សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 15, 2012

ពលរដ្ឋ ​៨​គ្រួសារ​​នៅ​​សៀម​​រាប ​ស្នើ​​សុំ​នាយក​​រដ្ឋ​​មន្រ្ដី ​ជួយ​​អន្ដរាគមន៍​លើ​គម្រោង​​ធ្វើ​អាង​ចម្រោះ​ទឹក​ស្អុយ


ប្រជា​​​ពល​រដ្ឋ​​​៨​​គ្រួសារ ​​​នៅ​​ភូមិ​វត្ដ​​ដំណាក់​ សង្កាត់​​​សាលា​​​កំរើក​​ ក្រុង​​​សៀម​រាប​ ​ខេត្ដ​​សៀម​រាប​ ​ស្នើ​​សុំ​ប្រមុខ​​រដ្ឋា​ភិបាល​​កម្ពុជា​ អោយ​​ជួយ​​អន្ដរាគមន៍​ដល់​អាជ្ញា​ធរ​​ខេត្ត​នេះ ដើម្បី​​បង្វែរ​​គម្រោង​​ធ្វើ​​អាង​​ចម្រោះ​​ទឹក​​ស្អុយ​​​របស់​​ក្រុម​ហ៊ុន​​​មួយ​​​ ទៅ​​ទីតាំង​​ផ្សេង។ ​
ការ​ស្នើ​​សុំ​​នេះ​​ បាន​ធ្វើ​ឡើង​បន្ទាប់​​ពី​​អ្នក​​តំណាង​​សាស្ដ្រ​​​ខេត្ត​សៀមរាប​ ​លោក​ ​សៀង​ ណាំ​ ​បាន​​ជូន​​ដំណឹង​​​ដល់​​​ពលរដ្ឋ​​ចំនួន​​​៨​​គ្រួសារ​ ក្នុង​​ចំណោម​​ពលរដ្ឋ​​​ ៣៣​​គ្រួសារ​​ នៅ​​តំបន់​នោះ​ ​​​ដែល​រង​ផល​ប៉ះ​ពាល់​​លំ​នៅ​ដ្ឋាន​​ ដោយ​សារ​​​អាជ្ញាធរ​​មាន​​គម្រោង​ធ្វើ​​អាង​ចម្រោះ​ទឹក​​ស្អុយ​​កណ្ដា​ល​​​​ក្រុង​​​សៀម​​​រាប ​កាល​​ពី​​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិល​មិញ​​នេះ​ ។
អ្នកស្រី​ យិន ​សៀក​​ឡេង​ ដែល​មាន​​លំនៅ​​ដ្ឋាន​នៅតំបន់​​បណ្ដេញ​​​​ចេញ​​​​នោះ ​ប្រាប់​សំឡេង​​​ប្រជា​​ធិប​​តេយ្យ​ VOD​ នៅ​ថ្ងៃ​នេះ​ថា​  ពួកគាត់​​ស្នើ​សុំ​​អន្ដ​រា​គមន៍​ផ្ទាល់​មាត់ តាម​រយៈ​ការ​​ផ្សព្វ​​ផ្សាយ​​ព័ត៌​​មាន​​ដល់​លោក​នាយក​​រដ្ឋ​​មន្រ្ដី​ ហ៊ុន ​សែន​​ ដើម្បី​អោយ​​​​អាជ្ញា​ធរ​ខេត្ដ​សៀម​រាប​​ បង្វែរ​ទី​តាំង​​គម្រោង​​ធ្វើ​អាង​​ចំរោះ​​​​ទឹក​​ស្អុយ​​មួយ​នេះ ​ទៅ​ទីតាំង​ផ្សេង ដោយ​ហេតុ​ថា​ វា​អាច​ប៉ះ​ពាល់​​ដល់​​​​លំនៅ​ដ្ឋាន​​ពួកគេ ​​និង​ការ​ជះ​ក្លិន​ស្អុយ​ ដែល​អាច​ធ្វើ​អោយ​បាត់​បង់​សោ​ភណ្ឌ​ភាព​ក្រុង​ទេសចរណ៍​ ៖ “ហើយ​ខ្ញុំ​បាន​មើល​ទូរ​ទស្សន៍ សម្តេច​ថា​ទោះបី​ជា​ដី​រដ្ឋ​ក៏​ដោយ​ អ្នក​នៅ​ចាស់​នៅ​ថ្មី​ សម្តេច​​ត្រូវ​តែ​ចេញ​​ប្លង់​​ជូន ហើយ​បើ​អាជ្ញា​ធរហ្នឹង​ធ្វើ​មិន​ទាន់​ទេ​ ខ្ញុំ​ទៅ​បោះ​តង់​វាស់​អោយ​ទៀត​ ហើយគាត់​និយាយ​​អញ្ចឹង​ ​បាន​អញ្ចឹង​បាន​សុំ​អង្វរ​អោយ​លោកបង្វែ រឿង​​អី​ដែល​ខ្ញុំ​កំពុង​រស់​នៅ​រាល់​ថ្ងៃនេះ បែរ​ជា​អោយ​ខ្ញុំ​ចេញ”។ ​

អ្នកស្រី​ ស​ ចន្ថា​ អាយុ​​៦៥ឆ្នាំ​​ ដែល​មាន​លំនៅ​ដ្ឋាន​ប៉ះពាល់​ដែរ​នោះ បាន​អោយ​ដឹង​ថា ​ ពួក​គាត់​​រស់​​​នៅ​​​លើ​ដី​នេះ​មុន​ឆ្នាំ​១៩៧៩​​ និង​មាន​បង្កាន់​​ដៃ​កាន់​​កាប់​ដី​ត្រឹម​​ត្រូវ​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន។​ គាត់បន្ដ​ថា​ ពួក​​គេ​​​មិន​​​ព្រម​​ចាក​​​ចេញ​ពី​កន្លែង​នោះ​​ទេ​ បើ​ទោះបី​​អា​ជ្ញា​ធរ​ផ្ដល់​ប្រាក់​សំណង​ជា​​គោល​​នយោបាយ​​ប៉ុន្មាន​​​ក៏​​ដោយ​។ ​អ្នក​ស្រី​បន្ដថា​ អាជ្ញា​ធរ​នឹង​ដេញ​ពួក​​គេ​ចេញ​ពីលំ​នៅ​ដ្ឋាន​​​ ដើម្បី​យក​​ទី​តាំង​នេះ​ អោយ​ក្រុមហ៊ុន​​កូរ៉េមួយ​​ធ្វើ​​អាង​​ចម្រោះ​ទឹក​ស្អុយ ខុស​ពី​គោល​ការណ៍​​លោ​ក​នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា​។ គាត់​បន្ដ​​ថា​ ​ពល​រដ្ឋ​នៅ​ទីនោះ​ មាន​ចំ​នួន​ជាង​៣០​គ្រួសារ​ នៅ​​ក្នុង​គម្រោង​​អភិវឌ្ឍន៍​​របស់​​អាជ្ញាធរ​ ​ក៏​ប៉ុន្ដែ​មាន​តែ​៨គ្រួសារ​ ​ដែល​រង​ផល​ប៉ះ​ពាល់​ទៅ​វិញ​ ៖ “ធ្វើ​អាង​ចម្រោះ​កន្លែង​ហ្នឹង ហើយ​មក​ដេញ​ប្រ​ជាជន​ទីណាត់ទីណែង ​ដែល​ប្រ​ជា​ជន​រស់​នៅ ប្រ​ជា​ជន​រស់​នៅ​តាំងពី ៧៩ ហើយ​មក​ដេញ​ប្រ​ជា​ជន​ចេញ យក​ធ្វើ​អាង​ចម្រោះ​សម​ដែរ អាង​ចម្រោះ​ហ្នឹង​ អត់​​ព្រម អត់​​សុខ​​ចិត្ត​ចេញ​​ទេ សុំ​អោយ​លោក​ឯក​ឧត្តមហ្នឹង ឯក​ឧត្តម​​ហ្នឹង​ធ្វើ​ម៉េចខ្វៀល​យ៉ាង​ម៉េច​ ថយ​ចេញ​ពី​ប្រ​ជា​ជន​ទៅ”។
​អភិបាល​ក្រុង​សៀមរាប​ លោក​​ ទេព​ ប៊ុនឆាយ​ មាន​ប្រសាសន៍​​​ថា រដ្ឋា​ភិបាល​យក​ដី​នោះ​ ដើម្បី​ផ្ដល់​​អោយ​​ក្រុម​ហ៊ុន​​កូរ៉េ​​ធ្វើ​អា​ងចម្រោះទឹក​ស្អុយ ​ក្នុង​ក្រុង​សៀម​រាប​។ លោក​បន្ត​ថា ​៨​គ្រួសារ ដែល​រង​ផល​ប៉ះ​ពាល់​ ហើយដីនោះ​មានទំ​ហំ​​២៣០០​ម៉ែត្រ​​ការ៉េ​​។ លោក​បញ្ជាក់​​ អាជ្ញា​ធរ​​​មិន​​អាច​ផ្លាស់​​ប្ដូរ​​​ទីតាំង​​​​នោះ​​​ទេ ​៖ “វា​មិន​អាច​ទៅ​រួច​ទេ ទី​មួយកន្លែង​​ស្ថានីយ៍​ដែល​ត្រូវ​​រុញ​ហ្នឹង វា​ជាប់នឹង​ទុយោ​ហ្នឹង វា​ជិត​នឹង​ទុយោ​ខាង​លិច យើង​ដាក់​ទៅ​កន្លែង​ណាទៀត វា​ឆ្ងាយ​កន្លែង​ហ្នឹង ហើយ​កន្លែង​ផ្សេង​ទៀត​ វា​​សុទ្ធ​តែ​ដី​ប៉ះ​ដូច​គ្នា​ហ្នឹង”។
ទោះ​ជា​យ៉ាង​ណា​ មន្រ្ដីសម្រប​សម្រួល​អង្គ​ការ​លី​កាដូ (LICADHO​)​ ប្រចាំ​ខេត្ត​សៀមរាប​ លោក​ នូវ ​ពុទ្ធិ​​ ដែល​​បាន​តាម​​ដាន​ពី​ករណី​នេះ​ ពន្យល់​ថា អ្នក​សិក្សា​គម្រោ​ង​ធ្វើ​អាង​ចម្រោះ​ទឹក​ស្អុយ​នេះ ​គួរតែ​ពិចារ​ណា​គ្រប់​ជ្រុង​​ជ្រោយ​​មុន​​នឹ​ង​​​ធ្វើ​​ការ​​​អភិវឌ្ឍ ​ដើម្បី​​ជៀស​​វាង​​ផល​ប៉ះ​ពាល់​​​ដល់​ដី​​កម្ម​សិទ្ធិ​​ឯក​ជន​ និង​​សិទ្ធិ​​រស់​​នៅ​ប្រជា​ពលរ​ដ្ឋ ​៕

No comments:

Post a Comment

yes