សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 13, 2011

ចៅក្រមអនុញ្ញាតអោយជនជាតិថៃ ជាប់ចោទ២នាក់
ក្នុងចំនោម៧នាក់ បាននៅក្រៅឃុំ
​នៅ​ថ្ងៃ​ទី១៣​ខែមករា​ឆ្នាំ២០១១​នេះ​លោកស្រី​ចន្ទ័​ស៊ីណាត​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​អនុញ្ញាតិ​ឲ្យ​ជន​ជាតិ​ថៃ​ចំនួន​២នាក់ក្នុង​ចំ​ណោម​៧នាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​។
​លោក​មេធាវី​រស់​អូន​បាន​ឲ្យ​ដឹង​ថា​កូន​ក្តី​របស់​លោក​ចំនួន​២​នាក់
គឺ​លោក​ផានិក ​វិគីតស្រេត អាយុ​៤៧ឆ្នាំ​ជា​អ្នក​តំ​ណាង​រាស្រ្ត​មក ពី គណបក្ស
ប្រ​ជា​ធិប​តេយ្យ​ថៃ​និង​លោក​ស្រី​ម៉ារឿម ម៉ុលជីត វ៉ារាតាណា​ជា​ស្រ្តី​មេ​ផ្ទះ
ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ហើយ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ស្ថានទូត​ថៃ​នៃ​ប្រទេសកម្ពុជា​ហើយ​ពួក​គេ​និង​បង្ហាញ​ខ្លួន​គ្រប់​ពេល​
វេលា​នៅ​ពេល​ដែល​តុលាការ​កោះ​ហៅ​។
​សូមជំរាបថា​នៅ​ពេល​នេះ​ជន​ជាប់​ចោទ​ទាំង​២នាក់​ខាង​លើ​គឺ​ត្រូវ​បាន
មន្រ្តី​ស្ថានទូត​ថៃ​ប្រ​ចាំ​ប្រទេសកម្ពុជា​បាន​នាំ​មក​ដល់​ស្ថានទូត​ហើយ។​ចំ​នែក​ឯ​ជន​ជាប់​ចោទ​ចំនួន៥​នាក់​ទៀត​គឺ​ស្ថិត​នៅ​ឃុំ​ក្នុង​ពន្ធ​នាគារ​ដដែល​៕​ ​​​

No comments:

Post a Comment

yes