ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ គណបក្សសង្គ្រោះជាតិ
តែងតែរំលឹក និងប្រារព្វធ្វើជារៀងរាល់ឆ្នាំ ដើម្បីសម្តែងនូវការដឹងគុណចំពោះវីរជនស្នេហាជាតិ
អ្នកតស៊ូខ្មែរទាំងឡាយ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត
រហូតដល់សម្រេចបាននូវកិច្ច ព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ១៩៩១ ។
ថ្លែងនៅក្នុងពិធីរំលឹកខួបសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ លោកប្រធានស្តីទី
កឹម សុខា មានប្រសាសន៏ថា ស្មារតីដើមនៃកិច្ចព្រមព្រៀង២៣តុលា គឺបាននាំមកនូវសន្តិភាព
នាំមកនូវការបង្រួបបង្រួមជាតិ នាំមកនូវអធិបតេយ្យភាពជាតិ
នាំមកនូវលទ្ធិប្រជាធិបតេយ្យ និងនាំមកនូវការ អភិវឌ្ឍន៏ជាតិពិត ។
លោកប្រធានស្តីទី មានប្រសាសន៏បន្តទៀតថា ថ្ងៃ២៣ តុលា ១៩៩១ គឺជាថ្ងៃប្រវត្តិសាស្ត្រ
។ លោកថា សម្រាប់់ថ្ងៃប្រវត្តិសាស្ត្ររបស់ខ្មែរយើងមានច្រើន
តែវាជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ តែខ្មែរ១ក្រុមប៉ុណ្ណោះ ដូចជាថ្ងៃ១៨ មិនា ១៩៧០ជាថ្ងៃប្រវត្តិសាស្រ្តរបស់ក្រុមលោក
លន់ ណុល ថ្ងៃ១៧ មេសា ១៩៧៥ ជាថ្ងៃប្រវត្តិសាស្រ្តជ័យជំនះក្រុមខ្មែរក្រហម ប៉ុល ពត និងនៅថ្ងៃ៧
មករា ១៩៧៩ ជាជ័យជំនះរបស់ក្រុមគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺជាជ័យជំនះ របស់យួន ។ មានតែថ្ងៃ២៣
តុលា ១៩៩១ តែមួយប៉ុណ្ណោះ គឺជាថ្ងៃប្រវត្តិសាស្រ្តជ័យជំនះរបស់ខ្មែរទាំងអស់គ្នា ហើយគណបក្សសង្គ្រោះជាតិ
តែងតែទទូចឲ្យមានការដាក់ថ្ងៃទី២៣ តុលា ១៩៩១ ជាថ្ងៃបុណ្យជាតិ សម្រាប់ខ្មែរទាំងអស់គ្នា
។
ថ្លែងដោយបញ្ជាក់គោលជំហ៊រជូនជនរួមជាតិ ពិសេសសមាជិក សមាជិកាគណបក្សសង្គ្រោះជាតិ
លោកប្រធានស្តីទី កឹម សុខា បង្ហាញថា រវាងរូបលោក និងលោកប្រធាន សម រង្ស៊ី
គ្មានថ្ងៃបែក បាក់គ្នាជាដាច់ខាត ហើយលោកទាំងពីរនិងដឹកនាំនាវាគណបក្សសង្គ្រោះជាតិ
ឲ្យទៅដល់ត្រើយ ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតខាងមុខ ។ គណបក្សសង្គ្រោះជាតិ
និងផ្តល់ជូនប្រជាពលរដ្ឋ ព្រមទាំងប្រទេសជាតិរបស់យើងនូវសន្តិភាពពិត
ការបង្រួបបង្រួមជាតិពិត លទ្ធិប្រជាធិបតេយ្យពិត ឯករាជ្យជាតិពិត និងការអភិវឌ្ឍន៏ពិតសម្រាប់ខ្មែរទាំងអស់គ្នា
។ (សម្លេង )
គួរជំរាបថា រយៈពេល២៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ប្រទេសកម្ពុជានៅមិនទាន់ អនុវត្តន៏បានពេញលិញនូវស្មាតីនេះទេ ក្នុងនោះបើទោះបីជាយើងបានបញ្ចប់សង្គ្រាមប្រដាប់អាវុធ
សង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិលហើយក៏ដោយ ក៏ប៉ុន្តែបច្ចុប្បន្ន សង្គ្រាមដណ្តើមយកដីធ្លីពីប្រជាពលរដ្ឋក្រីក្រនៅតែបន្ត
។
ចំពោះការបង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ គឺអស់រយៈពេល២៣ឆ្នាំហើយ យើងមិនទាន់ឃើញការផ្សះផ្សារជាតិ
ការបង្រួបបង្រួមជាតិ ដែលផុសចេញពីបេះដូងអ្នកនយោបាយ និងអ្នកដឹកនាំប្រទេសជាតិយើង
ឲ្យបានពិតប្រាកដនៅឡើយទេ ។
ការកសាងលទ្ធិប្រជាធិបតេយ្យ បើទោះបីក្នុងរដ្ឋធម្មនុញ្ញមានចែងច្បាស់យ៉ាងណាក៏ដោយ
ក៏ប៉ុន្តែ ការអនុវត្តន៏លទ្ធិប្រជាធិបតេយ្យ ការគោរពនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ
គឺស្ថិតនៅឆ្ងាយនៅឡើយ ។
រីឯការអភិវឌ្ឍន៏នៅកម្ពុជា ទោះបីយើងសង្កេតឃើញមានហេដ្ឋារចនាសម្ព័ន្ធខ្លះមែនក៏ដោយ
តែការអភិវឌ្ឍន៏នេះមិនមែនជាការអភិវឌ្ឍន៏ពិតប្រាកដនៅឡើយទេ ។ ការអភិវឌ្ឍន៏ពិត គឺជាការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
ក៏ប៉ុន្តែរហូតមកទល់សព្វថ្ងៃនេះ
គម្លាតរវាងអ្នកមាន និងអ្នកក្រ
គឺនៅឆ្ងាយពីគ្នា ពិសេសយុវជនខ្មែរ កំពុងជួបវិបត្តិខ្វះការងារធ្វើ ។
ចំណែកអធិបតេយ្យភាព បូរណភាពទឹកដី ពិសេសបញ្ហាអន្តោប្រវេសន៏ខុសច្បាប់ និងបញ្ហាព្រំដែន
មិនទាន់ត្រូវបានដោះស្រាយឲ្យបានច្បាស់លាស់នៅឡើយនោះទេ ៕
No comments:
Post a Comment
yes