សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 25, 2011


កងទ័ព្ធអ៊ិនធឺណិតអ៊ីរ៉ង់អះអាងថាបានវាយប្រហារ
លើគេហទំព័រសម្លេង សរអ
រូបថត៖ AP
VOA សម្លេងសរអ ត្រូវបានអង្គការដែលមានបង្ហាញរូបភាពនេះ
រាំងខ្ទប់ ហើយលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ។រូបភាពនេះ មានដាក់
បង្ហាញក្រោយពីពួកលួចចូលនោះបង្វែរ​ចរាចរបន្ដរបស់
គេហទំព័រសម្លេងសរអ​។
​រដ្ឋធានី​វ៉ាស៊ីន​តោន​៖ ​ក្រុម​អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​គេហទំព័រមួយ​ក្រុម​ នៅ​អាទិត្យ​នេះ បាន​លួច​​ចូលកាន់​កាប់​​គេហទំព័រ​ដែល​ VOA ឬ​សម្លេង​សរអគ្រប់​គ្រង ដោយ​បាន​បញ្ជូន​ចរាចរ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ ទៅឲ្យ​​គេហទំព័រ តាម​ប្រព័ន្ធ​អ៊ិនធឺ​ណិត​មួយទៀត​ ​ដែល​គេ​បាន​អះអាង​ថា ត្រូវគ្រប់​គ្រង​ដោយ​ក្រុម​ Iranian Cyber Army ឬ​ កង​ទ័ព​អ៊ិនធឺណិត​អ៊ី​រ៉ង់។​ ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាលសរអ កំពុង​តែ​​ជំរុញ​ជា​ថ្មី​ម្ដង​ទៀត​នូវ​ការ​ផ្លាស់​ប្ដូរ​លើក​ស្ទួយ​សេរីភាព​ ក្នុង​​ប្រព័ន្ធ​អ៊ិនធឺ​ណិត​​ ហើយ​និង​នៅ​ពេល​ដែល​ការ​តវ៉ា​រីក​រាល​ដាល​នៅ​ទូទាំង​មជ្ឈិម​បូព៌ា​។ ការ​​តវ៉ា​​ខ្លះ​ៗ​កើត​មាន​ឡើង​​ដោយ​មាន​ជំនួយ​ពី​ប្រព័ន្ធ​​អ៊ិនធឺ​ណិត​​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ Voice of America ហៅ​កាត់​ថា VOA ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​នេះបាន​បង្វែរ​ចរាចរ​បន្ដ ពី​គេហទំព័រ​មួយ​ចំនួន​ មាន​រួម​ទាំង​​គេហទំព័រ​​​សំខាន់​មួយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្ដរជាតិ​ ​មួយ​​នេះ​ គឺ៖ voanews.com​។ ផ្ទុយ​ពី​ការដែល​អ្នក​ប្រើ​​ប្រព័ន្ធ​អ៊ិនធឺ​ណិត​​ គួរ​បាន​ឃើញ​ ជា​ធម្មតា​ក្នុង​គេហទំព័រ​​​​របស់​សម្លេង​សរអ ពួក​គេ​បាន​ឃើញ​ទំព័រ​មួយ​មាន​ផ្ទុក​សារ​មួយ​ប្រឆាំង​​សរអ ជូន​ចំពោះ​លោក​ស្រី​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​សរអ Hillary Clinton ហើយ​និងទង់​ជាតិ​​អ៊ីរ៉ង់​មួយ​ ព្រម​ទាំង​កាំភ្លើង​ស្វ័យ​ប្រវត្ដិធុន​ AK-៤៧មួយទៅ​វិញ។
​អក្សរ​ធំៗ​ក្រាស់ៗ​សរសេរ​ថា៖ «យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​មាន​សមត្ថភាព​​ធ្វើ​បាន​»។
​មាន​សេចក្ដី​រាយ​ការណ៍​មក​ថា ក្រុម​​មនុស្ស​ដែល​អះអាង​ទទួលខុស​ត្រូវ​ក្នុង​ការ​វាយ​ប្រហារ​នេះ​ គឺ​កង​ទ័ព្ធ​អ៊ិនធឺណិត​​អ៊ី​រ៉ង់​ ជាប់​ពាក់​ព័ន្ធទៅ​នឹង​រដ្ឋាភិបាល​​អ៊ីរ៉ង់​​។ ​លោក​ Jeffrey Carr អ្នក​ជំនាញ​ខាង​​សន្ដិសុខ​​ប្រព័ន្ធ​អ៊ិនធឺ​ណិត​និយាយ​ថា គេ​ត្រូវ​ការ​ចាំ​បាច់​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ជា​ទីបំផុត​​ទៅ​លើ​ ក្រុមកង​ទ័ព្ធ​ អ៊ិនធឺណិត​អ៊ី​រ៉ង់​នេះ​។
​«មាន​ក្រុម​មនុស្ស​មួយ​ចំនួន​ ដែលលួច​ចូលប្រព័ន្ធ​កុំ​ព្យូទ័រ ហើយ​ដែលធ្វើ​​ប្រតិបត្ដិ​ការ​ចេញ​ពី​ប្រទេស​​អ៊ីរ៉ង់​ ហើយ​ដែលមាន​សេចក្ដី​ស្មោះ​ត្រង់​ ឬ​ការ​ពាក់​ព័ន្ធ​ជា​មួយ​រដ្ឋាភិបាល​អ៊ីរ៉ង់។​ កង​ទ័ព្ធ​អ៊ិនធឺណិត​​អ៊ី​រ៉ង់​ ជាក្រុម​មនុស្ស​ ក្នុង​ចំណោម​ក្រុម​អ្នក​ លួច​ចូលប្រព័ន្ធ​កុំ​ព្យូទ័រ​នោះ។ ពួក​នោះ​មាន​ជំនាញ​ការ​​ល្អ​ក្នុង​រឿង​នេះ​។​ ពួក​នេះ​មិន​មែន​ជា​ក្រុម​ អ្នក​លួច​ចូលប្រព័ន្ធ​កុំ​ព្យូទ័រ​ ដែល​គ្មាន​បទ​ពិសោធន៍​​នោះ​ទេ​។
​ទីភ្នាក់​ងារ​​ព័ត៌មាន​ Fars News Agency ​ដែល​មាន​ការ​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ​​ជា​មួយ​រដ្ឋាភិបាល​​អ៊ីរ៉ង់​ បាន​កោត​សរសើរ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ ហើយ​ឲ្យ​ដឹង​ថា​ ការ​វាយ​ប្រហារ​នោះ​ធ្វើ​ឡើង​ដើម្បី​សង​សឹក​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា ជា​សេចក្ដី​រាយ​ការណ៍​ខុស​អំពី​ប្រទេស​អ៊ីរ៉ង់។
​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រសួង​ការ​បរទេស​សរអ​ បាន​បង្កើត​គេហទំព័រ​​ដែល​បញ្ចេញ​សារ​តាម​ Twitter ​ជា​ភាសា​ Farsi ។​ ប្រទេស​អ៊ីរ៉ង់​​បាន​រិះ​គន់​ចំពោះ​ការ​ផ្ដើម​គំណិត​នេះ ហើយ​ចោទ​សរអ ថា​បាន​ប្រើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិត​ដើម្បី​រៀប​ចំ​កង​កម្លាំង​ជំទាស់​ខ្លួន​។
​គេ​មិន​ដឹង​ច្បាស់​ទេ​ថា​ តើ​ការ​វាយ​ប្រហារ​មកលើ​សម្លេង​សរអ ប្រព្រិត្ដ​ធ្វើ​ទៅ​តាម​របៀប​ណា​ទេ​។
​នៅ​ចុង​ទស្សវត្សរ៍​ ២០០៩ ​ក្រុម​កង​ទ័ព្ធ​អ៊ិនធឺណិត​អ៊ី​រ៉ង់​ អះ​អាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​គេហទំព័រ​បណ្ដាញទាក់​ទង​ សង្គម Twitter ​​ដែល​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​អីរ៉ង់​ ​បាន​ប្រើ​ជា​ទូទៅ​ នៅ​ក្នុង​ការ​តវ៉ា​របស់​គេ​ ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​នោះ​។​ កាល​ពី​ឆ្នាំ​ទៅកង​ទ័ព្ធ​អ៊ិនធឺណិត​​អ៊ី​រ៉ង់​ ធ្វើ​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​ប្រព័ន្ធស្វែង​រក​ព័ត៌មាន​ ​​Baidu របស់​​ចិន​។
​ការ​វាយ​ប្រហារ​ទាំង​ពីរ​នេះ ជា​ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធឈ្មោះ​អាស័យ​ដ្ឋាន​អ៊ិន​ធឺ​ណិត​ ឬ​ domain name system ហៅ​កាត់​ថា​ DNS ​ដូច​ជា​ការ​វាយ​ប្រហារ​មក​លើ​ សម្លេង​សរអ ​​នៅ​ពេល​នេះ​ដែរ​។​ សម្លេង​សរអ ឲ្យ​ដឹង​ថា​គ្មាន​​ការ​បាត់​បង់​ទិន្នន័យ​ ឬ​ក៏​ទិន្នន័យ​ត្រូវ​បាន​ខូច​ខាត​ទេ ហើយ​ថា​គេហទំព័រ​ភាគ​ច្រើន​ដែល​ត្រូវ​ទទួល​រងការ​វាយ​ប្រហារ​កំពុង​តែ​ ប្រតិបត្ដិការ​​ធម្មតា​វិញ​ហើយ​៕​ដោយ William Ide រដ្ឋធានី​វ៉ាស៊ីន​តោន​(ប្រែ​សម្រួល​ដោយ​​កងស៊ីវន)

No comments:

Post a Comment

yes