យូណេស្កូ នឹងមកដល់ប្រទេសថៃនិងប្រទេសកម្ពុជា
នៅសប្តាហ៍នេះ
ក្រុមជំនាញអង្គការយូណេស្កូ ដឹកនាំដោយលោក បេសកជន គ័រឈីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា
នឹងធ្វើដំណើរមកដល់ប្រទេសថៃ និងប្រទេសកម្ពុជានៅ សប្តាហ៍នេះ ដើម្បីពិនិត្យស្ថាន ការណ៍ និងវាយតម្លៃ លើទំហំខូចខាតប្រាសាទព្រះវិហារដែលរងដោយសារ គ្រាប់កាំភ្លើងផ្លោងរបស់ទាហានថៃ បើទោះបីជាមានការរារាំង ឬគំរាមពីប្រទេស ថៃ មិន អោយអង្គការយូណេស្កូធ្វើដំណើរមកក៏ដោយ។ ពីក្រុងបាងកក នាយក រដ្ឋមន្ត្រី ថៃ អាប់ភីស៊ីតវេចា ជីវ៉ា ដែលបរាជ័យមិនអាចឃាត់ឃាំងដំណើរក្រុមយូ ណេស្កូ ទាំងនោះបាន ត្រូវគេរាយការណ៍ថា បានផ្លាស់ប្តូរយុទ្ធវិធីថ្មី ដោយរក ឧបាយកលព្យាយាមរារាំងក្រុមយូណេស្កូទាំងនោះមិនអោយបន្តធ្វើដំណើរទៅ កាន់ប្រាសាទព្រះវិហារ បាន។
គេហទំព័រ ម្កុដ របស់ថៃ បានដកស្រង់សំដី នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីតវេចា ជីវ៉ាដែលនិយាយកាលពីថ្ងៃសៅរិ៏ថា ប្រធាន យូណេស្កូ លោកស្រីអ៊ីរ៉ាណា បូកូវ៉ា បានយល់ព្រមជាមួយនឹងថៃថា គេនឹងមិន ទាន់ចាត់ចែងលើផែនការអភិវឌ្ឍន៍ប្រាសាទ ព្រះវិហារនាពេលនេះទេ លុះត្រាតែ ការគូរកំណត់ព្រំប្រទល់ត្រូវបានបញ្ចប់ដោយរួចរាល់សិន ។ នាយករដ្ឋមន្ត្រីថៃ អាប់ភិស៊ីតនិយាយថា លោកនឹងជជែកផ្ទាល់ជាមួយបេសកជន យូណេស្កូ លោក គ័រឈីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា ដើម្បីមិនអោយក្រុមយូណេស្កូធ្វើ ដំណើរបន្តទៅកាន់ ប្រាសាទព្រះវិហារ នោះ។ថៃចង់អោយដំណើររបស់ក្រុមយូណេស្កូ មកប្រទេស ទាំង២ ដើម្បីត្រឹមតែស្តាប់ការពន្យល់របស់ភាគីថៃ និងកម្ពុជា តែ ប៉ុណ្ណោះ ដោយរារាំងមិនអោយធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារនោះឡើយ។
សូម ជំរាបថា សភាសហភាពអឺរ៉ុប ទើបបានចេញសេចក្តីថ្លែងការណ៍មួយ ស្វាគមន៍ យូណេស្កូ ដែលនឹងបញ្ជូនបេសកជនទៅប្រទេសថៃនិងកម្ពុជា និងស្នើអោយថៃនិងកម្ពុជា សហការជាមួយបេសកកម្មយូណេស្កូ ដែលនឹងធ្វើដំណើរវាយ តម្លៃលើការខូច ខាតទៅលើប្រាសាទព្រះវិហារ។ សេចក្តីថ្លែងការណ៍ បាន ស្នើផងដែរ អោយ ថៃ និងកម្ពុជា រកដំណោះស្រាយយ ដែលនឹងអាច អោយ តំណាងយូណេស្កូ ធ្វើដំណើរចូលទៅប្រាសាទព្រះវិហារ បាន។ ការព្យាយាម រារាំងរបស់នាយករដ្ឋមន្ត្រីថៃ ថ្មីចុងក្រោយ ដោយមិនអោយអង្គការយូណេស្កូ ធ្វើ ដំណើរទៅប្រាសាទ ព្រះវិហារនាពេលនេះ នៅមិនទាន់មានប្រតិកម្មណាមួយ ពីសហគមអន្តរជាតិ នៅឡើយទេ៕
No comments:
Post a Comment
yes