សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 28, 2011


កាំជ្រួចហ្វូងបាញ់យន្តហោះ រថក្រោះ រថពាសដែក បញ្ឆូនទៅកាន់ព្រះវិហារដើម្បីការពារចោរសៀម


រថក្រោះ និង​រថពាស​ដែក​ជា​ច្រើន គ្រឿង នៅ​ក្នុង​បន្ទាយ​លង្វែក របស់​អគ្គនាយក
ដ្ឋាន​បច្ចេក​ទេស​ក្រសួង​ការពារ​ជាតិ ត្រូវ​បាន​គេ​បញ្ជូន ទៅ​កាន់​តំបន់ប្រាសាទ
ព្រះវិហារ នៅ រសៀល ថ្ងៃទី២៨ មករា ។
សូម ជម្រាប ថា ការ បញ្ឆូន ទៅនេះ គឺបន្ទាប់ ពីកង ទ័ព សៀម បាន បញ្ឆូន មក កាន់ ក្បែរ តំបន់ ប្រា សាទ ព្រះ វិហារ និង តាម តំបន់ ប្រា សាទ មួយ ចំនួន ក្នុង រយះ ពេល ប៉ុន្មាន ថ្ងៃ មក នេះ ។
នាយ​រង​សេនា ធិការ​នៃ​បញ្ជា​ការ​ដ្ឋាន​អង្គរក្ស និង​ជា​មេ បញ្ជា​ការ​កង​រថ ក្រោះ រថពាស ដែក លោក​ឧត្ដមសេនីយ៍​ទោ រ៉េត ស៊ីថា បាន​មានប្រសាសន៏ អោយ ដឹង ថា យោង​តាម​បទ​បញ្ជា​របស់ លោក​ហ៊ុន សែន និង​តាម​បញ្ជា​របស់​លោកហ៊ីង ប៊ុន​ហៀង អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ បាន​បញ្ជា​ឲ្យ​លោក​រៀប​ចំ​យក​រថក្រោះ រថពាស​ដែក​ជាច្រើន​គ្រឿង ទៅ​កាន់​តំបន់ ព្រំ​ប្រទល់​ប្រា​សាទ​ព្រះវិហារ។ លោក​បញ្ជាក់​ទៀត​ថា នាយ​ទាហាន និង​ពល​ទាហាន ដែលគ្រប់​គ្រង និង​បញ្ជា​រថក្រោះ រថពាសដែក​ទាំងអស់​នេះ សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការហ្វឹក​ហាត់ និង​បទ​ពិសោធន៍ ជា​ច្រើន​លើក​ក្នុង​សមរភូមិ សង្រ្គាម​ផ្ទៃ​ក្នុង​ប្រទេស​កន្លង​មក ហើយ​មួយ​ចំនួន គឺ​ធ្លាប់​ឆ្លង​កាត់​ការ​រៀន សូត្រ នៅ​បរទេស​ដែល​គេ​មាន​ជំហរ​មុត​មាំ​និង​ជឿជាក់​ថា នឹង​ការពារ​បូរណភាព​ដែន​ដី​របស់​កម្ពុជា មិន​ឲ្យ​បាត់​មួយ​មីល្លីម៉ែត្រ​ឡើយ។
​អគ្គ​នាយក​នៃ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ក្រសួង​ការ ពារ​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក ចៅ ភិរុណ បាន​និយាយ​ប្រាប់​អ្នក​កាសែត​និង​ទូរទស្សន៍​ថាដោយ
មាន​សភាព​ការណ៍​តាន​តឹង​នៅ​តាម ព្រំដែន លោក​ហ៊ុន​សែន​ និង​ឯកឧត្ដម អគ្គមេ​បញ្ជា​ការ​កង​យោធពល​ខេមរ​ភូមិន្ទ បាន​ឲ្យ​លោក​រៀប​ចំ រថក្រោះ និង​រថពាស​ដែក​ទាំង​នេះ ដើម្បី​ត្រៀម​ប្រយុទ្ធ​នៅ​តំបន់​ទិស​ប្រាសាទ​ព្រះវិហារ។ ដោយ ឡែក​នាយកដ្ឋាន​សម្ភារៈ បច្ចេកទេស​មាន​គ្រឿង​បំពាក់​គ្រប់គ្រាន់ សម្រាប់កង​ទ័ព​យើង​មាន​រថពាស ដែក មាន​រថក្រោះ មាន​កាំជ្រួច​ប្រតិកម្ម ដែល​មួយ​ចំនួន​យើង​បាន​បញ្ជូន​ទៅ​ដល់​ព្រំដែន​រួច​មក​ហើយ​ៗ​នេះ គឺ​ជា​ជំហាន​ថ្មី​មួយ​ទៀត ដែល​យើង​បញ្ជូន​ទៅ​បន្ថែមទៀត។​សភាព​ការណ៍​នៅ​តាម​ព្រំដែន
វា​អាស្រ័យ​លើ​ភាគី​សៀម​ទេ បើ​គេ​ហ៊ាន​ចូល​ឈ្លាន​ពាន​ទឹក​ដី កម្ពុជា នោះ​កង​ទ័ព​កម្ពុជា នឹង​ប្រើ​សិទ្ធិ​វាយ​បក​ការពារ​ទឹក​ដី​របស់​ខ្លួន មិន​ឲ្យ​បា​ត់បង់​មួយ​មីល្លីម៉ែត្រ ឡើយ។
​សូម​ជម្រាប​ថា ស្ថាន​ការណ៏​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា សៀម កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​ការណ៏​ប្រុង​ជើង​ការ​ខ្ពស់ ប៉ុន្តែ​ភាគី​កម្ពុជា​បាន​រក្សា​សិទ្ធិ​ស្វ័យ​ការពារ​បើ​សិន​ណា​កង​ទ័ព​ឈ្លាន​ពាន​របស់​សៀម​ឈាន​ជើង
ចូល​ក្នុង​ទឹក​ដី​កម្ពុជា​នោះ​៕

No comments:

Post a Comment

yes