សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 17, 2011

ត្រូវបានគេបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជា

​យោងតាមប្រភពព័ត៌មានមួយមក ពីទីក្រុងសាន់ហូ សេ្ស រដ្ឋកាលីហ្វ័រញ៉ា បានឲ្យដឹងថា សង្ឃ ឡុង គឹមលាង ត្រូវបានគេបញ្ជូនទៅកាន់ប្រទេសកម្ពុជា វិញហើយ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១១។ នៅពេលនេះ សង្ឃអង្គនេះ អាច នឹងមក ដល់ប្រទេស កម្ពុជា វិញហើយ។សង្ឃហូជីមិញ ឡុង គឹមលាង ត្រូវបានធានាស្ងាត់ៗ ដោយប្រធានវត្តខ្មែរមួយ ដែឡគេស្គាល់ថា វត្ត Mervyn ពីព្រោះវត្តនេះឋិត នៅតាមដងវិថី Mervyn ក្នុងទីក្រុងសាន់ហូសេ្សរដ្ឋកាលីហ្វ័រញ៉ា។

គណៈកម្មការ វត្តនេះ ភាគច្រើនគេមិនបានស្គាល់ពីប្រវត្តិរបស់សង្ឃ អង្គនេះទេ ដូច្នេះគ្មាន អ្នកណាគេនិយាយអ្វីទាំងអស់។ សង្ឃហូជីមិញ ឡុង គឹមលាង គឺជាសង្ឃមួយអង្គ ក្នុងចំណោម ព្រះសង្ឃទាំងអស់ ដែឡបាននិមន្តទៅផ្សឹក និងចាប់ខ្លួនព្រះតេជគុណ ទឹម សាខន បញ្ជូនទៅកាន់ ពន្ធនាគារ នៅប្រទេសវៀតណាម កាលពីឆ្នាំ ២០០៧។
​ក្នុងអំឡុងពេល ដែឡព្រះសង្ឃខ្មែរកម្ពុជាក្រោមជាច្រើនអង្គបានធ្វើប្រមូលផ្តុំគ្នា ក្នុងទីក្រុងភ្នំពេញ ដើម្បី សុំឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ដែឡត្រូវបានគេដាក់ពន្ធនាគារ នៅប្រទេសវៀតណាមនោះ សង្ឃហូជីមិញ ឡុង គឹម លាង ក៏បាន ដឹកនាំព្រះសង្ឃហូជីមិញមួយក្រុមវាយទៅ លើព្រះសង្ឃខ្មែរក្រោមផងដែរ ។សង្ឃអង្គនេះបានថតរូបព្រះសង្ឃខ្មែរកម្ពុជាក្រោមយ៉ាងច្រើន ដើម្បីប្រើប្រាស់ជាភ័ស្តុ- តាងក្នុងការចាប់ខ្លួនផ្សឹក និងបញ្ជូនពួកគេត្រឡប់ទៅដាក់ពន្ធនាគារ នៅប្រទេសវៀតណាម។ កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០០៩ ព្រះតេជគុណ ទឹម សាខន ត្រូវបានគេផ្តល់សិទិ្ធជ្រក កោនឲ្យរស់ នៅប្រទេសស៊ូយអែត (Sweden) ។ បន្ទាប់ពីទៅ ដល់ប្រទេស Sweden ដោយគ្មាន ការភ័យខ្លាចចំពោះសុវត្ថិភាពរបស់ ព្រះតេជគុណ ទឹម សាខន បានចាប់ផ្តើមនិយាយរឿងពិត អំពីនរណា ដែឡបានជាប់ពាក់ព័ន្ធទៅ នឹងការចាប់ខ្លួនផ្សឹក និងបញ្ជូនព្រះអង្គទៅកាន់ប្រ ទេសវៀតណាម។ នៅពេលនោះ ខ្មែរ នៅជុំវិញពិភពលោក ជាពិសេស នៅក្នុងទីក្រុងសាន់ ហូសេ្ស រដ្ឋកាលីហ្វ័រញ៉ា មានការរន្ធត់យ៉ាងខ្លាំង ដោយបានដឹងដំណឹងនោះ។ គណៈកម្មវត្ត Mervyn ភាគច្រើនបានយល់ព្រមបញ្ជូន ឡុង គឹមលាង ឲ្យត្រឡប់វិញ ប៉ុន្តែមានតែប្រធាន និងលេខាវត្តប៉ុណ្ណោះ ដែឡបានព្យាយាមធានាការពារសង្ឃហូជីមិញ ឡុង គឹមលាង ។ ពេលព្រះតេជគុណ ទឹម សាខន បាននិមន្តមកទស្សនៈកិច្ច នៅទីក្រុងសាន់ហូសេ្ស កាលពីខែមិថុនា ឆ្នាំ ២០១០ ព្រះតេជគុណ ទឹម សាខន នឹងអភ័យទោស ដល់ព្រះសង្ឃ ហូជីមិញ ឡុង គឹមលាង ប្រសិនបើ ឡុង គឹមលាង និមន្តទៅជួបព្រះអង្គ ដើម្បីនិយាយសុំទោសនូវអ្វី ដែឡ ឡុង គឹមលាង បានធ្វើចំពោះព្រះតេជគុណ ទឹម សាខននោះ ។ ប្រហែលជាសង្ឃហូជីមិញ ឡុង គឹមលាង គិតថា គេមានលុយ ហើយ នឹងឋិតក្រោមការការពារ ដោយប្រធាន និងលេខាវត្តនោះ គេមិនខ្វល់ក្នុងការទៅជួបព្រះតេជគុណ ទឹម សាខន នោះទេ ។ មានពាក្យបណ្តឹងជាច្រើន បានផ្ញើទៅកាន់ក្រសួង អន្តោប្រវេសន៍នៃសហរដ្ឋអាមេរិក ហើយទីបំផុតយុត្តិធម៌បានកើតឡើងចំពោះ ព្រះតេ ជគុណ ទឹម សាខន ។ សូមអរគុណច្រើនចំពោះ ក្រសួងអន្តោប្រវេសន៍នៃសហរដ្ឋអាមេរិក ដែឡប្រកាន់ជំហរ គាំទ្រសិទ្ធិមនុស្ស ហើយ ដើម្បីបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកមិនមែនជាកន្លែងមួយ សំរាប់មនុស្ស ដែឡបានប្រព្រឹត្តបទល្មើសប្រឆាំង និងសិទ្ធិមនុស្សដូចជាសង្ឃហូជីមិញ ឡុង គឹមលាង ឲ្យរស់ នៅឡើយ។ វាក៍ជាមេរៀនមួយសំរាប់សហគមន៍ខ្មែរ នៅក្នុងសហរដ្ឋអាមេរិក ដើម្បី ឈប់ធានាសង្ឃហូជីមិញទាំងឡាយ ឲ្យនិមន្តមកកាន់សហរដ្ឋអាមេរិកជាអ្នកផ្សព្វផ្សាយ សាសនា ពីព្រោះព្រះសង្ឃទាំងនោះ មិនមានក្រមសីល- ធម៌ជាមនុស្សទេ ។ ពួកគេគឺជា ព្រះសង្ឃពុទ្ធសាសនា ប៉ុន្តែពួកគេធ្វើការបំរើឲ្យគណៈបក្សប្រជាជនកម្ពុជា និងមេរបស់វា គឺរដ្ឋាភិបាលកុម្មុយនិស្តយួន៕


ពីវិទ្យុសំឡេងកម្ពុជាក្រោម

No comments:

Post a Comment

yes