លោកស្រី មូរ សុខហួរ ទាមទារអភ័យឯកសិទ្ធិ
អ្នកតំណាងរាស្រ្តបន្ទាប់ពីបង់ប្រាក់ពិន័យគ្រប់ចំនួន
នៅថ្ងៃទី១១ខែមករាឆ្នាំ២០១១នេះលោកស្រីមូរសុខហួរអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីមណ្ឌលកំពតបានប្រាប់ក្រុមអ្នកកាសែតថាលោកស្រីត្រូវការអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្តមកវិញបន្ទាប់ពីលោកស្រីបានបង់ប្រាក់ពិន័យនិងប្រាក់សងជំងឺចិត្តសរុបចំនួនដប់ប្រាំមួយលានប្រាំសែនរៀលជូនទៅលោកនាយករដ្ឋមន្រ្តីហ៊ុនសែននិងទៅរដ្ឋាភិបាលរួចហើយបន្ទាប់ពីលោកស្រីទទួលរងការចាញ់ក្តីនៅតុលាការ។
ជាមួយគ្នានោះដែរលោកជាមយៀបប្រធានគណកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភានិងជាសមាជិកគណកម្មការអចិន្រ្តៃរដ្ឋសភាបានមានប្រសាសន៏ថារដ្ឋសភានៅរងចាំការស្នើសុំពីចៅក្រមតុលាការនិងពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌មកប្រធានរដ្ឋសភាសិនទើបគណកម្មការអចិន្រ្តៃរដ្ឋសភាសម្រេចប្រគល់អភ័យឯកសិទ្ធិតំណាងរាស្រ្តជូនលោកស្រីមូរសុខហួរវិញដោយពុំចាំបាច់បោះឆ្នោតពេញអង្គទេ ៕
No comments:
Post a Comment
yes