សម្រាប់មេដឹកនាំប្រទេសកម្ពុជា ដែលកាន់អំណាចយូរ ពុករលួយ បំផ្លាញជាតិ ក្បត់ឆន្ទៈរបស់ប្រ
ជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ម្ចាស់អំណាច មិនហ៊ានក្នុងការចុះជួបជាមួយពលរដ្ឋឡើយ ។
នេះជាទដ្ឋភាពពិតនៅក្នុងសង្គមកម្ពុជា ក្រោមការដឹកនាំរដ្ឋាភិបាលដោយគណបក្សប្រជាជន
អស់រយៈពេលជាង៣៤ឆ្នាំ ដែលបានធ្វើខុសជាច្រើនអនេកមកលើពលរដ្ឋរបស់ខ្លួន និងប្រទេសជាតិ
ដ៏សែនអភ័ព្វមួយនេះ ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងពិធីដង្ហែអង្គកឋិនទាន ទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា
អស់ កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តធ្នង់ ស្ថិតនៅឃុំណាំតាវ ស្រុកភ្នំស្រុក និងនៅឃុំព្រះនេត្រព្រះ
ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ តុលា ២០១៤ លោកប្រធានថា មានតែ
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទេ ដែលជានិច្ចជាកាល តែងតែចុះជួបជាមួយប្រជាពលរដ្ឋ
បង្កើតវេទិការ សា្តប់កង្វល់ពលរដ្ឋ ទទួលពាក្យបណ្តឹង រកដំណោះស្រាយជូនពលរដ្ឋ
ដើម្បីផ្តល់ យុត្តិធម៌ ជាផលប្រយោជន៏សម្រាប់ពួកគាត់ ។
ខុសគ្នាដាច់ស្រឡះ ពីគណបក្សគេមួយទៀតនោះ ដែលមិនហ៊ានក្នុងការចុះជួបពលរដ្ឋ បង្កើតវេទិការ
សំណេះសំណាល និងបើកជជែកសួរសំនួរដេញដោលឡើយ កត្តាទាំងនេះបណ្តាលមក ពី គេបានធ្វើបាបរាស្រ្ត
និងបំផ្លាញជាតិ ទើបគេមិនហ៊ានក្នុងការចុះជួបពលរដ្ឋដូច្នេះ ហើយចាំតែដល់ថ្ងៃចុះចែកក្រម៉ា
សារ៉ុង ប៊ីចេង គំរាមកំហែង ឲ្យគេបោះឆ្នោតឲ្យខ្លួនតែប៉ុណោះ ។
លោកបន្តទៀតថា សម្រាប់ដំណាក់កាលនេះ វប្បធម៌របស់គេរបៀបនោះ គឺមិនអាចទៅរួចទៀត ទេ
ព្រោះប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ គឺយល់ដឹងច្បាស់ណាស់ ថាអ្នកណាខុសអ្នកណាត្រូវ អ្នកណា
បំរើរាស្រ្ត បំរើជាតិ អ្នកណាធ្វើបាបរាស្រ្ត និងបំផ្លាញជាតិនោះ ។
ចូលបងប្អូនក្រឡែកមើល សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៥ ឆ្នាំ២០១៣
ប្រជាពលរដ្ឋខ្មែរស្ទើរតែទាំងអស់ បានផ្តល់ទំនុកចិត្ត និងផ្ញើរវាសនា បោះឆ្នោតគាំទ្រមកលើគណបក្សសង្គ្រោះជាតិ
ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ បានដឹកនាំប្រទេស ក្នុងការឆ្ពស់ទៅរកកាអភិវឌ្ឍន៏ ពិត
តែការផ្តល់សេចក្តីទុកចិត្តរបស់ពលរដ្ឋមកលើគណបក្សសង្គ្រោះជាតិ ត្រូវបានខកខានទៅវិញ
បណ្តាលមកពី គជប ដែលមិនឯករាជ្យបានឆក់ប្លន់ឆន្ទៈពលរដ្ឋ លួចសន្លឹកឆ្នោតទៅឲ្យគណ
បក្សប្រជាជន ដោយត្រង់ៗ ដើម្បីឲ្យគណបក្សនោះបានបន្តកាន់អំណាចបន្តទៀត ដែលធ្វើឲ្យពលរដ្ឋម្ចាស់ឆ្នោតម្ចាស់អំណាច
ថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះ គជប បំរើបក្សមួយនេះ ដែលមិនបំរើជាតិ និងពលរដ្ឋនោះ ។
ហេតុផលទាំងអស់នេះហើយ ទើបឈានដល់ដំណាក់កាល ដែលគណបក្សសង្គ្រោះជាតិ ពុះជ្រាក
ក្នុងការសម្រេចចូលប្រជុំសភា ដើម្បីទៅយកតំណែង ដែលពលរដ្ឋម្ចាស់ឆ្នោតបានផ្តល់
មកឲ្យគណបក្សសង្គ្រោះជាតិ សល់ពីការលួចបន្លំនៅចំនួន៥៥កៅអី ដើម្បីទៅតតាំងគ្នាក្នុងសភា
ផ្តល់យុត្តិធម៌ជូនម្ចាស់ឆ្នោត ដែលចង់ឲ្យមានការផ្លាស់ប្តូរ
រហូតឈានដល់ដំណាក់កាលសម្រេច ក្នុងការប្តូរ គជប ដូចអ្វីដែលម្ចាស់ឆ្នោតចង់បាន
ឆ្លងតាមរយៈនៃការតស៊ូរយ៉ាងស្វិតស្វាញរបស់ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ។
សរុបសេចក្តីមក មានតែគណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តែមួយប៉ុណ្ណោះ
ដែលស្មោះត្រង់ចំពោះជាតិ និងពលរដ្ឋ ហើយហ៊ានតស៊ូរ ប្រឈមរាល់គ្រាប់បញ្ហា
ដើម្បីជាប្រយោជន៏ជាតិ និងពលរដ្ឋផងដែរ ៕
No comments:
Post a Comment
yes