លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ នៅថ្ងៃខាងមុខ
ការស្វែងរកការរួមបញ្ចួលគ្នាជាសម្លេងតែមួយរវាងអ្នកប្រជាធិបតេយ្យ
និងអ្នកប្រជាធិបតេយ្យ ដែលបានចំណាយពេលយ៉ាងយូរ ឥឡូវនេះទទួលបានជោគជ័យដូចគោលបំណងរបស់ខ្លួន
ហើយ នោះគឺការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ
មនុស្ស ។
គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បានសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយនេះឡើង
គឺនៅបន្ទាប់ពីបានមើលឃើញថាប្រសិនបើគណបក្សទាំងពីររួមគ្នាជាកម្លាំងតែមួយ
នោះកម្លាំងគណបក្សទាំងពីរនិងមានប្រៀប ឬអាចនិយាយបានថា មានចំនួនលើសគណបក្ស
កាន់អំណាចទៅទៀត នេះមិនទាន់ទាំងរាប់បញ្ចូលចំនួនប្រជាពលរដ្ឋដែលបាត់ឈ្មោះផង ។
នៅបន្ទាប់ពីមានការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ថែមទាំងបានបង្កើតគណបក្សថ្មីមួយទៀតដែលមានឈ្មោះថា
គណបក្ស សង្គ្រោះ ជាតិ បានធ្វើឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ
ភ័យខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សង្គ្រោះជាតិយ៉ាងខ្លាំង ។ ដោយហេតុថា
នៅបន្ទាប់ពីគណកប្ស សង្គ្រោះជាតិ បានកើតឡើង យ៉ាងត្រឹមត្រូវហើយនោះ
ប្រជាពលរដ្ឋដែលជាអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងប្រទេស ជាតិ
បាននាំគ្នាមកចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ
ក្នុងនោះក៏មានសកម្មជនរបស់គណបក្សដ៏ទៃទៀត ពិសេសគឺសកម្មជនរបស់គណបក្ស
កាន់អំណាចក៏បានចូលមករួមរស់ជាមួយនិងគណបក្ស សង្គ្រោះជាតិ គួរឲ្យកត់សម្គាល់ផងដែរ ។
ចរន្តទាំងនេះបានធ្វើឲ្យគណបក្សប្រជាជន
ត្រូវខាតបង់នូវគំនិតអាក្រក់របស់ពួកគេ ក្នុងការ
បំផ្លាញជាតិតាមរូបភាពផ្សេងៗ
ជាពិសេសគឺបានធ្វើការបង្អាក់នៃគោលបំណងរបស់យួន ហាណួយបានមួយចំនួនធំផងដែរ
ដែលគេចង់លេបត្របាក់ទឹកដីរបស់យើងបន្ថែមទៀត
ក៏ដូចជាចង់បំផ្លាញប្រទេសកម្ពុជាទាំងមូលផងដែរនោះ ។ អាចនិយាយបានថា
ការរួមបញ្ចូលគ្នាជា សម្លេងតែមួយរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ដោយបង្កើតបានគណបក្ស សង្គ្រោះជាតិ
បានបង្អាក់ដំណើរការនៃការបំផ្លាញជាតិរបស់គណបក្សកាន់អំណាចបាន មួយចំនួនធំ
ក៏ដូចជាបង្អាក់នៃមហិច្ឆិតារបស់យួនហាណូយដែលចង់លេបត្របាក់ដឹកដីខ្មែរទាំងមូល
និងការចង់បំបាត់ជាតិសាស្រ្តខ្មែរដែលជាបំណងរបស់ពួកគេរាប់ឆ្នាំមកហើយនោះ ។
លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអនុប្រធាន
ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ក៏ដូចជាអនុប្រធានគណបក្ស សង្គ្រោះជាតិ
នៅពេលខាងមុខដ៏ខ្លី លោកបាន មានប្រសាសន៏ដោយកោតសរសើរដោយស្មោះចំពោះសកម្មជនរបស់គណបក្ស
សម រង្ស៊ី និង ថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី ទាំងអស់ ដែលបានធ្វើការសម្រេចចិត្តយកផលប្រយោជន៏ជាតិ
និងប្រជាពលរដ្ឋជាធំ ធ្វើការរួបរួមគ្នាជាមួយនិងគណបក្ស សិទ្ធិមនុស្ស
ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិដែលកំពុងតែប្រឈមមុខ ។ លោក កឹម សុខា បន្តថា ចំពោះយើងទាំងអស់គ្នាដែលជាកុលបុត្រ
កុលធីតាខ្មែរ ជាអ្នកស្នេហាជាតិ ស្រលាញ់ប្រជាធិបតេយ្យត្រូវការរួបរួមគ្នា
ដើម្បីសង្គ្រោះមាតុភូមិកម្ពុជារបស់យើង ។
លោក កឹម សុខា បានថ្លែងទៀតថា
គ្រោះថ្នាក់នៅចំពោះមុខរបស់យើងគឺមានច្រើនណាស់ ហើយប្រសិនបើយើងទាំងអស់គ្នា យើងគិតប្រយោជន៏បុគ្គលជាធំ
គិតប្រយោជន៏បក្ខពួក និង គណបក្សជាធំ
គឺយើងមិនអាចដោះស្រាយបញ្ហាមាតុភូមិកម្ពុជារបស់យើងបានឡើយ ។ ហេតុ
ដូច្នេះហើយអ្វីដែលយើងបានសម្រេចចិត្តនេះ គឺវាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៏របស់
គណបក្សកាន់អំណាចខ្លាំងណាស់ ជាពិសេសគឺប៉ះពាល់ដល់បរទេសដែលមានមហិច្ឆិតាចង់ត្រួតត្រាទឹកដីខ្មែរ
ដែលគេមានបំណងជារើយៗ តាំងពីប្រវត្តិសាស្រ្តខ្មែរកន្លងមករហូតដល់ថ្មីៗ នេះ
គឺគោលនយោបាយរបស់គេបំបែកបំបាក់ខ្មែរដើម្បីត្រួតត្រា ។
អនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោក កឹម សុខា
បានបន្តទៀតថា ដូចបងប្អូន ឃើញហើយ នយោបាយបំបែកបំបាក់ខ្មែរ គឺមិនមែនមានតែពេលឡូវនេះទេ
គឺមានតាំងពី ប្រវត្តិសាស្រ្តមក ក៏ប៉ុន្តែនៅពេលដែលបរទេសឈ្លានពានបំបែកបំបាក់ខ្មែរ
បរទេសទិញទឹកចិត្ត ខ្មែរខ្លះបាន បរទេសបោកប្រាស់ខ្មែរខ្លះបានក៏ពិតមែន
ប៉ុន្តែថ្ងៃនេះបរទេសឈ្លានពានខ្មែរ និងជនផ្តាច់ការមិនអាចបោកប្រាស់ និងមិនអាចទិញឧត្តមគតិសកម្មជន-កម្មនារី
របស់គណបក្សសម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស បានជាដាច់ខាត ។ លោកបន្តទៀតថា
យើងទាំងអស់គ្នាបានឃើញហើយថា ក្រោយថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១
យើងទាំងអស់គ្នាមានក្តីសង្ឃឹមថាកម្ពុជារបស់យើង និងមានការផ្សះផ្សាជាតិ
និងបង្រួបបង្រួមជាតិយ៉ាងពិតប្រាកដ ហើយយើងសង្ឃឹមថា បរទេសដែលឈ្លានពានខ្មែរ
ជាពិសេសយួន និងត្រូវចេញពីស្រុកខ្មែរវិញ យើងក៏មានសង្ឃឹមផងដែរថា យើងមានឪកាសកសាងមាតុភូមិកម្ពុជាឲ្យទៅជាប្រទេសមួយកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ
ហើយយើងក៏សង្ឃឹមផងដែរថា ប្រជាពលរដ្ឋខ្មែរនិងរួចផុតពីភាពក្រីក្រ ។ តែផ្ទុយទៅវិញដូចបងប្អូនបានឃើញហើយ
ពីមួយអាណត្តិទៅមួយអាណត្តិ ការបែបបាក់គ្នា ការកាប់សម្លាប់គ្នា
បរទេសកាន់តែចូលមកស្រុកខ្មែរច្រើនទៅៗដើម្បីមកកាន់កាប់នូវទ្រព្យសម្បត្តិរបស់ខ្មែរ
ជាពិសេសអំណាចផ្តាច់ការក៏បានវិលត្រឡប់មកវិញ ភាពក្រីក្ររបស់
ប្រជាពលរដ្ឋនៅតែធ្ងន់ធ្ងរដដែល គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែឆ្ងាយទៅៗ ។ ចំណុច
ទាំងអស់នេះហើយដែលយើងជាអ្នកស្នេហាជាតិ ជាអ្នកស្រលាញ់ប្រជាធិបតេយ្យយើងយល់
ពីចរឹតរបស់ពួកកាន់អំណាចផ្តាច់ការ ។
លោក កឹម សុខា បន្ថែមទៀតថា ដូចបងប្អូនឃើញហើយកាលពីឆ្នាំ១៩៩៣
យើងឃើញថាប្រ ជារាស្រ្តខ្មែរមិនបោះឆ្នោតឲ្យពួកកុំមុយនីស ពួករណបបរទេសទេ គឺប្រជាពលរដ្ឋខ្មែបានបោះ
ឆ្នោតឲ្យអ្នកជាតិនិយម អ្នកប្រជាធិបតេយ្យនិយមឈ្នះ ប៉ុន្តែយើងឃើញហើយថា ល្បិចកលរបស់គេ
គេបានបង្កប់ទុកនៅក្នុងយុត្តិសាស្រ្តដដែលៗ ដែលយួនតែងតែធ្វើមកលើស្រុកខ្មែរ
គឺបំបែកបំបាក់ដើម្បីត្រួតត្រា ពីជំនាន់មុនក៏ដូចជាជំនាន់ឥឡូវនេះផងដែរ ។
ជាមួយគ្នានោះលោក កឹម សុខា ក៏បានធ្វើការរំលឹកពីប្រវត្តិសាស្រ្តផងដែរថា កាលពីឆ្នាំ១៩៩៣
ពេលដែលចូលមកដល់ភ្លាមហ្វ៊ុនស៊ិនប៉ិចឈ្នះ ក៏ប៉ុន្តែគេខ្ចីដៃហ្វ៊ុនស៊ិនប៉ិច បំបែកគណបក្សលោកតា
ស៊ឺន សាន មុនគេបង្អស់គឺបំបែកក្រុមអ៊ាងម៉ាលីមួយឲ្យចេញពីលោកតា ស៊ឺន សាន ហើយកាលនោះអ្នកណាទៅជាមួយលោក
អ៊ាង ម៉ាលី គឺគេឲ្យបុណ្យស័ក្តិ និងតំណែង ។ ជាមួយគ្នានោះ នៅបន្ទាប់ពីឆ្នាំ១៩៩៣មក
នៅឆ្នាំ១៩៩៥ គេបានខ្ចីដៃសម្តេចក្រុមព្រះជាថ្មីម្តងទៀតបំបែកលោក សម រង្ស៊ី
ចេញពីហ៊្វុនស៊ិនប៉ិច ទាំងអស់នេះជានយោបាយបំ បែកបំបាក់របស់ពួកឈ្លានពានយើង ។
លោក កឹម សុខាអនុប្រធានគណបក្ស សង្គ្រោះជាតិ នៅថ្ងៃអនាគត
លោកបានមានប្រសាសន៏បន្តទៀតថា នៅឆ្នាំ១៩៩៣គេបំបែកលោកតា ស៊ឺន សាន
ហើយអ្នកដែលប្រសាញ់ជាតិគឺនៅ ជាមួយនិងលោកតា ស៊ឺន សាន
អ្នកដែលមិនស្រលាញ់ជាតិទៅជាមួយនិង អ៊ាង ម៉ាលី ហើយ នៅឆ្នាំ១៩៩៥គេបំបែកហ៊្វុនស៊ិនប៉ិច
ដែលក្នុងនោះអ្នកស្រលាញ់ជាតិបាននៅជាមួយនិងលោក សម រង្ស៊ី
អ្នកដែលមិនស្រលាញ់ជាតិបានទៅជាមួយនិងសម្តេចក្រុមព្រះ ក៏ប៉ុន្តែមិនបានប៉ុន្មានផងនៅឆ្នាំ១៩៩៧
ថ្ងៃ៥និងថ្ងៃ៦ ខែកក្កដា ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ត្រូវ ទទួលរងនូវដំបងយ៉ាងធ្ងន់
ក្រោយពីគេខ្ចីដៃប្រើអស់ចិត្តហើយនោះ គឺគេបានបំបែកខ្ទេចតែម្តង ។
លោក កឹម សុខា បានបន្តទៀតថា នេះជាមេរៀន
យើងមិនចង់បន្ទោសអ្នកណាទៀតឡើយ ហើយខ្មែរទាំងអស់គ្នាត្រូវតែចងចាំថា គេបំបែកខ្មែរដើម្បីត្រួតត្រា
ដោយលោកស្នើសុំឲ្យអ្នកដឹកនាំប្រទេសសព្វថ្ងៃ ដែលកាន់អំណាចបច្ចុប្បន្ន
គួរតែយកមេរៀននេះ គួរតែចងចាំថ្ងៃនោះថា គេខ្ចីដៃលោកកំចាត់លោកតា ស៊ឺន សាន
ខ្ចីដៃលោកកំចាត់សម្តេចក្រុមព្រះ ខ្ចីដៃលោកកំចាត់លោក សម រង្ស៊ី
ហើយនៅពេលដែលអស់អ្នកប្រឆាំង អស់អ្នកស្នេហាជាតិ គឺដល់វេនយួនកំចាត់លោកម្តងហើយ ។
លោក កឹម សុខា ថ្លែងទៀតថា យើងក្នុងនាម
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ យើងចង់ សង្គ្រោះជាតិខ្មែរទាំងមូល
យើងមិនចង់ឃើញបរទេសមកកំចាត់អ្នកណាម្នាក់ឡើយ រួមទាំង
គណបក្សកាន់អំណាចបច្ចុប្បន្នផងដែរ គឺយើងចង់ឲ្យខ្មែររស់ទាំងអស់គ្នា ។ ដូច្នេះគណបក្ស
សង្គ្រោះជាតិ ដែលកើតចេញពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និង
គណបក្ស សិទ្ធិមនុស្ស គឺសង្គ្រោះខ្មែរទាំងអស់ មិនមែនសង្គ្រោះតែខ្មែរគណបក្ស សម រង្ស៊ី
តែខ្មែរគណបក្ស សិទ្ធិមនុស្សទេ ខ្មែរគណបក្ស ហ៊្វុនស៊ិនប៉ិច នរោត្តមរណឬទ្ធិ
រួមទាំងខ្មែរគណ បក្សកាន់អំណាចដែលកំពុងតែជាប់អន្ទាក់គេនេះផងដែរក៏យើងសង្គ្រោះដែរ ។
លោក កឹម សុខា មានប្រសាន៏ទៀតថា គណបក្ស សង្គ្រោះជាតិ
ប្រកាន់យកគោលនយោបាយ អហិង្សា ខ្មែរតែមួយ មិនគំគួនសងសឹក គឺឈានទៅរកឯកភាពជាតិ
ដើម្បីដោះស្រាយបញ្ហាជាតិទាំងអស់គ្នា ។ ដូច្នេះក្នុងនាមគណបក្ស សិទ្ធិមនុស្ស
ជាដៃគួររបស់គណបក្ស សម រង្ស៊ី ក្នុងនាមជាអ្នកប្រជាធិបតយេយ្យ ក្នុងនាមជាខ្មែរ លោកសូមអំពាវនាវដល់គណបក្សកាន់អំណាច
ដើម្បីចូលរួមមកដោះស្រាយបញ្ហាជាតិជាមួយគ្នា រកឯកភាពជាតិជាមួយគ្នា សូមឈប់
កំចាត់ខ្មែរគ្នាឯងទៀតទៅ ថ្ងៃក្រោយគង់តែគេកំចាត់លោកដដែលទេ ។ ដូចនេះសូមគណបក្សកាន់អំណាច
និងរដ្ឋាភិបាលបច្ចុប្បន្នបើកទ្វាជជែកគ្នាជាមួយនិងគណបក្ស សម រង្ស៊ី ជា មួយនិងលោក សម
រង្ស៊ី ដើម្បីធ្វើយ៉ាងណាឲ្យលោក សម រង្ស៊ី
មានឪកាសប្រគួតប្រជែងក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌ទាំងអស់គ្នា ។
អនុប្រធានគណបក្ស សង្គ្រោះជាតិ ទៅថ្ងៃអនាគត់បានថ្លែងទៀតថា
យើងចុងឃើញការបោះ ឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ ជាការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌ ហើយ យើងចង់ឃើញគណបក្ស និងមេដឹកនាំនៃគណបក្សណាមួយ ឈ្នះដោយកិត្តិយស
មិនមែនជាការឈ្នះដោយលួចបន្លំ ដែលមិនមានតម្លៃនោះ ។ ដូច្នេះលោកសង្ឃឹមថា គ្រប់ភាគីនយោបាយទាំងអស់
និងធ្វើការពិចារណា បើកការជជែកជាមួយគ្នានៅពេលឆាប់ខាងមុខនេះ ។
លោកថា
ធម្មតាកាលណាតែយើងបែកបាក់គ្នា គឺគេជ្រាបចូលហើយ ហើយយើងកុំឆ្ងល់ថាយួនចូលស្រុកយើងបានដោយសារអ្វីនោះ
គឺដោយសារតែយើងបែកបាក់គ្នា បើយើងមិនចង់ឲ្យបរទេសមកត្រួតត្រា និងបំផ្លាញខ្មែរទេ
សូមឲ្យយើងរួបរួមគ្នា ធ្វើការដោះស្រាយបញ្ហាជាតិជាមួយគ្នា ។ ក៏ប៉ុន្តែក្នុងនោះប្រសិនបើបក្សនយោបាយណា
និងអ្នកនយោបាយណា នៅតែមានមហិច្ឆិតាបំបែកបំបាក់ខ្មែរ កម្ទេចខ្មែរគ្នាឯង
មានន័យថាចង់ឲ្យបរទេសមកត្រួតត្រាខ្មែរហើយ ។
ដូចនេះដើម្បីបញ្ចប់នូវការរិះទាំងឡាយ
ពីគ្រប់មជ្ឈដ្ឋានគណបក្សកាន់អំនាចត្រូវតែបើកផ្លូវ ដើម្បីជជែកជាមួយលោក សម រង្ស៊ី
ក្នុងប្រយោជន៏ដើម្បីជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់ យើង
ហើយសូមលប់បំបាត់និងបោះបង់ចោលឲ្យអស់នូវគំនិតបំបែកបំបាក់ខ្មែរ និងបំរើបរទេសឈ្លានពាន
យួនហាណួយតទៅទៀត ។ ខ្មែររួបរួមខ្មែររស់ ខ្មែររួបរួមខ្មែររុងរឿង និងទទួលបានជ័យជំនះ
ជាក់ជាមិនខា
No comments:
Post a Comment
yes