សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 19, 2010

មិត្តសមាគមខ្មែរកម្ពុជាក្រោម បោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន

ឧត្តមសេនីយន៏ឯក ដៀន ដែល ជាប់ជាប្រធានសភាព្រឹទ្ធាចារ្យនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម
និងឧត្តមសេនីយ៏ឯក ចៅ ផល្លី ជាអនុប្រធានក្នុងចំណោមបេក្ខភាពចំនួន៦រូបរួមមាន
លោកឧត្តមសេនីយ៏ឯក ដៀន ដែល លោក ចៅ ផល្លី លោក ថាច់ កេត លោក ច័ន្ទ សុខា
លោក សឹន ស៊ីវុធ និង លោក គឹម ថើយ។ការធ្វើពិធីបោះឆ្នោតជ្រើសរើសនេះបានធ្វើឡើងនៅក្នុងវត្ត
សាមគ្គីរង្ស៊ី ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ។សូមជំរាបថា នៅក្នុង
ពិធីនោះក៏មានការជ្រើសរើសប្រធាននិងអនុប្រធាន មិត្តសមាគមខ្មែរកម្ពុជាក្រោម ផងដែរដោយក្នុង
នោះរួមមាន៖
១ លោក ថាច់ សាង ជាប់ជាប្រធាន
២ លោក អ៊ុយ សុភ័ក្រ្ត អនុប្រធាន និងជាអគ្គលេខាធិការ
៣ លោក រស់ សុផុន​ អនុប្រធានទទួលបន្ទុកសាធារណៈកិច្ច
៤ លោក សឺន ភីន អនុប្រធានទទួលបន្ទុកសេដ្ឋកិច្ច និងហិរញ្ញិក
៥ លោក សឺន ឌាំង អនុប្រធានទទួលបន្ទុកបេសកម្មពិសេស
៦ លោក ប៊ុន មុនី អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការសាសនា កីឡា
៧ ញឹម ឬទ្ធី ប្រធានការិយាល័យសុខាភិបាល បេឡាធិការ ជំនួយការសង្គមកិច្ច
៨ លី ផល្លី ប្រធានការិយាល័យត្រួតពិនិត្យអត្តសញ្ញាណជាតិ កីឡា
៩ គឹម រាជស្ងួន ប្រធានការិយាល័យសង្គមកិច្ច

No comments:

Post a Comment

yes