យោងតាមសារព័ត៌មានប្រទេសថៃ បាងកកប៉ុស្ត៍ បានអោយដឹងថា អ្នកជំនួញវ័យ ៤០
ឆ្នាំ លោក Pitak Riangsima ត្រូវគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុនលក្ខណៈបណ្តាញ
Unicity មានមូលដ្ឋាននៅ សហរដ្ឋអាមេរិក បានជួបឩបទ្ទវហេតុគ្រោះថ្នាក់
ចរាចរណ៍គួរអោយរន្ធត់មួយ ប៉ុន្តែសំណាងរួចផុត ពីទ្វារមរណៈ ខណៈរថយន្ត
Lamborghini តម្លៃជាង ១ លានដុល្លារ ត្រូវខ្ទេចជាពីរជម្រៀក សឹងមើលមិនស្គាល់
ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦ ល្ងាច នៅចំនុចគីឡូម៉ែត្រ លេខ ១៩ និង ២០
នៃកំណាត់ផ្លូវ Phitsanulok-Nakhonsawan សង្កាត់ Bang Rakam ប្រទេសថៃ
នាថ្ងៃអង្គារ៍កន្លងទៅនេះ។
បើតាមសម្តីម្ចាស់រថយន្តតម្លៃកប់ពពក បានប្រាប់ប៉ូលីសអោយដឹងថា
លោកធ្វើដំណើរចេញពី ទីក្រុង បាងកក ទៅកាន់ខេត្ត Phitsanulok
ដើម្បីចូលរួមកិច្ចប្រជុំមួយ ដោយបើករថយន្តក្នុងល្បឿន ដល់ទៅ ១៥០
គីឡូម៉ែត្រក្នុងមួយម៉ោង ស្របពេលកំពុងភ្លៀងខ្លាំង រហូតដល់ធ្លាក់ចេញពីផ្លូវ
ជ្រុលទៅបុកដើមឈើមួយដើម ពេញទំហឹង រហូតខ្ទេចរថយន្តជាពីរជម្រៀក
ប៉ុន្តែសំណាងល្អ លោកគ្រាន់តែរងរបួសស្រាល តែប៉ុណ្ណោះ។
អ្វីដែលគួរអោយកត់សម្គាល់នោះគឺ នៅមុនពេលកើតហេតុ លោកបានឈាងចូលវត្តមួយ
នៅខេត្ត Nakhonsawan ដើម្បីធ្វើបុណ្យ ដោយលោកបានស្តាប់តាមមិត្តភក្តិ
ពាក់បណ្តោងខ្សែក រូបព្រះពុទ្ធ ពេលកំពុងបើកបរ
ទើបមិនមានជួបគ្រោះថ្នាក់ដល់អាយុ ពោលគឺពិតជាមិនគួរអោយជឿពិតមែន។
No comments:
Post a Comment
yes