សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 7, 2013

ស៊ូ​ថេប​៖បាតុកម្ម​នៅ​ក្រុង​បាងកក​នឹង​បង្ហាញ​លទ្ធផល​ចុងក្រោយ​នៅ​ថ្ងៃ​ចន្ទ​​

(រូបភាពពី បាងកកប៉ុស្ដិ៍)

មេដឹកនាំ​បាតុករ​នៅ​ទីក្រុង​បាងកក​មក​ពី​គណបក្សប្រឆាំង​ លោក ស៊ូ​ថេប ថង​ស៊ូ​បាន ថ្លែងថា លទ្ធផល​នៃ​បាតុកម្ម​ដែល​កំណត់​លើ​វាសនា​រដ្ឋាភិបាល​របស់​លោកស្រី យី​ង​ឡាក់ ថា ត្រូវ​ចុះ​ចេញពី​តំណែង ឬ​បន្ត​គ្រប់គ្រង​ទៀត​នោះ នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​ចន្ទ​ ដើម​សប្តាហ៍​ក្រោយ​នេះ​។​
​លោក ស៊ូ​ថេប ថ្លែង​ប្រាប់​បាតុករ​នៅ​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា​ នៅ​ថ្ងៃ​ចន្ទ​ជា​ថ្ងៃ​តវ៉ា​បង្ហាញ​លទ្ធផល​ចុងក្រោយ​។ លោក ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក​ទូទាំង ប្រទេស​ចាប់ផ្តើម​ចេញ​មុខ​តវ៉ា​នៅតាម​ផ្លូវ​ឲ្យបាន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ចន្ទ ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ យី​ង​ឡាក់ ចុះចេញ​ពី​តំណែង និង​បញ្ចប់​ការដឹកនាំ​ដែល​មាន​ជាប់​ខ្សែ​ស្រា​ឡាយ​របស់​លោក ថាក់​ស៊ីន​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​បណ្តាញសារព័ត៌មា​ន​បាងកក​ប៉ុស្តិ៍​។​
​លោក ស៊ូ​ថេប បញ្ជាក់ថា ការតវ៉ា​ថ្ងៃ​ចន្ទ ជា​ការតស៊ូ​ស្លាប់​រស់​ចុងក្រោយ ហើយ​លោក​បញ្ជាក់ថា ប្រសិនបើ​ការតវ៉ា​ទម្លាក់​លោកស្រី យី​ង​ឡាក់ ​ពី​នាយករដ្ឋមន្ត្រី​បរាជ័យ​នោះ លោក នឹង​ប្រគល់​ខ្លួន​ទៅ​សមត្ថកិច្ច​ចាប់​ដោយ​មិន​រត់គេច​ទេ​។
​មេដឹកនាំ​បាតុករ​នៅ​ទីក្រុង​បាងកក​លោក ស៊ូ​ថេប ថង​ស៊ូ​បាន មក​ពី​គណបក្ស​ប្រឆាំង​ត្រូវ​តុលាការក្រុង​បាងកក​ចេញ​ដីកា​ចាប់ខ្លួន​ពីរ​លើក​រួច​មកហើយ ទាក់ទង​បទ​ចោទ​ដឹកនាំ បាតុ​កម្ម​បង្ក​ភាពចលាចល​ក្នុងសង្គម​។​

​ការតវ៉ា​នៅ​ទីក្រុង​បាងកក ដើម្បី​ទម្លាក់​លោកស្រី​ យី​ង​ឡាក់​ ចេញពី​តំណែង​ចាប់ពី ខែវិច្ឆិកា​មក បាន​បណ្តាលឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​ជាង​២០០​នាក់​ផ្សេង​ទៀត​រងរបួស​។ ក្នុង​ពេល​​បាតុកម្ម បាតុករ​បាន​ចូលលុកលុយ​ក្រសួង​សំខាន់​របស់​រដ្ឋ រួមមាន ក្រសួងមហាផ្ទៃ ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​ទេសចរណ៍ រួម​ទាំង​វិមាន​រដ្ឋាភិបាល​ផងដែ​រ៕

No comments:

Post a Comment

yes