សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 13, 2011

ឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ ការបំបិទមាត់
អ្នកខ្វែងគំនិតមុនសមាជគណបក្ស

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch កាលពីថ្ងៃទី ១១ ខែមករា បានចេញ សេចក្តីថ្លែងការណ៍មួយអំពាវនាវ ឲ្យអាជ្ញាធរវៀតណាម «បោះបង់ចោលនូវគោលនយោបាយរឹតបន្តឹង និងបំ បិទមាត់ អ្នកខ្វែងគំនិត ដោយសន្តិវិធី និងអហិង្សា មុនពេល ដែលគណបក្សកុម្មុយនិស្ត វៀតណាម រៀបចំ មហាសន្និបាតបក្សលើកទី ១១ ទន្ទឹមនេះដែរ អង្គការ ឃ្លាំមើលសិទ្ធិមនុស្សមួយនេះ ក៏សូមអំពាវនាវឲ្យ វៀតណាម ផ្តល់សេរីភាព ដល់អ្នក ដែលកំពុងជាប់គុក នយោបាយ និងអ្នកដែល កំពុងតែឋិតក្នុងករណី ស៊ើបអង្កេត ដោយឥតលក្ខខណ្ឌ។ អង្គការដែលមាន ទីស្នាក់ការនៅទីក្រុង​New York បានឲ្យដឹងថា សកម្មភាពបង្ក្រាបរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមកើនឡើងគួរ
ឲ្យកត់សម្គាល់ ទៅលើសកម្មជនសិទ្ធិមនុស្ស មុនពេលសមាជបក្សលើកទី ១១ ដែលបានចាប់ផ្តើម នៅថ្ងៃទី ១២ ខែមករា
ថ្ងៃនេះ ។អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានលើកយកបទ បញ្ជាមួយរបស់លោកនាយករដ្ឋ មន្ត្រីវៀតណាម Nguyen Tan Dung បានចុះហត្ថលេខា កាលពីខែធ្នូ ឆ្នាំទៅមិញថា «រដ្ឋអំណាចគ្រប់ជាន់ ថ្នាក់ត្រូវតែ
ប្រមូលកម្លាំងដោះស្រាយរាល់បញ្ហាក្តៅ និងស្មុកស្មាញ ដែលកើតអំពីបញ្ហាសាសនានិងជនជាតិ និង បញ្ហាប្តឹងផ្តល់ដោយ
ប្រមូលផ្តុំគ្នាជាដើម មិនត្រូវទុកឲ្យ មានបញ្ហាស្មុគ្រស្មាញដើម្បីបានឱកាសដល់ខ្មាំងធ្វើការ វាយប្រហារនិងបំផុសឲ្យមាន
ការប្រឆាំងឡើយ » ។លោក Phil Robertson នាយករងអង្កការ Human Right Watch ប្រចាំអាស៊ី បានដាក់
សំនួរថា «ហេតុអ្វី បានជាថ្នាក់ដឹកនាំនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម តែងតែមានការភ័យខ្លាច នូវការ សម្តែង
មតិអំពីទុក្ខ កង្វល់របស់ពលរដ្ឋនៃប្រទេសរបស់ខ្លួន »។លោក Phil Robertson បានបន្តទៀតថា «ដល់ពេលដែល
វៀតណាមផ្តោតអារម្មណ៍ទៅលើបញ្ហាសិទ្ធិមនុស្ស ហើយ ដើម្បីឲ្យប្រទេស មាន ការរីកចំរើន ថ្នាក់ដឹកនាំវៀតណាម គួរតែផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋរបស់ខ្លួនមានសិទ្ធិ គ្រប់គ្រាន់ ដូចដែលខ្លួនបានចុះសន្ធិសញ្ញាជាមួយអន្តរជាតិ ជំជួស
សកម្មភាពគាបសង្កត់សេរីភាពជាមូលដ្ឋាន និងការបំបិទមាត់អ្នកបញ្ចេញយោបល់ខ្វែងគំនិត វិញទើបប្រសើរ» ។​មហាសន្និបាតបក្សលើកទី ១១ នៃរដ្ឋាភិបាលបក្សកុម្មុនិស្តវៀតណាមមានរយៈពេល ៩ ថ្ងៃចាប់ពីថ្ងៃទី ១២ ខែមករា នេះទៅ ដើម្បីធ្វើការជ្រើសរើសមេដឹកនាំថ្មី និងដាក់ផែនការសេដ្ឋកិច្ចសង្គម ទៅអនាគតនាគត នាពេល ៥ ឆ្នាំខាងមុខនេះ ។
​អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានបញ្ជាក់ថា បច្ចុប្បន្ន មានអ្នកដែលកំពុងជាប់ឃុំឃាំង ជាង ៤០០
នាក់នៅប្រទេសវៀតណាម ដែលពួកសុទ្ធតែជាអ្នកគ្រាន់តែបានប្រើប្រាស់សិទ្ធិជាមូលដ្ឋាន របស់ខ្លួនប៉ុណ្ណោះ ។វៀតណាម
នៅមិនទាន់មានប្រតិកម្មអ្វីចំពោះសេចក្តីថ្លែងការណ៍នេះ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅ ឡើយទេ ។ខណៈនោះដែរ
កាលពីម្សិលមិញ ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តីរបស់លោក Dinh The Huynh សមាជិកមជ្ឈិមបក្ស
នៃរដ្ឋាភិបាលវៀតណាម និងជានិពន្ធនាយកកាសែត Nhan Dan បានថ្លែងនៅក្នុងអង្គ សន្និសីទកាសែតមួយថា «វៀតណាម
មិនត្រូវការ និងដាច់ខាតមិនអាចមាននយោបាយសេរីពហុបក្សឡើយ»។ ទីភ្នាក់ងារព័ត៌មានបារាំងដដែលបានវិភាគថា
នៅវៀតណាម អ្នកដែលបានឃោសនា ដើម្បីបំរើឲ្យរបបពហុបក្ស អាចប្រឈមនឹងការចាប់ដាក់គុក ។វៀតណាមបានចាប់
ផ្តើមអនុវត្តគោលនយោបាយអ្វីមួយដែលគេហៅថា «ផ្លាស់ប្តូរ» កាលពីមហាសន្និបាតបក្ស លើកទី ៦ នាឆ្នាំ ១៩៨៦ ។
ប្រភព៖ សារព័ត៌មាន ព្រៃនគរ

No comments:

Post a Comment

yes