សេរីភាពខាងសមាគមត្រូវរងការរិះគន់
មន្ត្រី សិទ្ធិមនុស្ស និងសហជីពនៅកម្ពុជា នៅថ្ងៃអាទិត្យ ទី២៣ មករា ឆ្នាំ២០១១ បានចាត់ទុកសេចក្ដីព្រាងច្បាប់សហជីព និងសេចក្ដីព្រាងច្បាប់សមាគមដែលបានផ្ដួចផ្ដើមដោយរដ្ឋាភិបាលកម្ពុជានឹងនាំកម្ពុជាងាកកាន់តែឆ្ងាយចេញពីគន្លងប្រជាធិបតេយ្យ ថែមទៀត។
សេចក្ដី ថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបន្តទៀតថា សេចក្ដីព្រាងច្បាប់សហជីព និងសមាគមបានតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាល សមាគម និងសហជីពចុះបញ្ជីដ៏ស្មុគស្មាញ និងរាយការណ៍ពីហិរញ្ញវត្ថុរបស់ខ្លួន ដែលអាចបណ្ដាលឲ្យសិទ្ធិសេរីភាពខាងសមាគមស្ថិតក្នុងភាពគ្រោះថ្នាក់ ដោយសារតែ
នីតិវិធីការិយាធិបតេយ្យនេះ។
មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជាបានកត់សំគាល់ថា ចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិ ២០០៨ មក រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់តុលាការកម្ពុជាជាឧបករណ៍គាបសង្កត់ និងបង្ក្រាបដល់សេរីភាពបញ្ចេញមតិ ដូចជាតំណាងរាស្ត្រគណបក្សប្រឆាំង អ្នកកាសែត មេធាវី និងសកម្មជនសិទ្ធិមនុស្សជាដើម។
សេចក្ដី ថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបន្តទៀតថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០០៨ មក រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់តុលាការជាឧបករណ៍ ដើម្បីគាបសង្កត់ និងបង្ក្រាបដល់សេរីភាពបញ្ចេញមតិនៅកម្ពុជា។
ប្រទេសកម្ពុជាឋិតក្នុងចំណោមបណ្ដាប្រទេស ភូមា ចិន ឡាវ កូរ៉េខាងជើង និងវៀតណាម ដែលជាប្រទេសត្រូវគេចាត់ថា គ្មានសេរីភាព។របាយ ការណ៍ស្ដីពីសិទ្ធិសេរីភាពរបស់អង្គការឃ្លាំមើលសិទ្ធិសេរីភាពពិភព លោក ដែលមានឈ្មោះថា Freedom House បានរកឃើញថា ការរឹតត្បិតសិទ្ធសេរីភាពនៅកម្ពុជាកំពុងកើនឡើង។ អង្គការ Freedom House បានចាត់ចំណាត់ថ្នាក់កម្ពុជាឋិតក្នុងចំណោមប្រទេសចំនួន ២៥ប្រទេស ដែលសិទ្ធិសេរីភាពផ្នែកខាងស៊ីវិល និងនយោបាយ ត្រូវបានក្ដោបក្ដាប់យ៉ាងតឹងរ៉ឹង។
No comments:
Post a Comment
yes