គណបក្ស សម រង្ស៊ី លើកយកបញ្ហាកំសោយរបស់
តំណាង រាស្រ្ត គណបក្ស សម រង្ស៊ី កាល ពី ព្រលប់ ថ្ងៃទី២៣ កុម្ភះ ម្សិល ម៉ិញ នេះ បាន ជួបជាមួយ លោក សុរិយ៉ា ប្រាសាទស៊ូប៊ែឌី អ្នក រាយការណ៏ ពិសេស របស់ អង្គការ សហ ប្រ ជាជាតិ
ទទួល បន្ទុក សិទ្ធិមនុស្ស នៅ កម្ពុជា នៅ ទី ស្នាក់ ការ កណ្តាល របស់ គណបក្ស សម រង្ស៊ី ។
ក្រោយ ពីជំនួប ជិត១ ម៉ោង រវាង លោកសុរិយ៉ា ប្រាសាទស៊ូប៊ែឌី ជា មួយ តំណាង រាស្រ្ត គណបក្ស
សម រង្ស៊ី នោះ លោក យឹម សុវណ្ណ អ្នក នាំពាក្ស គណបក្ស សម រង្ស៊ី បាន ប្រាប់ អ្នក យកព័ត៌មាន
ថា «យើង ជជែក គ្នា អំពី ការ កែ ទម្រង់ ស្ថាប័ន ជាតិ សំខាន់ៗ ដូចជា៖ ស្ថាប័ន តុលាការ ស្ថាប័ន
រដ្ឋសភា ស្ថា ប័ន គណកម្មការជាតិរៀបចំការបោះឆ្នោត រួមជាមួយស្ថាប័នមួយ
ចំនួនទៀត » ។ លោក យឹម សុវណ្ណ បាន បន្តរទៀតថា ជាពិសេស ស្ថាប័ន រដ្ឋសភា ប្រព័ន្ធនៃ
ការត្រួតពិនិត្យនិងតុល្យភាព ដែលគេតែងតែយកទៅអនុវត្តប្រទេសប្រកាន់របបលិទ្ធិប្រជាធិបតេយ្យក៏ត្រូវបានលើកឡើងយកមកជជែកគ្នា ពីព្រោះថាសព្វថ្ងៃនេះក្នុងស្ថានភាពនៃប្រទេសកម្ពុជាយើងកត់សំគាល់ឃើញថាប្រព័ន្ធត្រួតពិនិត្យនិងតុល្យភាពនេះគឺនៅមានចំនុចខ្វះខាតច្រើន ជាពិសេសតួនាទីសភានៅក្នុងការត្រួតពិនិត្យទង្វើររបស់រដ្ឋាភិបាលមិនត្រូវបានពង្រឹងនោះទេ ។

លោក យឹម សុវណ្ណ បានលើកឡើងទៀតថា ដូចជាការឆ្លើយនូវសំនួរចំពោះអ្នកតំណាងរាស្រ្ត ពីភាគីរបស់រដ្ឋាភិបាលក៏មិនទាន់បានធ្វើឲ្យបានគ្រប់គ្រប់ជ្រុងជ្រោយ ហើយឆ្លើយឲ្យបានចំគោលដៅដែលអ្នកតំណាងរាស្រ្តរបស់គណបក្ស ប្រឆាំងចង់បាននោះទេ ។ លោក យឹម សុវណ្ណ បានបញ្ជាក់ទៀតថា ការត្រួតពិនិត្យនូវភាពមិនប្រក្រតីក៏ដូចជា
អំពើពុករលួយដែលបានកើតឡើងនៅក្នុងស្ថាប័នរបស់រដ្ឋាភិបាលក៏មិនត្រូវបានខាងគណកម្មការរដ្ឋសភា ធ្វើការត្រួតពិនិត្យឲ្យមានប្រសិទ្ធិ
ភាពនោះទេ ហើយមួយវិញទៀតភាពស្មុកស្មាញនៅក្នុងដំណើរការនៃការរៀបចំសំនួរសម្រាប់រដ្ឋាភិបាលមកឆ្លើយនៅរដ្ឋសភាក៏ដូចជាអ្នកទទួលខុសត្រូវកំពូលនៅក្នុងរដ្ឋាភិបាលដែលត្រូវមកឆ្លើយសំនួរចំពោះ
មុខរដ្ឋសភាក៏មិនទាន់បានធ្វើទៅឲ្យល្អនៅឡើយនោះដែរ ។ លោក យឹម សុវណ្ណ បានថ្លែងបន្តរទៀតថា នៅក្នុងកំឡុងពេលនៃការឆ្លើយសំនួរក៏មិនទាន់បានចុចឲ្យចំគោលដៅតំណាងរាស្រ្តគណបក្ស ប្រឆាំងពុំមានឱកាស
និងបានជជែកគ្នា ឆ្លើយឆ្លងគ្នា ដូចជាបណ្តាប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យ
ដ៏ទៃទៀតដែល ដែរគេបានធ្វើនោះឡើយ ហើយចំណុចខ្សោយនៃបទបញ្ជា
ផ្ទៃក្នុងរបស់រដ្ឋសភា និង តំណើរការនិតិវិធីរបស់រដ្ឋសភា ក៏នៅមានចំណុច
ខ្លះដែលគណបក្ស សម រង្ស៊ី យកមកជជែកក្នុងការកែទម្រង់ ដើម្បីធ្វើយ៉ាងណា ធានាឲ្យស្ថាប័នរដ្ឋសភាគឺតំណាងឲ្យប្រជាពលរដ្ឋជាពិសេសតួនាទីរបស់
គណបក្ស ប្រឆាំងនៅក្នុងរដ្ឋសភាក៏មិនត្រូវទាន់បានពង្រឹងនោះដែរ ។ លោក យឹម សុវណ្ណ បានថ្លែងទៀតថា ថវិការសម្រាប់ក្រុមសភាតំណាងរាស្រ្តរបស់
គណបក្ស នយោបាយនៅក្នុងរដ្ឋសភាក៏នៅមិនទាន់បានតំណើរការដើម្បី
បើកលទ្ធភាពឲ្យក្រុមសភារបស់គណបក្ស នីមួយៗនៅក្នុងរដ្ឋសភាបានតំណើរការទៅដោយរលូននោះទេ ។ទាក់ទងដល់ការងារពិនិត្យមើល
សេចក្តីព្រៀងច្បាប់វិញ គឺតំណាងរាស្រ្តពីគណបក្សប្រឆាំងគ្មានសិទ្ធិនោះទេ។ បើតាមលោក យឹម សុវណ្ណ ថា មិនត្រឹមតែគេមិនឲ្យចូលរួមទេ សូម្បី
តែមតិយោបល់ក៏ពុំត្រូវបានគេទទួលយកទៅពិចារណានោះដែរ។
សូមជំរាបថានៅក្នុងជំនួបជាមួយលោក សុរិយ៉ា ប្រាសាទស៊ូប៊ែឌី អ្នករាយការណ៏ពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅ
កម្ពុជាគឺមានលោក សុន ឆ័យ លោក យឹម សុវណ្ណ និង លោកស្រី មូ សុខហួរសូមបញ្ជាក់
ថារាល់មតិទាំងអស់របស់គណបក្សប្រឆាំងនឹងត្រូវបានប្រេសិតអង្គការសហ ប្រជាជាតិយកទៅធ្វើជាមូលដ្ឋានក្នុងការទាមទាឲ្យរដ្ឋាភិបាលធ្វើ កំណែទម្រង់ឡើងវិញ រួមទាំងការដាក់បញ្ចូលទៅក្នុងរបាយការណ៏សម្រាប់កិច្ចប្រជុំផ្នែក សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលប្រព្រឹត្តិទៅនៅចុង ឆ្នាំនេះផងដែរ៕
No comments:
Post a Comment
yes