សកម្មជនគណបក្ស សម រង្ស៊ី ត្រូវអាធ្ញាធរស្រុកស្ទោង ខេត្តកំពង់ធំ ចាប់ខ្លួនពីបទក្លែងក្លាយស្នាមមេដៃ
លោកស្រី ឡែម ណាត សកម្មជនគណបក្ស សម រង្ស៊ី នៅភូមិលាបទង ឃុំបន្ទាយស្ទោង ស្រុកស្ទោង
ខេត្តកំពង់ធំត្រូវបានអាជ្ញាធរស្រុកស្ទោង ខេត្តកំពង់ធំ ដែលដឹកនាំដោយលោកអធិការរងស្រុកស្ទោង
លោក វន សុភ័ន ចាប់ខ្លួនកាលពីរសៀលថ្ងៃចន្ទម្សិលម៉ិញនេះវេលាម៉ោង៣និង៣០នាទី ពីបទក្លែងក្លាយ
ស្នាមមេដៃក្នុងរឿងបណ្តឹងពាក់ពន្ធ័នឹងដីធ្លីចំនួន២ឃុំគឺឃុំទ្រា និងឃុំបន្ទាយស្ទោងកាលពីឆ្នាំ២០០៧។
សូមជុំរាបថាការចាប់ខ្លួនលោកស្រីឡែម ណាត ដែលដឹកនាំដោយលោកអធិការរងស្រុកស្ទោងគឺពុំ
បានបង្ហាញដីការចាប់ខ្លួនដល់លោកស្រីឡែម ណាតទេ។ហើយនៅក្នុងការចុះចាប់ខ្លួនលោកស្រីឡែម
ណាតនេះអាជ្ញាធរបានប្រើអំពើហិង្សាទៅលើក្រុមគ្រួសារលោកស្រីឡែម ណាត រួមមានលោកស្រីឡែម
ណាត កូនស្រីលោកស្រី ឡែម ណាត ចំនួន២នាក់ និងប្តីរបស់លោកស្រីធ្វើឲ្យមានរបួសពេញខ្លួន
ប្រាណ។
No comments:
Post a Comment
yes