តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បរាជ័យ
ក្នុងការចូលជួបលោក សេង គុណការ

តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន៣រូបដែលមានបំណងចូលជួបជាជនជាប់ចោទ សេង គុណការ
ប្រធានសន្តិសុខឃ្លាំងស្បៀងអាហារពិភពលោក ដែលកំពុងជាប់ពន្ធនាគារព្រៃសរ នៅថ្ងៃទី៣១ ធ្នូ
ត្រូវបានបរាជ័យ ដោយសារតែ លោក សេង គុណការ មិនអនុញ្ញាតអោយជួបនៅព្រឹកថ្ងៃទី៣១ ធ្នូ
អ្នកតំណាងរាស្ត្រចំនួន៣រូប នៃគណបក្ស សម រង្ស៊ី មានដូចជាលោក ហូរ វ៉ាន់ លោក យឹម សុវណ្ណ និងលោក ឡុង រី រួមទាំងសមាជិកមួយចំនួនបានធ្វើដំណើរទៅពន្ធនាគារព្រៃសរក្នុងគោលបំណង
ចូលទៅសួរសុខទុក្ខលោក សេង គុណការ ដែលជាប់នៅទីនោះ។
ប្រភពព័ត៏មានពីមន្ត្រីពន្ធនាគារព្រៃសរបានអោយដឹងថា នៅពេលដែលអ្នកតំណាងរាស្ត្រគណបក្ស
សម រង្ស៊ី ទៅដល់ពន្ធនាគារព្រៃសរដើម្បីចូលជួបលោក សេង គុណការ ប៉ុន្តែនៅពេលនោះត្រូវឆ្នាំគុក
ចេញមកប្រាប់ថា លោក សេង គុណការ មិនអោយចូលជួបទេ។
សូមជម្រាបថា លោក សេង គុណការ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឬស្សីកែវ ចាប់ខ្លួនកាលពី
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ ដោយសារតែលោកបានព្រីនអត្ថបទរិះគន់ជេរប្រមាថប្រមុខដឹកនាំរដ្ឋាភិបាល
កម្ពុជាថាបានលក់ទឹកដីអោយទៅប្រទេសវៀតណាម ហើយត្រូវបានតុលាការផ្តន្ទាទោសអោយជាប់
ពន្ធនាគាររយះពេល៦ខែ និងពិន័យជាប្រាក់២លានរៀល៕
No comments:
Post a Comment
yes