គណបក្ស សម រង្ស៊ីបង្ហាញពីលទ្ធផលបន្ទាប់ពី
បញ្ចប់កិច្ចប្រជុំជាមួយមេបក្ស
នៅព្រឹកថ្ងៃ ទី២៥មករានេះគណបក្សសមរង្ស៊ីបានរៀបចំធ្វើសន្និសីទសារព័ត៌មានដោយបង្ហាញពីលទ្ធផលមួយចំនួនបន្ទាប់ ពីបញ្ចប់កិច្ចប្រជុំមួយសំខាន់ជាមួយមេបក្សរបស់ខ្លួននៅ ទីក្រុងម៉ានីលប្រទេសហ្វីលីពីន។
លោកយឹមសុវណ្ណអ្នកនាំពាក្យគណបក្សសមរង្ស៊ីបានបង្ហាញលទ្ធផលសម្រេចសំខាន់ៗមួយចំនួនបន្ទាប់ពីការប្រជុំជាមួយមេបក្សអស់រយៈពេល៨ថ្ងៃនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន
ថា គណបក្សសមរង្ស៊ីបានអនុមត័ទៅលើយុទ្ធសាស្រ្តថ្មីដើម្បីជុំរុញឲ្យមានសន្ទុះធ្វេរឡើងដើម្បីត្រៀមលក្ខណៈចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភាការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២និងការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខនេះ។ លោកយឹមសុវណ្ណបានបន្តទៀតថាគឺដើម្បីធានាឲ្យមានសមធម៌ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិហើយគណបក្សសមរង្ស៊ីផ្តល់អទិភាពលើបីវិស័យគឺវិស័យកសិកម្មវិស័យសុខាភិបាលនិងវិស័យការងារ។លោកបានបន្ថែមទៀតថាកាកែទំរង់រចនាសម្ព័ន្ធគណបក្សគឺដើម្បីអនុវត្តយុទ្ធសាស្រ្តថ្មីដែល គណៈអចិន្រ្តៃគណបក្សសមរង្ស៊ីទើបតែបានអនុម័តរួមជាមួយនិងការអនុម័តផែនការការងារសម្រាប់ឆ្នាំ២០១១ផងដែរ។
សូមជំរាបផងដែរថានៅក្នុងអំឡុងពេលដែលលោកសមរង្ស៊ីនិងគណកម្មការអចិន្រ្តៃរួមជាមួយនិងថ្នាក់ដឹកនាំគណបក្សសមរង្ស៊ីមួយចំនួនទៀតស្នាក់នៅទីក្រុងម៉ានីលនោះក៏បានចូលជួបជាមួយប្រធានាធិបតីហ្វីលីពីនលោកBenigno S.Aquino III នៅឯវិមានប្រធានាធិបតីMalacanang ផងដែរ៕
No comments:
Post a Comment
yes