សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 28, 2011


លោក សម រង្ស៊ី ផ្ញើរូបមន្តនៃការបង្រួបបង្រួម
មកលោក កឹម សុខា ដើម្បីយកឈ្នះ
គណបក្ស ប្រជាជន


ប្រធាន គណបក្ស សម រង្ស៊ី ដែល កំពុង ស្ថិត នៅ ក្រៅ ប្រទេស បាន ធ្វើ លិខិត ផ្ញើទៅ ប្រធាន គណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា ពីការ បង្រួប បង្រួម អ្នក ស្នេហា ជាតិ និង អ្នក ប្រជា ធិប តេយ្យ ក្នុង ការ ជម្រុញ អោយ មាន ការ ផ្លាស់ ប្តូរ របៀប​គ្រប់​គ្រង​បច្ចុប្បន្ន។​​

​នៅ​ក្នុង​លិខិត​របស់​លោក សម រង្ស៊ី ផ្ញើ​ទៅ​លោក កឹម សុខា កាល​ពីថ្ងៃ​ទី២៤ មករា ដែល​ត្រូវ​បាន​ckn-media ទទួល​បាន​នៅ​ថ្ងៃ​ទី២៨ មករា ដោយលោក សម រង្ស៊ី សូម​ស្នើ​រូប​បន្ត​នៃការ​រួបរួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ដូច​ជា រក្សា​ឈ្មោះ​គណបក្ស សម រង្ស៊ី ជា​គណបក្ស​រួម ហើយ​ឈ្មោះ​គណបក្សនេះ​និង​ផ្លាស់​ប្តូរ​នៅ​ពេល​លទ្ធផល​នៃការ​បោះឆ្នោត​នាពេល​ខាង​មុខ​ដែល​ទទួល​បាន​យ៉ាង​តិច​មួយភាគបី​នៃ​អាសនៈ​សភា​ទាំង​មូល​។ ផ្តល់​សិទ្ធិជូន​ថ្នាក់​ដឹកនាំ​គណបក្ស សិទ្ធិមនុស្ស នូវ​តួនាទី ជា​អនុប្រធាន និង​អគ្គលេ​ខាធិការរង រួម​ទាំង​តំណែង​ផ្សេងៗ​ទៀត ក្នុង​រចនា​សម្ព័ន​គណបក្ស​ចំនួន១ភាគ៤​(អាសនៈ​១ភាគ៤នេះ​គិត​ទៅ​តាម​សមា​មាត្រ​នៃសន្លឹក​ឆ្នោត​ដែល​គណបក្ស​សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស បាន​ទទួល​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​២០០៨)​មេ​បក្ស​ប្រឆាំង សម រង្ស៊ី បាន​ប្រាប់​ទៅ​លោក កឹម សុខា ថា ដោយ​ស្ថាន​ភាព​ប្រទេស​កម្ពុជា ក្នុង​អំណាច​ត្រួត​ត្រា​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែល​បាន​ប្រើ​ប្រាស់​អំ​ណាច និង​ឥទ្ធិ​ពល​របស់​ខ្លួន ទៅ​បំពាន​លើ​អំណាច​នៃ​ស្ថាប័ន​ជាតិ​នានា​គាប​សង្កត់ បំបិទ​សិទ្ធិ​សេរីភាព​ប្រជា​ពល​រដ្ឋ​គ្រប់​បែប​យ៉ាង​ទាំង​អយុត្តិធម៌​ហើយ​រំខាន​ដល់​ចលនា​អ្នក​នយោ​បាយ​គណបក្ស​ប្រជែង​នានា​។

​សូម​ជម្រាប​ថា គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស កាល​ពី​ថ្ងៃ​ទី១៥ មករា ឆ្នាំ​២០០៩ បាន​ធ្វើ​ការ​ចុះ​ហត្ថ​លេខា​លើ​ពិធី​សារ​បង្កើត​ចលនា​ប្រជាធិប​តេយ្យ​ដើម្បី​ការ​ផ្លាស់ប្តូរ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ចេញ​ជារូប​រាង​និង​ជា​ដុំ​កំ​ភួន​នៅ​ឡើយ​ទេ​៕



No comments:

Post a Comment

yes