សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 28, 2011

លោក យឹម សុវណ្ណ : ប្រហែលជា ៤ , ៥ មណ្ឌល
តំណាងរាស្ត្រត្រូវផ្លាស់ប្តូរដោយមានអ្នកខ្លះ
ទៅឈរឈ្មោះនៅព្រឹទ្ធសភា
​ បញ្ហា​ចម្រូង​ចម្រាស​ផ្ទៃក្នុង​គណបក្ស សម រង្ស៊ី ពីការ​ទាមទារ​អោយ​មានការអនុវត្ត​គោល​ការណ៏​តំណាង​រាស្ត្រ​ពាក់​កណ្តាល​អាណត្តិ នៅ​តែ​ជា​ចំណោទក្នុង​គណបក្ស សម រង្ស៊ី នៅឡើយ​។ ប៉ុន្តែ​ការ​ដោះស្រាយ​ត្រូវបាន​ថ្នាក់ដឹក​នាំ​ធ្វើ​ការ​សម្រប​សម្រួល​បាន​ជិត​ចប់​ហើយ ។
មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បាន​អោយ​ដឹង​ថា ទាក់ទង​និង​ការធ្វើ​ញ្ញាត្តិ​ស្នើ​
អោយ​លោក សម រង្ស៊ី អនុវត្ត​គោលការណ៏​ពាក់កណ្តាលអាណត្តិនោះ ដោះ​ស្រាយជិតបាន
១០០ភាគ​រយហើយ ពីព្រោះ​មាន​ថ្នាក់​ដឹក​នាំខ្លះ​ត្រូវ​ទៅ​ឈរ​ឈ្មោះ​នៅ​ព្រឹទ្ធសភា ជា​ពិសេស​អ្នដែល​មានវ័យ​ចំណាស់ ហើយ​មាន​អ្នក​បន្ត​បន្ទាប់​ឡើង​ទៅ​ធ្វើ​នៅរដ្ឋសភា​។ ហើយ​តាម​ធម្មតា​ដំ​ណោះ​ស្រាយណា​ក៏​ដោយ មិនដែល​មាន​មនុស្ស​ស្រប​គ្នា​ទាំង​អស់​នោះ​ទេ​។​លោក យឹម សុវណ្ណ បាន​បន្តថា គណបក្ស សម រង្ស៊ី មិន​ដែល​ឈ្លោះ​គ្នា​ដើម្បីអំ​ណាច​នោះ​ទេ​។ ដោយ​លោក​បាន​បញ្ឆាក់ថា ប្រហែល​ជា ៤ ឬ៥ មណ្ឌល​ត្រូវផ្លាស់​ប្តូរ ហើយ​មាន​អ្នក​ខ្លះ​មិន
នៅ​ក្នុង​រង្វង់​ដោះ​ស្រាយ​ទេ ប៉ុន្តែ​ពួកគាត់​មិន​យល់ គាត់​ទៅ​ចុះ​ហត្ថ​លេខា
ហើយ​ភាគ​ច្រើន​ដោះ​ស្រាយ​បាន​ស្ងប់​ស្ងៀម។​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​អ្នក​ទាំង​៨​នាក់​ធ្វើ​ញ្ញាត្តិ​ទាម​ទារ​ដោះ​ស្រាយ​តំណាងរា​ស្ត្រ​ពាក់​កណ្តាល​អាណត្តិ បាន​ដោះ​ស្រាយ ៦ ៧នាក់ហើយ ដោយ​មាន​អ្នក​ខ្លះ​ទៅឈ្មោះ​នៅព្រឹទ្ធសភានិង​ទៅ​សភា​។
​សូម​ជម្រាប​ថា សមាជិក​គណ​កម្មាធិការ​នាយក​គណបក្ស សម រង្ស៊ី ចំនួន​៨នាក់
បាន​ធ្វើ​ញ្ញាត​ទៅ​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី២៣ មករា បាន​ស្នើ​អោយ​មេបក្ស
របស់​ខ្លួន​អនុវត្ត​គោល​ការណ៏​ពាក់​កណ្តាល​អាណត្តិ​៕

No comments:

Post a Comment

yes