មន្រ្តីស្ថានទូតអាមេរិក ត្រូវបានអាជ្ញាធរ
វៀតតណាម ឃាត់ខ្លួន
ស្ថានទូតអាមេរិកប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា មន្រ្តីទូតរបស់ខ្លួនម្នាក់ត្រូវប៉ូលិសវៀតណាម ឃាត់ខ្លួនកាលពីថ្ងៃពុធ ក្រោយពីមន្រ្តីនេះព្យាយាមចូលទៅជួបបុព្វជិត កាតូលិក ម្នាក់ដែលត្រូវ តុលាការវៀតណាម កាត់ទោសពីបទឃោសនាប្រឆាំងរដ្ឋាភិបាល។ អាមេរិកបានផ្ញើលិខិតជាផ្លូវការ ទៅកាន់អាជ្ញាធរវៀតណាម ដើម្បីតវ៉ាចំពោះទង្វើនេះ។ លិខិតតវ៉ា ត្រូវបានផ្ញើទៅកាន់
រដ្ឋាភិបាលវៀតណាម នៅហាណូយផង និងទៅស្ថានទូតវៀតណាម នៅអាមេរិកផង។ រដ្ឋាភិបាលអាមេរិកមិនបានបញ្ជាក់លម្អិតទេ អំពីអត្តសញ្ញាណមន្រ្តីទូត ដែលទទួលការបំពារបំពាន ពីសំណាក់ប៉ូលិសវៀតណាមនេះ ដោយរង់ចាំការបំភ្លឺពីរដ្ឋាភិបាលវៀតណាមសិន។ ក៏ប៉ុន្តែ បណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួនបានឲ្យដឹងថា មន្រ្តីទូតនោះ គឺជាអ្នកទទួលខុសត្រូវផ្នែកសិទ្ធិមនុស្សប្រចាំស្ថានទូតអាមេរិក។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃពុធ នៅទីក្រុងវ៉េ (Hue) នៅពេលដែលមន្រ្តីទូតអាមេរិកព្យាយាមចូលទៅជួបបុព្វជិតកាតូលិក ម្នាក់ឈ្មោះ ង្វៀន វ៉ាន់លី ក៏ប៉ុន្តែត្រូវប៉ូលិសរារាំង។ ការប្រឈមមុខដាក់គ្នាបានឈានទៅដល់ការប៉ះទង្គិចដល់រូបរាងកាយ ដោយប៉ូលិសវៀតណាម បានចាប់ផ្តួលមន្រ្តីទូតអាមេរិករូបនោះទៅដី រួចហើយចាប់បញ្ចូលទៅក្នុងឡាន ហើយបើកចេញពីកន្លែងកើតហេតុ។ មន្រ្តីទូតរូបនោះត្រូវបានប៉ូលិសដោះលែងវិញភ្លាមៗ។ ក៏ប៉ុន្តែ អាមេរិកបានតវ៉ាទៅកាន់អាជ្ញាធរវៀតណាម ថាការបំពារបំពានដល់រូបរាងកាយមន្រ្តីទូតនេះ គឺជាការរំលោភលើអនុសញ្ញាទីក្រុងវីយែន ស្តីពី អភ័យឯកសិទ្ធិការទូត។ រហូតមកទល់ពេលនេះ ទាំងប៉ូលិស និងទាំងក្រសួងការបរទេសវៀតណាម សុទ្ធតែបានបដិសេធមិនធ្វើអត្ថាធិប្បាយ ចំពោះហេតុការណ៍នេះទេ។
គួរបញ្ជាក់ថា បុព្វជិត ង្វៀន វ៉ាន់លី ត្រូវបានតុលាការវៀតណាមកាត់ទោសដាក់ពន្ធនាគាររយៈពេល
៨ឆ្នាំ កាលពីឆ្នាំ២០០៧ ពីបទថាបានឃោសនាប្រឆាំងនឹងរដ្ឋាភិបាល។ បុព្វជិត ង្វៀន វ៉ាន់លី ត្រូវបានអាជ្ញាធរបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន រយៈពេល ១ឆ្នាំ ដើម្បីព្យាបាលជំងឺមហារីក។ សូមជំរាបថា កាលពីខែធ្នូ កន្លងទៅនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំក្រុងហាណូយ បានអះអាងថា នៅឆ្នាំ២០១០ កន្លងទៅនេះ សេរីភាពសារព័ត៌មាន ត្រូវបានអាជ្ញាធរវៀតណាមបានរឹតបន្តឹងកាន់តែខ្លាំងឡើង ដោយមានមនុស្សជិត ៤០នាក់ ត្រូវអាជ្ញាធរចាប់ខ្លួន និងកាត់ទោសដោយ
សារតែការបញ្ចេញមតិ។ សភាអាមេរិកក៏បានទាមទារផងដែរ ឲ្យរដ្ឋាភិបាលអាមេរិកបញ្ចូលប្រទេសវៀតណាមក្នុងបញ្ជីខ្មៅ នៃប្រទេសរំលោភលើសិទ្ធិសេរីភាពផ្នែកជំនឿសាសនា ៕
Hi, I back often with great interest publications. I am an educator in Santa Marta, Colombia and I am determined to develop a list of authors and literary works by country. If you can help, I appreciate it. The blog address is:
ReplyDeletehttp://alvarogomezcastro.over-bog.es
Thank you very much
Actually i can not help anything, but if you know something about this issue, please give us more info. We will appreciate any information from you.
ReplyDelete