នៅថ្ងៃនេះគណបក្ស សម រង្ស៊ី បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនមួយ ដោយគណបក្សនេះនឹងរៀបចំធ្វើសន្និសិទសារព័ត៌មានដែលស្តីពី«ស្ថានការណ៏
នយោបាយទូទៅ នៅកម្ពុជា បន្ទាប់ពីការដោះលែងកសិករពីរូប គឺលោក ព្រំ ជា និងលោកស្រី មាស ស្រី នៅថ្ងៃសៅរិ៏ ទី១៦ ខែតុលា ឆ្នាំ២០១០ វេលាម៉ោង១១ព្រឹក នៅទីស្នាក់ការកណ្តាលគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ ជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី តាមរយៈ Video Conference ពីប្រទេសហ្វាំងឡង់ផងដែរ
No comments:
Post a Comment
yes