សមាជិក និងចលនាយុវជនគណបក្ស សម រង្ស៊ី ពាក់ព័ន្ធ
ក្នុងការបាចត្រាក់ជេរប្រមាថនាយករដ្ឋមន្ត្រី ហ៊ុន សែន?
ខិតប័ណ្ណ ឬត្រាក់ ដែលបានជេរប្រមាថប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយធ្វើសកម្មភាពបាច នៅតាមបណ្តាខេត្ត ក្រុងក្នុងប្រទេសកម្ពុជា នាពេលកន្លងមកនេះត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ បានជាបណ្តើរៗហើយ និងបានបញ្ឆូនទៅកាន់
តុលាការដើម្បីធ្វើការផ្តន្ទាទោស។
ប្រភពច្បាស់ការបានបង្ហើបអោយដឹងថា ជនសង្ស័យចំនួន៦នាក់ត្រូវបាន
សមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងរយះពេលពីរថ្ងៃជាប់គ្នា(២៨ ២៩ មករា) ដែលសុទ្ធតែជាសមាជិក និងជាចលនាយុវជនគណបក្ស សម រង្ស៊ី ហើយជនសង្ស័យទាំង៦នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅកន្លែងផ្សេងៗពីគ្នា ។ប្រភពព័ត៏មានដែលគួរអោយទុកចិត្តបានទម្លាយអោយដឹងថា នៅថ្ងៃទី២៨ មករាសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅកន្លែងផ្សេងពីគ្នា ដោយក្នុងនោះមាន ឈ្មោះ ៖

១- សេង វិសាល ភេទប្រុស អាយុ២៥ឆ្នាំ នៅខេត្តតាកែវ ចាប់ខ្លួននៅក្នុងខណ្ឌសែនសុខ ជានិស្សិតនៅវិទ្យាស្ថានជាតិអប់រំ(ចលនាយុវជនគណបក្ស សម រង្ស៊ី) ។
២- ខេម ម៉ា ភេទប្រុស អាយុ ២៦ឆ្នាំ សកម្មជនគណបក្ស សម រង្ស៊ី នៅខេត្តតាកែវ ត្រូវបានចាប់ខ្លួននៅស្រុកកោះធំ ខេត្តកណ្តាល ។
៣ - ផុន សំអាត ភេទប្រុសអាយុ២៦ឆ្នាំ នៅខេត្តកំពង់ស្ពឺ ស្នាក់នៅវត្តឧណ្ណាលោម ជាសកម្មជនគណបក្ស សម រង្ស៊ី ត្រូវបានចាប់ខ្លួននៅខេត្តក្រចេះ។
ប្រភពបានបន្តអោយដឹងទៀតថា ចំណែកសមាជិកចលនាយុវជន និងសកម្មជនគណបក្ស សម រង្ស៊ី ៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅថ្ងៃទី២៩ មករា នៅកន្លែងផ្សេងៗពីគ្នា ក្នុងនោះមានឈ្មោះ ១ ប៉ិ រឿន ភេទប្រុស អាយុ៤៥ឆ្នាំ នៅខេត្តតាកែវ ២ ឈ្មោះ ខេម រៈ ភេទប្រុស អាយុ ២៥ឆ្នាំ ចាប់ខ្លួនក្នុងខណ្ឌចំការមន
៣ ឈ្មោះ ម៉េង ហុង ភេទប្រុស អាយុ២៦ឆ្នាំ ចាប់ខ្លួននៅក្នុងខណ្ឌចំការមន។
មន្ត្រីនគរបាលបានអោយដឹងបន្ថែមទៀតថា សកម្មជន និងយុវជនគណបក្ស សម រង្ស៊ី ទាំង៦នាក់ត្រូវបានសមត្ថកិច្ចបញ្ឆូនទៅកាន់តុលាការសាលាដំបូងខេត្តតាកែវចំនួន៤នាក់ និងសាលាដំបូងរាជធានីភ្នំពេញ២នាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
សូមជម្រាបថា ខិតបណ្ណ ឬត្រាក់ដែរជេរប្រមាថប្រមុខរាជរដ្ឋាភិបាល ត្រូវបានបាចកាលពីពេលថ្មីៗនេះកាលពីថ្ងៃទី២៧ មករា ក្នុងខេត្តបាត់ដំបងនិងបាចនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ មករា ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌ៧មករានិងនៅតាមខេត្តមួយចំនួនក្នុងនោះមានដូចជា

ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបងខេត្ត សៀមរាប និងខេត្តព្រះវិហារ ៕
No comments:
Post a Comment
yes