CEN
សម្តេចហ៊ុនសែន បានប្រកាសថា រាជរដ្ឋាភិបាល យល់ព្រមឲ្យគណបក្សប្រឆាំង បើកទូរទស្សន៍ បើសិនជាគណបក្សប្រឆាំង ដាក់ពាក្យស្នើសុំ។
ក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជនពិការ នៅមជ្ឈមណ្ឌលជនពិការ ៣១៧ នៅតាកែន កោះស្លា ក្នុងខេត្តកំពត កាលពីព្រឹកថ្ងៃទី១០មិថុនានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល យល់ព្រម ឲ្យគណបក្សប្រឆាំង បើកទូរទស្សន៍ បើសិនជាគណបក្សប្រឆាំង ធ្វើលិខិតមកស្នើសុំ។ តែកន្លងមក គណបក្សប្រឆាំង មិនបានធ្វើលិខិត មករដ្ឋាភិបាលទេ៕
No comments:
Post a Comment
yes