តារាកំប្លែងលោកជួង ជី ហៅនាយកុយ អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខត្រូវបានក្រុមចោរ
មានគ្នា៤នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ធ្វើសកម្មភាពប្លន់យកគ្រឿងអលង្ការអស់ប្រមាណជិត៤ ម៉ឺនដុល្លារ ។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៣ មករា នេះនៅមុខយាន្តដ្ឋានជួសជុលរថយន្តសុខ ចំរើន ស្ថិតនៅផ្លូវ២៦១ កែងផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សម្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុនាយកុយបានជិះរថយន្តឡង់គ្រីស័រ ពណ៌ស្លែ ទៅយាន្តដ្ឋានសុខ ចំរើន ដើម្បីមើលរថយន្តកូរ៉េដែលដឹកសម្ភារៈកំប្លែង។ គ្រាន់តែនាយកុយបានឈប់រថយន្តភ្លាម ក៏មានចោរមួយក្រុមបានជិះម៉ូតូឈប់ពីមុខហើយធ្វើសកម្មភាពភ្ជង់ប្លន់ ដោះគ្រឿងអលង្ការ យកពីនាយកុយទាំងអស់ហើយគេចខ្លូនបាត់ ។
ស្នងការរងប៉ូលីសរាជធានីភ្នំពេញលោកវរសេនីយ៍ឯកប៉ុលភិថេយ្យ បាន
ប្រាប់ឲ្យដឹងថា សមត្ថកិច្ចកំពុងធ្វើកិច្ចការស្រាវជ្រាវតាមដាន ជុំវិញបញ្ហានេះ និងតាមស្វែងរកចាប់ខ្លួនជនសង្ស័យ៤នាក់ដែលបានធ្វើ សកម្មភាពប្លន់តារាកំប្លែងនាយកុយ។ ជនសង្ស័យដែលមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ មានស្លាកលេខតែបិតស្កុតខ្មៅ
ជាមួយនឹងកាំភ្លើងខ្លី២ផ្ជង់កាំភ្លើងគំរាមប្លន់នាយកុយ បង្ខំអោយដោះគ្រឿងអលង្ការួមមានខ្សែដៃដាំពេជ្រមួយ ខ្សែ ចិញ្ចៀនពេជ្រពីរ វង់ និង ខ្សែក បន្តោងពេជ្រមួយខ្សែ ដែលសរុបមានតម្លៃទាំងអស់ ចំនួនជិត៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្រោយពីធ្វើសកម្មភាពរួចពួកវាបានគេចខ្លួនបាត់
ស្រមោលដោយសុវត្ថិភាព៕
No comments:
Post a Comment
yes