កម្ពុជា ថៃ និងបញ្ឆូនអ្នកបច្ចេកទេស
ស្វែងរកបង្គោលព្រំដែនដែលនៅសេសសល់
ប្រធានគណៈកម្មការព្រំដែនថៃដែលទើបតែតែងតាំងថ្មីលោក អាស្តា ចៃយ៉ា
ណាមា និងសមាជិក៧នាក់ ដែលអមដំណើរដោយឯកអគ្គរាជទូតថៃប្រចាំកម្ពុជាលោក ប្រាសាស ប្រាសាទវិនិច្ឆ័យ បានចូលជួបជាមួយលោកទេសរដ្ឋមន្ត្រី
វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ក្នុងទីស្តី
ការគណៈរដ្ឋមន្ត្រី ដើម្បីសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួនដែល
ទាក់ទងនិងបញ្ហាព្រំដែននៃប្រទេសកម្ពុជា និងថៃ។
នៅក្នុងជំនួបជិត២ម៉ោងរវាងប្រធានគណៈកម្មការព្រំដែនកម្ពុជា ថៃ បានផ្តោតទៅលើការរុករកបង្កោលព្រំដែនដែលនៅសេសសល់មួយចំនួនតាមបណ្តោយព្រំដែន និងពិភាក្សាទៅលើកិច្ចប្រជុំរវាងគណៈកម្មការព្រំដែន
នៃប្រទេសកម្ពុជា ថៃ នាពេលខាងមុខ។
លោកទេសរដ្ឋមន្ត្រី វ់ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានមាន ប្រសាសន៏
ប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីជំនួបចប់ថា លោក អាស្តាចៃ យ៉ាណា មា ប្រធាន
គណៈកម្មការព្រំដែនថៃ ដែលទើបតែតែងតាំងថ្មី មកសម្តែងការគួរសមជាមួយរូបលោកដែលជាប្រធានគណៈកម្មការព្រំដែនកម្ពុជា មុននិងធ្វើកិច្ច
ការទៅថ្ងៃមុខបន្តទៀត។ ហើយនិងមានការប្រជុំគ្នារវាងគណៈកម្មការព្រំដែន នៃប្រទសទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះ ហើយគណៈកម្មការព្រំដែនទាំងពីរ
បានធ្វើការប្រជុំគ្នាចុងក្រោយនៅភ្នំពេញ។
ប្រធានគណៈកម្មការព្រំដែនកម្ពុជាលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានមានប្រសាសន៏
អោយដឹងទៀតថា ប្រធានគណៈកម្មការព្រំដែនថៃ និងរូបលោកដែល ជាប្រធាន
គណៈកម្មការព្រំដែនកម្ពុជាគឺបានពិភាក្សាលើបញ្ហាមួយចំនួនដូចជាការអាចបញ្ឆូន
ក្រុមបច្ចេកទេសទៅរុករកបង្គោលព្រំដែនលេខ១ ដែលស្ថិតនៅ ស្រុកជាំស្រងុំា
ខេត្តឧត្តរមានជ័យ និងបង្គោលលេខ២៣ ជាដើម។
លោក វ៉ា គឹមហុង បានមានប្រសាសន៏បន្តថា ការសម្តែងការគួរសមរបស់ប្រធានគណៈ
កម្មការព្រំដែនថៃគឺជាសញ្ញាវិជ្ឆមានមួយ និងជាកិច្ចសហប្រតិបត្តិការល្អ ដែលនាំអោយឈានដំណើរការទៅមុខ។ចំណែកលោក អាស្តាចៃ យ៉ាណាមា ប្រធានគណៈកម្មាការ
ព្រំដែនថៃបានមាន ប្រសាសន៏ថា ពិធីសារចំនួន៣របស់គណៈកម្មាការព្រំដែននិង
ក្រសួងការបរទេសនៃប្រទេសទាំងពីរ ត្រូវបានពន្យាពេលរង់ចាំសភាថៃអនុម័ត
ដោយឥឡូវនេះការពន្យាពេលត្រូវធ្វើទៅតាមកិច្ចព្រមព្រៀងនៅក្នុង
ដំណាក់កាល ដែលសភាថៃកំពុងតែធ្វើការផ្ទៀងផ្ទាត់ជាមួយនិងរដ្ឋធម្មនុញ្ញថៃ
មុននិងសម្រេចអ្វីមួយប្រគល់ អោយសភាថៃអនុម័តលើកិច្ចព្រមព្រៀង
ទាំងបីដែលភាគីគណៈកម្មាការព្រំដែននិងក្រសួងការបរទេសទាំងពីរធ្វើការ
ជាមួយគ្នា។
លោក អាស្តាចៃ យ៉ាណាមា បានបញ្ឆាក់ថា នេះជារឿងរបស់សភា និងរដ្ឋាភិ បាលថៃ
ប៉ុន្តែសម្រាប់គណៈកម្មាការព្រំដែននៃប្រទេសទាំងពីរនៅតែបន្តពិភាក្សាគ្នា
ក្នុងទម្រង់បែបបទណាក៏ដោយក្នុងកិច្ចការចាំបាច់លើកិច្ចការព្រំដែន។
No comments:
Post a Comment
yes