គណបក្ស សម រង្ស៊ី បង្ហាញលទ្ធផលក្រោយកិច្ចប្រជុំ
ជាមួយប្រធានបក្សនៅប្រទេស ហ្វីលីពីន
នៅថ្ងៃអង្គារទី២៥មករាស្អែកនេះគណបក្ស សម រង្ស៊ីនិងធ្វើសន្និសីទសារព័ត៌
មានមួយស្តីពី«លទ្ធផលកិច្ចប្រជុំលោកសមរង្ស៊ីជាមួយគណកម្មាធិការអចិន្រ្តៃគណបក្សនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន»។
ការធ្វើសន្និសីទសារព័ត៌មាននេះគឺក្រោមអធិបតីយភាពលោកយឹមសុវណ្ណអ្នកនាំពាក្យគណបក្សសមរង្ស៊ីនិងជាតំណាងរាស្រ្តក្រុងភ្នំពេញដែលសន្និសីទនេះធ្វើឡើងនៅវេលាម៉ោង៩ព្រឹកនៅទីស្នាក់ការកណ្តាលរបស់គណបក្សសមរង្ស៊ី។
សូមជំរាបផងដែរថាគណកម្មាធិការអចិន្រ្តៃរបស់គណបក្សសមរង្ស៊ីបានធ្វើដំណើរចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី១៦មករា២០១១ដើម្បីទៅចូលរួមប្រជុំជាមួយលោកសមរង្ស៊ីនៅប្រទេសហ្វីលីពីហើយនិងធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៤មករានេះ៕
No comments:
Post a Comment
yes