សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 31, 2010



អង្គការ សមាគមខ្មែរកម្ពុជាក្រោមធ្វើមហាសន្និបាត

បូកសរុប
របាយការណ៏ប្រចាំឆ្នាំ២០១០
និងកំណត់ទិសដៅឆ្នាំ២០១១


អង្គការ សមាគមខ្មែកម្ពុជាក្រោម ចំនួន៧ ដែលមានសមាជិកជាង៥០នាក់ បានធ្វើមហាសន្និបាត
បូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១០នៅសហគមន៏ព្រៃនគរនៅរសៀលថ្ងៃទី៣១ ធ្នូ ។
ប្រធានមជ្ឈមណ្ឌលវប្បធម៏ខ្មែរកម្ពុជាក្រោម និងជាអ្នកតំណាងរាស្ត្រគណ សម រង្ស៊ី មណ្ឌលបន្ទាយ
មានជ័យបានអោយដឹងថា មហាសន្និបាតនេះមានគោលបំណង និងទិសដៅព្រមទាំងយុទ្ធសាស្ត្រ
សំខាន់ៗប៉ុន្តែកាលៈ​ទេសៈ ក៏ដូចជាស្ថានការណ៏មិនទាន់អំណោយផលសំរាប់ខ្មែរកម្ពុជាក្រោម
អោយបានទូលំទូលាយនៅឡើយ។ ហើយការជួបគ្នានេះគឺដើម្បីស្វែងយល់ពីសកម្មភាពរបស់អង្គការ
សមាគមខ្មែរកម្ពុជាក្រោម។លោក យន្ត ថារូ ​បានលើកឡើងថា ការធ្វើសកម្មភាពរបស់ខ្មែរកម្ពុជាក្រោម
យូរទៅៗវានិងរីកសុះសាយបានជាដៃគូប្រជែងរបស់ខ្មែរក្រោមមានការភិតភ័យ មករារាំងអង្គការ
សមាគមខ្មែរកម្ពុជាក្រោមតាមរយៈរដ្ឋាភិបាលក្នុងពេលកន្លងមក។ការធ្វើមហាសន្និបាតនេះក៏ដើម្បីឆ្លុះ
បញ្ចាំងនូវចំនុចខ្វះខាតក្នុងពេលកន្លងមក រួចជួយកែលំអរគ្នាសម្រាប់ភាពរឹងមាំទៅអនាគត ហើយទិស
ដៅទៅមុខគឺខិតខំបន្ថែមទៀតពិសេសធ្វើសកម្មភាពនូវចំនុចខ្វះខាតរួចពង្រឹងកិច្ចការ ដែលមានស្រាប់
ហើយអោយរឹងមាំ ដើម្បីដើរទៅមុខអោយទាន់គេ នេះជាទិសដៅរបស់ខ្មែរកម្ពុជាក្រោមសម្រាប់
ឆ្នាំ២០១១ ៕

No comments:

Post a Comment

yes