សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 17, 2011

ប្រជាពលរដ្ឋបឹងកក់ត្រូវប៉ូលីសបង្រ្កាបបាតុកម្ម
បំបែកមិនឲ្យដាក់លិខិតទៅទូតចិន

​ក្រុម​នគរ​បាល​បង្រ្កាប​បាតុកម្ម​របស់​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើ​ការ​បង្រ្កាប​ទៅ​លើ​ប្រជា​ពល​រដ្ឋ​តំបន់​បឹងកក់​នៅ​មុខ​ស្ថាន​ទូត​ចិន​ប្រចាំនៅ​កម្ពុជា​នៅ​ព្រឹកថ្ងៃ​ទី១៧ មករា ពេល​ដែល​ប្រជា​ពលរដ្ឋ​យក​លិខិត​ស្នើ
សុំ​ស្ថាន​ទូត​អោយ​ជួយដោះ​ស្រាយ​ដល់​ពួក​គាត់។
​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៧ភូមិ​គឺភូមិ១ ៦ ២០ ២១ ២២ ២៣ និង​ភូមិ២៤ ដែល​មាន
ប្រ​ជា​ពល​រដ្ឋ​ចំនួន​៣២០០គ្រួសារ រង​ផល​ប៉ះ​ពាល់​ក្នុង​ការ​អភិវឌ្ឍន៏​របស់ក្រុមហ៊ុន ស៊ូកាគូអ៊ីន ។ ហើយ​ប្រជា​ពលរដ្ឋ​នៅ​ជុំវិញ​តំបន់​បឹងកក់​សូម​អោយ
លោក​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ជួយ​អន្តរាគមន៏​ទៅ​ក្រុម​ហ៊ុន​ចិនឈ្មោះ erdos hongjun invest​Ment co,ltd ​ ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ដ៏ធំ​មួយ​របស់ចិន បាន​ព្រម​ព្រៀង​បង្កើត​ជា​ក្រុម​ហ៊ុន​ចំរុះ​មួយ​ឈ្មោះថា ស៊ូកាគូ អេដូស ហុងជុន ប្រូផើធី
ឌីវេឡបមេន​ដែល​បាន​សហ​ការ​ចាប់​ដៃជា​មួយក្រុម​ហ៊ុន ស៊ូកាគូអ៊ីន លើ​គំរោង​អភិវឌ្ឍន៏​តំបន់​បឹងកក់។
​នៅ​ក្នុង​លិខិត​របស់​ប្រជា​ពល​រដ្ឋ​តំបន់​បឹងកក់​ដាក់​ទៅឯក​អគ្គ​រដ្ឋទូត
ចិន​នៅ​ថ្ងៃ​ទី១៧ មករា ទាម​ទារ​អោយ​ក្រុមហ៊ុន​ដោះស្រាយពីរ​ចំនុច​ដល់​ពួក​គាត់ក្នុង​នោះមានដូចជា ៖
​១ ដោះ​ស្រាយ​តាម​ទំហំ​ដី​ជាក់​ស្តែង​មួយ​ម៉ែត្រ​ការ៉េ​១៥០០​ដុល្លារ
​២ ត្រូវ​ផ្តល់​ដី១៥ ហិកតា នៅ​តំបន់​បឹងកក់​អោយ​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់
អភិវឌ្ឍន៏​ដោយ​ខ្លួន​ឯង​។
​សូម​ជម្រាប​ថា ប្រ​ជា​ពល​រដ្ឋ​តំបន់​បឹងកក់​បាន​ធ្វើ​ការតវ៉ា ទាម​ទារ​ជា​ច្រើន​លើក​ច្រើន​សារ​ទៅ​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​អោយ​ជួយ​ដោះ​ស្រាយ​
ដល់​ពួក​គាត់ ជា​ពិសេស​ពី​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​មិន​ទទួល​បាន​
លទ្ធផល​អ្វីនោះ​ទេ​៕

No comments:

Post a Comment

yes