លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជម្រុញឲ្យលោកអ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង
អប់រំយុវជននិងកីឡាអន្តរាគមន៏បញ្ឈប់សកម្មភាពលោកនាយកសាលាក្នុងការកាត់ប្រាក់ម៉ោងបន្ថែម
របស់គ្រូបង្រៀននៅវិទ្យាល័យត្បូងឃ្មុំ ក្រុងសួង ខេត្តកំពង់ចាម។នៅក្នុងលិខិតដែលចេញនៅថ្ងៃច័ន្ទនេះ
ដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលចុះហត្ថលេខាដោយលោករ៉ុង ឈុន ប្រធានសមាគម
ផ្ញើជូនលោកអ៊ឹម សិទ្ធីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាបានសរសេរថា គ្រូបង្រៀនម្នាក់នៅវិទ្យាល័យ
ត្បូងឃ្មុំ ក្រុងសួង ខេត្តកំពង់ចាម បានដាក់លិខិតមួយច្បាប់សុំអន្តរាគមន៏ករណីលោកនាយកវិទ្យល័យ
ត្បូងឃ្មុំ ដែលបានកាត់ប្រាក់ម៉ោងបន្ថែមរបស់គាត់។ នៅក្នុងលិខិតនោះ គ្រូបង្រៀនកម្ពុជាឯករាជ្យបាន
បញ្ជាក់ថា នៅក្នុងត្រីមាសទី១ និងទី២ ក្នុងឆ្នាំ២០០៩ នាយកសាលាវិទ្យាល័យត្បូងឃ្មុំបានកាត់លុយ
ម៉ោងចំនួន២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល ហើយនៅត្រីមាសទី៣ នាយកសាលាវិទ្យាល័យត្បូងឃ្មុំនេះកាត់
យកអស់ចំនួន៦ម៉ឺនរៀលទៀត ចំណែកក្នុងត្រីមាសទី១ ឆ្នាំ២០១០នេះលោកនាយកវិទ្យាល័យត្បូងឃ្មុំ
ខាងលើនេះបានកាត់ប្រាក់ម៉ោងបន្ថែមរបស់គ្រូបង្រៀនចំនួន១១ម៉ឺនរៀល។ សូមជំរាបថា បើតាម
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានឲ្យដឹងថា នេះគឺជាទង្វើខុសច្បាប់ដែលត្រូវក្រសួងចាត់វិធានការ
ទប់ស្កាត់ជាបន្ទាន់។
No comments:
Post a Comment
yes