លោក Sebastian Strangio ដែលជាអ្នកនិពន្ធសៀវភៅកម្ពុជារបស់លោក ហ៊ុន សែន និងដែលធ្លាប់ជាអ្នកកាសែត ភ្នំពេញ ប៉ុស្តិ៍ បានថ្លែងថា៖ «ខ្ញុំគិតថា ប្រការនេះស៊ីគ្នាជាមួយនឹងវិធីដែលលោក ហ៊ុន សែន បានប្រើប្រាស់សម្រាប់ភាពជាប់គាំងនយោបាយស្រដៀងគ្នា។ គាត់នឹងដាក់ចេញនូវយុទ្ធសាស្រ្តលួងលោម និងគំរាម»។
លោកបន្តថា៖ «តែងតែមានការគំរាមកំហែងនិងការលួងលោម។ វាជាវិធីសាស្រ្តមួយដែលលោក ហ៊ុន សែន ប្រើប្រាស់កន្លងមក»។
កាល ឆ្នាំ១៩៩៨ និងម្តងទៀតក្នុង ឆ្នាំ២០០៣ ភាពជាប់គាំងក្រោយការបោះឆ្នោតបានបញ្ចប់បន្ទាប់ពីគណបក្ស ហ៊្វុនស៊ិនប៉ិច ត្រូវបានលួងលោមឲ្យចូលរួមរដ្ឋាភិបាលចម្រុះជាមួយគណបក្សកាន់អំណាច តាមរយៈការផ្តល់ឲ្យនូវតំណែងមួយចំនួននៅក្នុងរដ្ឋាភិបាល។
លោក កែម ឡី អ្នកស្រាវជ្រាវសង្គមបានថ្លែងថា បើទោះជាលើកនេះលោកនាយករដ្ឋមន្រ្តីប្រហែលជាកំពុងផ្តល់នូវ សម្បទានខ្លាំងជាងមុនក៏ដោយ ក៏ជាថ្មីម្តងទៀតលោកកំពុងតែប្រើយុទ្ធវិធីឲ្យគេធ្លាក់ចូលទៅ ក្នុងយុទ្ធសាស្រ្តរបស់លោកដូចកាលពីពេលមុន។
លោកបន្តថា៖ «គណបក្សប្រជាជនកម្ពុជាមានគោលដៅផ្ទាល់ខ្លួន ហើយនឹងធ្វើកំណែទម្រង់ដើម្បីគ្រប់គ្រងដើម្បីឈ្នះការបោះឆ្នោតនៅ លើកក្រោយទៀត។ បើទោះបីជាពួកគេមានសម្បទានខ្លះៗ...វាមិនទាន់បានព្រមព្រៀង លម្អិតទេ ដូច្នេះគាត់អាចធ្វើវានៅក្នុងវិធីបត់បែន»។
លោក សឺន ស៊ូប៊ែរិ៍្ត ប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងថា ប៉ុន្តែទោះជាយ៉ាងណាយុទ្ធសាស្រ្តលួងលោម និងសម្លុតនេះ គឺមានគុណវិបត្តិ ខណៈវាតំណាងឲ្យមេដឹកនាំនយោបាយម្នាក់ដែលយកច្បាប់ទៅក្តោបក្នុង ដៃ។
លោក កែម ឡី បានថ្លែងថា៖ «ការផ្តល់ឲ្យនូវអាជ្ញាប័ណ្ណទូរទស្សន៍...ជាដើមវាគួរតែជាសិទ្ធិ របស់គណបក្សនយោបាយណាក៏ដោយ ឬបុគ្គលណាក៏ដោយដែលមានសេរីភាពក្នុងការនិយាយស្តីទៅតាមរដ្ឋ ធម្មនុញ្ញ...វាមិនមែនទើបតែពេលនេះទេ។ ខ្ញុំអាចផ្តល់វាទៅអ្នក! ហើយប្រសិនបើអ្នកល្អជាមួយខ្ញុំ ខ្ញុំអាចនឹងបន្តឲ្យអ្នកទៀតតែប្រសិនបើមិនដូច្នោះទេ ខ្ញុំនឹងស្វែងរកហេតុផលមួយចំនួនដើម្បីយកវាមកវិញ»៕
No comments:
Post a Comment
yes