លោក ហ៊ុន សែនស្នើអោយមានការចុះហត្ថលេខា
ឈប់បាញ់គ្នារវាង កម្ពុជា និងថៃ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី១៧ កុម្ភះ ក្នុងវិមានសន្តិភាពថា ស្នើអោយមានការចុះហត្ថ
លេខា ឈប់បាញ់គ្នារវាង កម្ពុជា និងថៃ ដោយមានសាក្សីជារដ្ឋមន្ត្រីការបរទេសអាស៊ានឬ ប្រធានអាស៊ាន រក្សាស្ថានភាពនៅដដែល នៃទីតាំងឈរជើង មិនចល័ត
កំលាំង រងចាំការដោះស្រាយជាស្ថាពរ លើការវាស់វែងបោះបង្គោលព្រំដែន។
ភាគីកម្ពុជា ថៃ លើកទឹកចិត្តអោយមេបញ្ឆាការជួរមុខ ពិភាក្សាគ្នា ដើម្បីរក្សាស្ថេរភាពព្រំដែន។ ដើម្បីធានាការឈប់បាញ់ កម្ពុជា ថៃ ស្នើសុំអោយមានការត្រួតពិនិត្យបទឈប់បាញ់ បើថៃមិនព្រម កម្ពុជាសុខចិត្តទទួលយក
កងទ័ពអាស៊ានមកដាក់នៅប្រាសាទព្រះវិហារ៕
No comments:
Post a Comment
yes