ត្រាក់រិះគន់រដ្ឋាភិបាល ត្រូវជនមិនស្គាល់មុខ
បាចជាបន្តបន្ទាប់
ត្រាក់ឬខិតប័ណ្ណរិះគន់រដ្ឋាភិបាលត្រូវបាន ជនមិនស្គាល់មុខធ្វើសកម្មភាពបាចនៅក្នុងទឹកដីខណ្ឌចំការមនចំនួន៣គោលដៅផ្សេងៗគ្នា។
នៅក្នុងនោះត្រាក់រិះគន់រដ្ឋាភិបាលបាចនៅចំណុចគោលដៅទី១នៅតាមបណ្តោលផ្លូវ៤៣០ជាប់និងរបងផ្ទះសំណាក់ចំប៉ាមាសដែលមាន
ចំនួន៣០សន្លឹកដែលស្ថិតនៅក្នុងសង្កាត់ទួលទំពូង២ខណ្ឌចំការមនត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១២និង១០នាទីរំលង
អាធ្រាតគោលដៅទី ២ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ជាប់របងសាលាពេទ្យរ៉ុស្ស៊ីចំនួន១៩សន្លឹកដែលស្ថិតនៅ
ក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមនត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៤ទៀបភ្លឺនិងគោលដៅទី៣នៅផ្លូវ៥០៨ចុះពីផ្លូវមុន្នីវង្សប្រមាណជាង៤០ម៉ែត្រមានចំនួន៣សន្លឹកស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវត្រូវបានគេប្រទះឃើញនៅវេលាម៉ោង៥ទៀបភ្លឺ។

សូមរំលឹកផងដែរថាកាលពីថ្ងៃទី២៧មករា២០១១ក្រុមជនមិនស្គាល់មុខបានធ្វើសកម្មភាពបាចត្រាក់ឬ ខិតប័ណ្ឌរិះគន់រដ្ឋាភិបាលនៅក្នុងទឹកដីខេត្តបាត់ដំបងនៅភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោនិងភូមិរតនះសង្កាត់រតនះក្រុងបាត់ដំបងនិងចាប់ពីអមសងខាងស្ទឹងហើយនិងមានការបាចត្រាក់រវាងពីផ្សារណាត់រហូតមកដល់ជិតរូបសំណាក់លោកតាដំបងគ្រញូង៕
No comments:
Post a Comment
yes