សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 20, 2010

លោក កែវ ហៀញ ប្រកាសលាឈប់ ពីប្រធានបក្សខ្មែរស្រលាញ់ខ្មែរ

រូបថតពីគេហទំព័រ នគរវត្ត
មេបក្ស ខ្មែរស្រលាញ់ខ្មែរ ដែលពុំសូវមានឈ្មោះបោះសម្លេងក្នុងឆាកនយោបាយបានប្រកាសលាឈប់
ដឹកនាំគណបក្សចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ នេះតទៅ។ការប្រកាសលាឈប់របស់ប្រធាន
គណបក្សខ្មែរស្រលាញ់ខ្មែរគឺដោយសារតែមេបក្សរូបនោះមានបញ្ហាសុខភាព។ ប៉ុន្តែបើតាមប្រភព
បានបង្ហើបអោយដឹងថា ការលាឈប់របស់លោក កែវ ហៀញ ពីប្រធានបក្សមិនមែនបណ្តាលមកពី
បញ្ហាសុខភាពនោះទេគឺដោយសារតែមានបញ្ហាផ្ទៃក្នុងបក្សទើបបានជាមានបញ្ហានេះកើតឡើង។
យោងតាមសេចក្តីប្រកាសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០របស់លោកកែវ ហៀញ បានប្រាប់ទៅ
សមាជិក សមាជិកា របស់ខ្លួនថា ការលាលែងឈប់ពីប្រធានគណបក្សខ្មែរស្រលាញ់ខ្មែរ គឺដោយសារ
តែលោកមានបញ្ហាសុខភាពមិនអាចបំពេញតួនាទីជាប្រធានបក្សបាន។ ប៉ុន្តែបើតាមប្រភពពីមន្ត្រី
ជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានអោយដឹងថា លោក កែវ ហៀញប្រធានគណបក្ស
ខ្មែរស្រលាញ់ខ្មែរ ដែលបានលាឈប់ពីប្រធានបក្សបានចូលរួមជាមួយគណបក្សប្រជាជន
ដើម្បីបំរើប្រទេសជាតិ ។៕

No comments:

Post a Comment

yes