សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 19, 2011


សភាអឺរ៉ុប ថ្កោលទោសចំពោះការវាយប្រហារ
នៅតំបន់ប្រាសាទព្រះវិហារ

​សភាអឺរ៉ុប បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​គ្នា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​អំពាវ​នាវ​អោយ​ប្រទេស​ថៃ និង​កម្ពុជា គោរព​ការ​កាត់​ក្តី​ដោយ​តុលា​ការ យុត្តិធម៌​អន្តរជាតិ​ឆ្នាំ១៩៦២ ​។ ការ​ថ្កោល​ទោស​និង​អំពាវ​នាវ​អោយ​គោរព​ការ កាត់​សេចក្តី​ដោយ​តុលា​ការ​យុត្តិធម៌​អន្តរជាតិ​ឆ្នាំ​១៩៦២ បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃ ទី១៧កុម្ភះ តាម​រយៈ​ការ​ចេញ​នូវ​ដំណោះ​ស្រាយ​រួមមួយរបស់​ក្រុម​សភា អឺរ៉ុប ។
​សេចក្តី​ថ្លែង​ការណ៍ បាន​អំពាវ​នាវ​អោយ​ថៃ និង​កម្ពុជា ដោះ​ស្រាយ​ជម្លោះ​ដោយ សន្តិ​វិធី និង​ទទួល​យក​កិច្ច​ឩបត្ថម្ភ​របស់​អាស៊ាន និង​អង្គការ​សហប្រជា​ជាតិ ។ សេចក្តី​ថ្លែង​ការណ៍​បាន​ស្វាគមន៍​សេចក្តី​សម្រេច​ចិត្ត​របស់​យូណេស្កូ​ដែល​នឹង បញ្ជូន​បេសកជន​ទៅ​ប្រទេស​ថៃ​និង​កម្ពុជា និង​ស្នើ​អោយ ថៃ​និង​កម្ពុជា​សហការ ជា​មួយ​បេសសកជន​យូណេស្កូ ដែល​នឹង​ធ្វើ​ដំណើរ​វាយ​តម្លៃ​លើ​ការ​ខូចខាត​ទៅ​លើ ប្រាសាទ​ព្រះវិហារ ។
​សេច​ក្តីថ្លែង​ការណ៍ បាន​ស្នើ​ផង​ដែរ អោយ​ថៃ​និង​កម្ពុជា​រក ដំណោះស្រាយ​ដែល​នឹង​អាច​អោយ​តំណាង​យូណេស្កូ ធ្វើ​ដំណើរ​ចូល​ទៅ​ប្រាសាទ​ព្រះវិហារ និង​បាន​ស្នើ​មិន​អោយ​មាន​ការ​រារាំង​ប្រជាជន​ធ្វើ​ដំណើរ​ចេញចូលប្រាសាទ​ព្រះវិហារ ឬ​ក្នុង​តំបន់​ព្រំ​ប្រទល់​នោះ​ផងដែរ ៕

No comments:

Post a Comment

yes