សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 13, 2011

នៅរោងច័ក្រម៉ីផុង​ (My phong)
កាល ពីថ្មីៗនេះ​ បានឭដំណឹងថា រោងចក្រម៉ីផុង (My Phong) ស្ថិតនៅស្រុកថ្កូវ (Tra Cu) ខែត្រព្រះត្រ ពាំង (Tra Vinh) កម្ពុជាក្រោម​។​ គឺរោងចក្រផលិត ស្បែកជើង​ និងសំលៀក បំពាក់ហើយមានកម្មការនី ប្រហែលជា​ ៤០០០ នាក់​កំពុងធ្វើការ កម្មការនីភាគ ច្រើនជាជនជាតិ ខ្មែរកម្ពុជាក្រោម។ រោងចក្រនេះ បានជូលកម្មករ​​ ក្នុងមួយម្នាក់តម្លៃប្រាក់ ខែ គឺ ១.១០០.០០០D (មួយលានមួយរយពាន់ដុង) សំរាប់កម្មករចូលថ្មី ម៉ោងធ្វើការ គឺចាបតាំងពីម៉ោង ៦ ព្រឹករហូតទៅ ដល់ម៉ោង ៦រសៀល មានកម្មករ ជនជាតិខ្មែរក្រោម ម្នាក់មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ថៅកែរោច័ក្រពិតជាមានការរំលោភសិទ្ធ  ទៅលើកម្មករខ្មែរក្រោមពិតមាន គឺនៅពេលដែលកម្មករ ធ្វើការមានអាការៈ ដូចជាជឺក្បាល វិលមុខ ពិបាកក្នុងខ្លួនជាដើម ពេលនោះកម្មករ សូមចេញទៅក្រៅ ថៅកែរោងចក្រនោះ ពុំបានឲ្យចេញឡើយ មានកម្មការនីមួយនាក់ ជាជនជាតិខ្មែរក្រោម មានអាយុ ២៤ឆ្នាំ បានធ្វើការឲ្យរោងចក្រនេះ អស់រយៈ ពេលជាងមួយឆ្នាំ មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ពេលកម្មករនិយាយប្រាប់ថា ខ្ញុំអត់ស្រូលខ្លួន សូមចេញទៅក្រៅទិញថ្នាំផឹក ប៉ុន្តែ ថៅ កែ មិនបានអនុញ្ញាតិឡើយ ហើយបង្ខំឲ្យកម្មករទៅ ធ្វើការបន្ត រហូតដល់សន្លាប់ នៅនិងកន្លែង ដោយសារជម្ងឺ ទើបបានឲ្យយក កម្មករ ទៅពេទ្យ កម្មករដដែលបានឲ្យ ដឹងបន្តទៀតថា មូលហេតុដែលបណ្តាល ឲ្យកម្មករសន្លាប់ គឺរោងចក្រនេះ ពិតជាមានជាតិពិល យ៉ាងច្រើន ធ្វើឲ្យកម្មករទាំងអស់ មានការលំបាក ក្នុងការដក់ដង្ហើម ដូច្នេះហើយ ទើបបណ្តាលឲ្យកម្មករសន្លាប់ គឺមួយសប្តាហ៍ មានយ៉ាងតិចក៏ ២ នាក់ដែរ ដែលត្រូវបានសន្លាប់។
រោងចក្រ ម៉ីផុងនេះ My Phong ត្រូវបានកម្មករ ធ្វើការកូដកម្ម ជាច្រើនដងមកហើយអំពី ការរំលោភ សិទ្ធកម្មករ និងការផ្តល់ប្រាក់ មិនសមរមសំរាប់ កម្មករខ្មែរផងដែរ។ ដូចជា នៅថ្ងៃទី ២៤ ខែមករា​ ដល់ថ្ងៃទី ១ ខែគុម្ភឆ្នាំ ២០១០ មានកម្មករជាង ១០.០០០នាក់ របស់រោងចក្រស្បែកជើង ម៉ីផុង​ (My Phong) ស្រុកកញ្ចោង (Tieu Can) និងមានសា ខា មួយទៀត នៅស្រុកថ្កូវ (Tra Cu)ខេត្តព្រះត្រពាំង (Tra Vinh) កម្មករ ទាំងអស់ បានមូលមតិគ្នា ធ្វើការ កូដកម្ម។មានកម្មករជាច្រើនបានឲ្យដឹងថា ការផ្តល់ប្រាក់ រង្វាន់លើកទឹកចិត្ត សំរាប់កម្មករ ឃើញថាវា មិនបានស្មើភាពគ្នា និងការទូទាត់ ប្រាក់ខែ និងប្រាក់ រង្វាន់មិនស្មើភាពគ្នា ។​ ភាគច្រើនកម្មករពេល ដែលចុះកិច្មសន្យា មិនបានដឹងអំពីកម្មវត្ថុ កិច្ចសន្យានោះទេ ជាពិសេស គឺកម្មភិបាលតែងតែ បំពារបំពាន ទៅលើកម្មការណី។នៅពេលដែលជួបពីភាគសារ ដោយផ្ទាល់រវាងប្រធានក្រុមហ៊ុន និងកម្មករដើម្បីរកវិធី ដំណោះស្រាយបញ្ហា កូដកម្ម គឺប្រធានក្រុហ៊ុន តែងតែនិយាយ លួងលោម យកទឹកចិត្ត បងប្អូនកម្មករខ្មែរ ឲ្យខំប្រឹងធ្វើការ និងផ្តាល់ប្រាក់រង្វាន់ជួន ប៉ុន្តែ ផ្ទុយទៅវិញ ការសន្យារបស់ប្រធានក្រុមហ៊ុន មិនបានធ្វើតាម ការនិយាយនោះឡើយ។ ប្រភពព័ត៌មាន៖ UKKBS

No comments:

Post a Comment

yes