សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 22, 2011

ដោយមិនដឹងពីមូលហេតុ

​ ក្រុម​សមត្ថ​កិច្ច​ជំនាញ​បាននាំ​គ្នា​ពិនិត្យ​សព​ស្ត្រី​អ្នកកាសែត​អាមេរិកាំង​ម្នាក់​ដែល​បាន​ដេកស្លាប់​ក្នងបន្ទប់​ជួលមួយ​ក្នងរាជ​ធានីភ្នំពេញ។ ​កញ្ញា Thompson Jessica Claire អាយុ៣២ឆ្នាំ បំរើការ​អោយកា​សែត The Cambodia Daily ត្រូវគេ ប្រទះ​ឃើញ​ដេកស្លាប់ កាល​ពីវេលា​ថ្ងៃត្រង់ ថ្ងៃ សៅ​រ៍ទី២២​មករានេះ ក្នងបន្ទប់ ជួល​ផ្ទះសំណាក់មួយ​ក្នង​រាជធានី​ភ្នំពេញ។ ប៉ូលិស​បាន​និយាយថា នៅក្បែរ សាក​សពអ្នក​កាសែត Thompson Jessica Claire ក៏​មានបុរស​ជនបរទេស៣ នាក់ទៀត បាន​ដេក​សន្លប់​រងរបួស​ឈាមហូរ
តាមច្រមុះ ហើយ​ត្រូវបាន​គេដឹក យក​មកព្យា​បាលនៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ។ ​​​​​ស្នង​ការរង​រាជធានី​ភ្នំពេញ លោក វរសេនីយ៍ឯក ប៉ុលភីថេយ្យ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កំពុង​ស៊ើប​រកមើល មូលហេតុ​ដែល​ជាប់ពាក់ព័ន្ធ។ សាក្សី​បាន​និយាយថា បន្ទប់​ដែល​ស្ត្រី​អ្នកកាសែត ជាតិអាមេរិក​ដេកស្លាប់ និង​បុរស៣នាក់ទៀត​បានដេក​សន្លប់​នោះ គឺស្ថិតក្នុង វីឡាផ្ទះ​ជួលមួយ លេខ១២អឺ០ ផ្លូវ៤១ ភូមិ១០ សង្កាត់​ទន្លេ​បាសាក់ ខ័ណ្ឌ​ចំការ មន រាជ​ធានីភ្នំពេញ។ ប្រភព​បាន​និយាយថា បន្ទប់​ដែល​ស្ត្រីបាន​ដេក​ស្លាប់​នោះ គឺបន្ទប់​លេខ៩ ដែល​មិនមែនជា បន្ទប់​របស់នាង​ឡើយ។ បន្ទប់​ស្ត្រីកាសែត​នោះ គឺ​ជា​បន្ទប់​លេខ៥។ សេចក្តី​រាយការណ៍ពី​សាក្សីខ្លះ​ដែល​បាន​ឃើញ​សកម្ម​ភាព មុន​ពេល​ស្លាប់ បាន​បញ្ជាក់ថា នាងThompson Jessica Claire កាល​ពីយប់​មិញ ​បាន​ដើរ​លេង​ជា​មួយមិត្ត​ភក្តិ​ប្រុស​ទាំង៣នាក់ រហូត​ដល់យប់​ជ្រៅបាន​វិល ត្រឡប់​មកវិញ។​ សាក្សី​បាន​និយាយថា ពេល​ចូល​មកដល់ ពួក​គេក៏​បាន​បិទទ្វារ បន្ទប់​នៅជាមួយ​គ្នារហូត។ វេលាម៉ោង​ប្រមាណ១២ ៤០នាទី​ថ្ងៃត្រង់ អ្នកសំអាត អនាម័យ បាន​គោះទ្វារ​ហើយ​ចាក់សោ​រចូល បាន​ប្រទះ​ឃើញ​ហេតុការណ៍​ដេក ស្លាប់​នេះ​បាន​កើត​ឡើង។ សេចក្តី​រាយការណ៍​ពីកន្លែង​កើតហេតុ បាន​អោយ ដឹងថា មិនមាន​ស្លាក​ស្នាម​ឬសញ្ញា សម្គាល់​ណាមួយ​ដែលគេ​បាន​សង្ស័យអំពី រឿង​ឃាតកម្មនោះទេ។ ក្រុម​គ្រូ​ពេទ្យ​កំពុង​តែធ្វើ​កោសល្យ​វិច័យ​ដើម្បី​ចង់ដឹង អំពី​មូល​ហេតុ​ដែល​នាំ​អោយ​ស្ត្រី​អ្នកកាសែត​ជាតិអាមេរិក​ដេកស្លាប់​នោះហើយ។

1 comment:

yes