សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 10, 2012

ក្រសួង​​វប្បធម៌​​ ប្រតិកម្ម​ការ​សង់​​​​ប្រាសាទ​​​​ហិណ្ឌូ

អត្ថបទ៖ កង ចាន់​បញ្ញា
រូបថត៖ លន ហ្សាឌីណា
Sabay.com.kh

ឯកឧត្ដម​ ហាប់ ទូច អគ្គនាយក​ បេតិកភណ្ឌ​​​ នៃ​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​​សិល្បៈ​ ​បាន​មាន​ប្រតិកម្ម​​ភ្លាម​ៗ បន្ទាប់​ពី​​​បាន​ទទួល​ព័ត៌មាន​ដែល​​ថា​ ប្រទេស​​ឥណ្ឌា​បាន​ចាប់​ផ្ដើម​សាង​សង់​​​​ប្រាសាទ​​បែប​​ហិណ្ឌូ​ ​​​ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត​​របស់​កម្ពុជា។

ឯក​ឧត្តម​​​​បន្ត​ថា​ ​នេះ​ជា​ព័ត៌មាន​មួយ​ដែល​ធ្វើ​ឲ្យ​ ភ្ញាក់​ផ្អើល​​មែន​ទែន​ ​​ព្រោះ​ឯក​ឧត្តម​ពុំ​បាន​ទទួល​ព័ត៌មាន​​​​​​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​​ឥណ្ឌា​នោះ​ទេ។ ឯក​ឧត្តម​បន្ត​ថា​ ​ប្រាសាទ​អង្គរវត្ត​​ជា​របស់​ខ្មែរ​ ​ទោះ​បី​ជា ​ប្រាសាទ​នេះ​ចូល​ជា​បេតិកភណ្ឌ​ ​ពិភពលោក​​​​​​កាល​ពី​ឆ្នាំ​១៩៩២​ ក៏​ដោយ​ ​ក៏​ការ​ចម្លង​​​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​ប្រទេស​សាមី​ដែរ​ មិនមែន​ចេះ​តែ​ធ្វើ​ៗ​ទៅ​នោះ​ទេ​ ព្រោះ​វា​ប៉ះពាល់​កម្មសិទ្ធិ​បញ្ញា​ធ្ងន់ធ្ងរ​ណាស់​

ឯក​ឧត្តម​​ប្រឆាំង​​​ជា​ដាច់​ខាត​ ចំពោះ​ការ​​លើក​ឡើង​ដែល​ថា​ ប្រាសាទ​អង្គរវត្ត​សាងសង់​ក្នុង​សម័យ​កាល​​​​ដែល​អាណាចក្រ​ខ្មែរ​គោរព​សាសនា​​ហិណ្ឌូ​​ ​​​​ហើយ​​​សាសនា​មួយ​នេះ​មាន​ដើម​កំណើត​នៅ​ក្នុង​​ប្រទេស​ឥណ្ឌា​​​​​​​ ​ប្រទេស​ឥណ្ឌា​​​​អាច​មាន​សិទ្ធិ​​ចម្លង​បាន។​​​ ​ឯក​ឧត្តម​លើក​សម្អាង​ថា​ ​​​​​​ប្រាសាទ​​ដ៏​អច្ឆរិយៈ​របស់​ខ្មែរ​ មួយ​នេះ​ មាន​លក្ខណៈ​និង​រចនាបថ​ខ្មែរ​ ហើយ​​ប្រាសាទ​ទាំងអស់​នៅ​ឥណ្ឌា​ ក៏​គ្មាន​មួយ​ណា​ដូច​ប្រាសាទ​នៅ​កម្ពុជា​ដែរ ដូច្នេះ​ចំពោះ​ការ​ចម្លង​ទាំងស្រុង​គឺជា​រឿង​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​។


បើសិនជា​មាន ​ប្រាសាទ​អង្គរវត្ត​នៅ​ប្រទេស​ឥណ្ឌា​ ​​វា​នឹង​​មិន​ប៉ះពាល់​ដល់​​វិស័យ​ទេសចរណ៍​នោះ​ទេ​។ ​ឯក​ឧត្តម​បាន​បន្ថែម​ដូច្នេះ។​ ឯក​ឧត្តម ​បាន​លើ់ក​ឡើង​ដូ​ច​នេះ​​​​ ដោយ​​​លើក​ហេតុ​ផល​ថា​​ ​​​”ប្រាសាទ​អង្គរវត្ត​ជា​បុរាណ​វត្ថុ​ ហើយ​តម្លៃ​របស់​វា ​ស្ថិត​នៅ​លើ​អាយុកាល​ ដែល​ជា​ភាព​ទាក់ទាញ​សម្រាប់​ទេសចរ​ណ៍​ បើសិនជា​​មាន​ការ​ចម្លង​មែន​ វា​គ្មានន័យ​អ្វី​ទេ ព្រោះ​​អ្នក​ទេសចរ​​គេ​មិន​ចង់​ទស្សនា​ទេ​”។ ឯកឧត្ដម បាន​សង្កត់​ធ្ងន់​ថា “​វា​មិន​អាច​​វត្ថុ​ចម្លង​មាន​តម្លៃ​ដូច​របស់​ពិត​នោះ​ទេ ព្រោះ​តម្លៃ​ នៃ​បញ្ញា​ញាណ​​​​​របស់​បុព្វបុរស​ខ្មែរ​ គឺ​ធំធេង​ខ្លាំង​ណាស់​ មិន​មែន​ចេះ​តែ​ចម្លង​ងាយ​ៗ​បាន​នោះ​ទេ ហើយ​ខ្ញុំ​យល់​ថា​ ការ​សាងសង់​នេះ​គ្រាន់​តែ​ឧទ្ទិស​សាសនា​ប៉ុណ្ណោះ ​ចំពោះ​អ្នក​ទេសចរ​​គេ​មិន​ឲ្យ​តម្លៃ​ទេ”​។ ឯក​ឧត្តម​​ បាន​បន្ត​ថា​​ ក្រសួង​នឹង​ចាត់​វិធានការ​យ៉ាង​ណា​នោះ​ទេ គឺ​ទុក​ឲ្យ​អាជ្ញាធរ​អប្សរា​​ ជា​អ្នក​​ដោះ​ស្រាយ​បញ្ហា​នេះ។ Sabay ​​មិន​អាច​ទាក់​ទង​​​​ ​​អាជ្ញាធរ​អប្សរា​បាន​ទេ​ នៅ​ពេល​រសៀល​នេះ។

គេហទំព័រ​ព័ត៌មាន ​BBC បាន​​​ចេញ​ផ្សាយ​​កាល​ពី​ម្សិលមិញ​ថា​ ប្រទេស​ឥណ្ឌា​គ្រោង​​សាងសង់ នូវ​ប្រាសាទ​​មួយ​មាន​ឈ្មោះ​ Virat Angkor Wat Ram ដែល​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​​​​ ​តែ​មាន​ទំហំ​ធំ​ជាង​ ​​កម្ពស់​​ខ្ពស់​ជាង​ ​​ដើម្បី​​ឧទ្ទិស ​ដល់​សាសនា​ហិណ្ឌូ។ ​ប្រភព​ដដែល​បាន​បន្ត​ថា​​ គម្រោង​នេះ​ នឹង​ប្រើ​ពេល​១០​ឆ្នាំ ​ដែល​គិត​ជា​ទឹក​ប្រាក់​​ប្រមាណ​២០​លាន​ដុល្លារ​​អាមេរិក។

No comments:

Post a Comment

yes