រយៈពេល២ឆ្នាំហើយ នៃការសោយទីវង្គតរបស់ព្រះបាទ នរោត្តម
សីហនុ ព្រះមហាវីរក្សត្រ ១៥ តុលា ២០១២ ១៥ តុលា ២០១៤ តែព្រះកិត្តិនាម
និងស្នាមពរឲ្រះហស្ថ ដែលមិនអាចកាត់ ថ្លែងបានរបស់ព្រះអង្គ នៅតែដក់ជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្រ្តដែលជាកូន
ជាចៅ ចៅទួត ចៅលួត ចៅលា របស់ព្រះអង្គជានិច្ច ។
ព្រះអដ្ឋិបានសាងស្នាមព្រះហស្ថរបស់ទ្រង់យ៉ាងច្រើន
ឥតគណនាជូនជាតិ មាតុភូមិ និងប្រជានុរាស្រ្តរបស់ព្រះអង្គ
ដែលពេញមួយព្រះជន្មរបស់ទ្រង់ ព្រះទ័យប៉ងប្រាថ្នា គឺកសាងជាតិមាតុភូមិ របស់ព្រះអង្គឲ្យមានកេរ្តិ៏បោះសម្លេង
ជាតិរុងរឿង សុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ
និងការរស់នៅរបស់កូនចៅព្រះអង្គសម្បូរសប្បាយ មានជីវសមរម្យ គេចផុតពីការឈ្លានពានជិះ
ជាន់ពីសំណាក់បរទេសឈ្លានពាន និងមេដឹកនាំផ្តាច់ការ ។
ប្រទេសកម្ពុជាក្រោមរជ្ជកាលរបស់ព្រះបាទ នរោត្តម សីហនុ
ព្រះមហាវីរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ព្រះអង្គបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំ រើនលើគ្រប់វិស័យ ។
ប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់ៗរូប កាលពីសង្គមរាស្រ្តនិយម
គឺរស់នៅប្រកបទៅដោយភាព សម្បូរសប្បាយ សុខក្សេមក្សាន្ត ក្នុងកំរិតជីវភាពដ៏ថ្លៃថ្នូរ
មានការគោរពសិទ្ធិគ្នាទៅវិញទៅមក មិនរើសអើងនិងមិនប្រកាន់បក្ខពួកឡើយ
ជាពិសេសគឺខ្មែរចេះសាមគ្គីគ្នាដើម្បីថែរក្សាទឹកដី និងប្រទេសជាតិឲ្យនៅស្ថិតស្ថេរគង់វង្ស
មិនឲ្យបរទេសឈ្លានពាន ។
ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទ នរោត្តម
សីហនុ ក្នុងសម័យសង្គមរាស្រ្តនិយម ដែលប្រជារាស្រ្តខ្មែរបានថ្វាយព្រះនាមព្រះអង្គថា
ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ
ព្រះបិតាកីឡាជាតិ និងព្រះបិតា ស្ថាបនាជាតិ ហើយក្នុងនោះសមទ្ធិផលជាច្រើនត្រូវបានកសាងឡើង
និងប្រារព្វព្រះរាជពិធី សម្ភោធជាបន្តបន្ទាប់សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គប្រើប្រាស់
នៅតាមបណ្តាខេត្ត-ក្រុងនានា ជាពិសេសមានសមទ្ធផលធំៗដូចជា ៖ វិមានឯករាជ្យ
វិមានរដ្ឋចំការមន ចំណតអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង
ចំណតអាកាសយានដ្ឋានខេត្តសៀមរាប ចំណតអាកាសយានដ្ឋាន បែកចានខេត្តបាត់ដំបង
ផ្លូវជាតិលេខ៤ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែកក្រុងភ្នំពេញ-ព្រះសីហនុ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
សណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ សាលមហោស្រពជាតិព្រះសុរាម្រិតភ្នំពេញ សាលសន្និសីទចតុមុខ
ពហុកីឡាដ្ឋានជាតិអូឡាំពិកភ្នំពេញ ស្ពានព្រះមុនីវង្សទី២
ស្ពានសង្គមរាស្រ្តនិយមឆ្លងកាត់ទន្លេសាប សាកលវិទ្យាល័យ សង្គមរាស្រ្តនិយមភ្នំពេញ សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស
សាលាភូមិន្ធរដ្ឋបាល មហាវិ ទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច
មហាវិទ្យាល័យគរុកោសល ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ មហាវិទ្យាល័យសិល្បះស្ថាបនា
មហាវិទ្យាល័យសិល្បះនិងមុខរបរ សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ
សកលវិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត សកលវិទ្យាល័យភូមិន្ទកំពង់ចាម សកលវិទ្យាល័យភូមិន្ទបាត់ដំបង
សកលវិទ្យាល័យភូមិន្ទតាកែវ-កំពត រោងភាពយន្តរដ្ឋ ស្ថានីយ៏ទូរទស្សន៏ខេមរភូមិន្ទ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រោងចក្រចម្រាញ់ប្រេងកាតក្រុងព្រះសីហនុ
រោងចក្រស្រាបៀរក្រុងព្រះសីហនុ រោងចក្រនរោត្តតម្លើងត្រាក់ទ័រ និងរថយន្តធំ
ក្រុងព្រះសីហនុ រោងចក្រស្កសរកំពង់ត្រាំ ខេត្តកំពង់ស្ពឺ រោងចក្រវាយណភ័ណ្ឌខេត្តកំពង់ចាម រោងចក្រវាយណភ័ណ្ឌខេត្តបាត់ដំបង
រោងចក្របាវក្រចៅដូនទាវខេត្តបាត់ដំបង រោងចក្រស៊ីម៉ង់ចក្រីទីងខេត្តកំពត
រោងចក្រកែវជើងឯករាជធានីភ្នំពេញ រោងចក្រក្តាបន្ទះដីឥដ្ឋខេត្តកណ្តាល រោងចក្រក្រដាស់ឆ្លូងខេត្តក្រចេះ
រោងចក្រជីហ្វូសស្វាតទូកមាសខេត្តកំពត រោងចក្រកង់ឡានតាខ្មៅខេត្តកណ្តាល
រោងចក្រត្រីខប្រអប់ខេត្តកោះកុង រោងចក្រផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម
រោងចក្រវារីអគ្គីសនីគិរីរម្យខេត្តកំពង់ស្ពឺ រួមជាមួយនិងសមិទ្ធផលនានាជាច្រើនទៀត នៅតាមបណ្តាស្រុក-ខេត្ត-ក្រុង
ដូចជាសាលារៀន មន្ទីរពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយផ្លូវថ្នល់ និងស្ពានជាដើម ។ល។
អ្វីទាំងអស់នេះគឺជាស្នាព្រះហស្ថមិនអាចកាតើថ្លៃបានរបស់ព្រះករុណា
ព្រះបាទ នរោត្តម សីហនុ ព្រះអដ្ឋិ បើទោះបីជាព្រះអង្គសោយទីវង្គគត់អស់រយៈពេល២ឆ្នាំទៅហើយក្តី
ប៉ុន្តែស្នាមព្រះហស្ថរបស់ព្រះអង្គទាំងអស់នេះ និងបូជនីយកិច្ចរបស់ទ្រង់ រួមជាមួយ
និងព្រះរាជតម្រិះរបស់ព្រះអង្គ
នៅតែដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាប្រជានុសាស្រ្តរបស់ទ្រង់មិនអាចបំភ្លេចបានឡើយ
។ ហើយការយាងចូលទីវង្គតរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះអដ្ឋិ គឺជាការបាត់បង់បុព្វបុរស
និងព្រះមហាវិរក្សត្រខ្មែរ១ព្រះអង្គដ៏ឆ្នើមដែលមិនអាចកាត់ថ្លៃបាន ។
ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតា
ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែ ព្រះអដ្ឋិ ព្រះអង្គសោយទីវង្គត
កាលពីរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង
ត្រូវនិងម៉ោង១និង២០នាទីម៉ោងនៅទីក្រុងភ្នំពេញ ក្នុងជន្មាយុ៩០ព្រះវស្សា
ដោយព្រះជរាពាធ ៕
No comments:
Post a Comment
yes