មណ្ឌលតំណាងរាស្ត្រគណបក្ស សម រង្ស៊ី
ចំនួន៧ ត្រូវបែងចែកគោលការណ៏
ពាក់កណា្តលអាណត្តិ
ប្រ ភព ពី មន្ត្រី ជាន់ ខ្ពស់ គណបក្ស សម រង្ស៊ី បាន ទម្លាយ អោយ ដឹងថា ក្នុងការអនុវត្ត គោល
ការណ៏ បែង ចែក ការ បំពេញ ការងារ ជា អ្នក តំណាង រាស្ត្រ ពាក់កណ្តាល អាណត្តិ របស់ គណបក្ស សមរង្ស៊ី មាន ចំនួន៧ មណ្ឌល ក្នុងនោះ មាន ដូចជា ៖
១ មណ្ឌលបន្ទាយមានជ័យ
២ មណ្ឌលកំពង់ចាម
៣ មណ្ឌលកំពង់ស្ពឺ
៤ មណ្ឌលកំពង់ធំ
៥ មណ្ឌលកណ្តាល
៦ មណ្ឌលភ្នំពេញ
៧ មណ្ឌលព្រៃវែង
សូមជំរាបថាការបែងចែកបំពេញការងារជាអ្នកតំណាងរាស្ត្រពាក់កណ្តាលអាណត្តិសំរាប់មណ្ឌលនីមួយៗត្រូវបានកំណត់ដូចតទៅ៖
-មណ្ឌលបន្ទាយមានជ័យ
ក្នុងករណីទទួលបាន១អាសនៈ បេក្ខជនលេខ១ ត្រូវបំពេញការងារជាអ្នក
តំណាងរាស្ត្រពាក់កណ្តាលអាណត្តិ ដោយត្រូវលាលែង ហើយបេក្ខជនទី២ត្រូវ
បំពេញការងារបន្ត រហូតចប់អាណត្តិ។
-មណ្ឌលកំពង់ចាម
ក្នុងករណីទទួលបាន៥អាសនៈ បេក្ខជនលេខ២ ៣ ៤ ៥ ត្រូវបំពេញការងារពាក់
កណ្តាលអាណត្តិ ហើយត្រូវលាលែង។ ហើយបេក្ខជនលេខ៦ ៧ ៨ ៩ ត្រូវបំពេញ
ការងារជាអ្នកតំណាងរាស្ត្របន្តរហូតចប់អាណត្តិ។
-មណ្ឌលកំពង់ស្ពឺ
ក្នុងករណីទទួលបាន១អាសនៈ បេក្ខជនលេខ១ ត្រូវបំពេញការងារជាអ្នកតំណាងរាស្ត្រពាក់កណ្តាលអាណត្តិ ហើយបេក្ខលេខ២ត្រូវបំពេញការងារបន្តរហូតចប់
អាណត្តិ។
-មណ្ឌលកំពង់ធំ
ក្នុងករណីទទួលបាន១អាសនៈ បេក្ខលេខ១ ដែលជាប្រធានក្រុមប្រឹក្សាខេត្ត
កំពង់ធំត្រូវបំពេញការងារជាអ្នកតំណាងរាស្ត្រពាក់កណ្តាលអាណត្តិដោយត្រូវ
លាលែងហើយបេក្ខជនលេខ២ត្រូវបំពេញការងារជាអ្នកតំណាងរាស្ត្ររហូតចប់អាណត្តិ។
-មណ្ឌលកណ្តាល
ក្នុងករណីទទួលបាន៣អាសនៈបេក្ខជនលេខ១ ២ ៣ ត្រូវបំពេញការងារជាអ្នក
តំណាងរាស្ត្រពាក់កណ្តាលអាណត្តិ ដោយត្រូវលាលែង បេក្ខជនលេខ ៤ ៥ ៦ ត្រូវបំពេញការងារជាអ្នកតំណាងរាស្ត្របន្ត រហូតចប់អាណត្តិ។
-មណ្ឌលភ្នំពេញ
ក្នុងករណីទទួលបាន៦អាសនៈ បេក្ខជនលេខ២ និងលេខ៣ ត្រូវបំពេញការងារ
ជាអ្នកតំណាងរាស្ត្រពាក់កណ្តាលអាណត្តិ ហើយត្រូវលាលែង ហើយបេក្ខជន
លេខ៧ ៨ ៩ ១០ ត្រូវបំពេញការងារជាអ្នកតំណាងរាស្ត្ររហូតចប់អាណត្តិ។
-មណ្ឌលព្រៃវែង
ក្នុងករណីទទួលបាន២អាសនៈ បេក្ខជនលេខ១ ដែលជាប្រធានក្រុមប្រឹក្សាគណ
បក្សខេត្តព្រៃវែង និងបេក្ខជនលេខ២ ត្រូវបំពេញការងារជាអ្នកតំណាងរាស្ត្រពាក់កណ្តាលអាណត្តិ ដោយត្រូវលាលែង ហើយបេក្ខជនលេខ៣ និងលេខ៤ ត្រូវបំពេញការងារជាអ្នកតំណាងរាស្ត្ររហូតចប់អាណត្តិ។
សូមជម្រាបថា ការបែងចែកការងារអ្នកតំណាងរាស្ត្រពាក់កណ្តាលអាណត្តិរបស់គណបក្ស សម រង្ស៊ី ទាំងចំនួន៧ មណ្ឌលនេះគឺនិងត្រូវចាប់ផ្តើមចាប់ពី
ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១១ ខាងមុខនេះ។ ហើយខណៈពេលនៃការបែងចែកអាណត្តិតំណាងរាស្ត្រពាក់កណ្តាលអាណត្តិឈានជិតចូលមកដល់ មានសមាជិក និងជាគណកម្មការនាយក បានធ្វើលិខិតមួយទៅលោក សម រង្ស៊ី កាលពីថ្ងៃទី២២ មករា ដោយស្នើសុំអោយមេបក្ស របស់ខ្លួនអនុវត្តគោលការណ៏ពាក់កណ្តាលអាណត្តិ។គួរជំរាបជូនផងដែរថាការស្នើធ្វើឡើងបន្ទាប់ពីមានការសន្ទនាគ្នារវាងលោក សម រង្ស៊ី ជាមួយសមាជិក៨នាក់ កាលពីយប់
ថ្ងៃទី២១ មករា ហើយតាមខ្លឹមសារដែលលោកសម រង្ស៊ី បានលើកឡើងនោះ
គឺចង់បំភ្លេចនូវអ្វី ដែលផ្ទុយពីគោលការណ៏របស់គណបក្ស។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានបញ្ឆាក់ថា និងមានការ
ប្រែប្រួលខ្លះ ហើយលទ្ធផលនិងចេញនៅពេលឆាប់ៗខាងមុខនេះ ហើយនិងផ្តល់តួនាទីសមរម្យ ចំពោះបេក្ខជនឈរឈ្មោះអ្នកតំណាងរាស្ត្រឆ្នាំ២០០៨។
បេក្ខជនតំណាងរាស្ត្រ និងជាសមាជិកគណៈកម្មាធិការនាយក ដែលទាមទារ
អោយលោក សម រង្ស៊ី ដែលជាមេបក្សរបស់ខ្លួនអនុវត្តគោលការណ៏ពាក់
កណ្តាលអាណត្តិ នៃអាណត្តិសភា មានឈ្មោះដូចជា លោក អ៊ុច សេរីយុទ្ធ
លោកនួន វុទ្ធី លោកពឹម សំណាង លោកវ៉ាន់ ណារិទ្ធ លោកដាំ សិទ្ធិ លោកស្រីឡាយ បូនី លោកស្រីលី នារី និងលោកកែត ឃី៕
No comments:
Post a Comment
yes