សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 23, 2011


ប្រធានអង្គការយូណេស្កូ សម្ដែងកង្វល់ចំពោះការប៉ះទង្គិចគ្នា

នៅតំបន់ព្រំដែនកម្ពុជា​ថៃ​


លោកស្រី អ៊ីរីណា បូកូវ៉ា ប្រធាន​អង្គការ​យូណេស្កូ បាន​សម្ដែង​កង្វល់​ទាក់ទង​នឹង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តំបន់​ប្រាសាទ​ ព្រះវិហារ ក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ ដោយ​បាន​សង្កត់​ធ្ងន់​ថា សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ

មិន​គួរ​ជា​ដើមចម​នៃ​ជម្លោះ​នោះ​ទេ។
​លោក ម៉ាស៊ូអ៊ូរ៉ា ដែល​ជា​អតីត​អគ្គនាយក​នៃ​អង្គការ​យូណេស្កូ ពី​ឆ្នាំ១៩៩៩ ដល់​ឆ្នាំ​២០០៩ និង​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ឆ្នាំ​១៩៩៩ ក៏​នឹង​ពិនិត្យ​មើល​លើ​ភាគី​ទាំង​ពីរ​ផង​ដែរ​ ពី​វិធី​កាត់​បន្ថយ

ភាព​តានតឹង និង​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​ជុំវិញ​ការ​ថែរក្សា និង​អភិរក្ស​​ប្រាសាទ​ព្រះវិហារ។
​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៏​មាន​របស់​អង្គការ​យូណេស្កូ​បានបន្ត ​ឲ្យ​ដឹង​ទៀតថា ប្រាសាទ​ព្រះវិហារ​ដែល​បាន​សាងសង់​កាល​ពី​សតវត្ស​ទី​១១ ហើយ​បាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក៏​ព្រោះ​ប្រាសាទ​នេះ​មានតម្លៃ​ជា​សកល​ស្រប​ទៅ​តាម​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ឆ្នាំ​១៩៦២ ដែល​បាន​ផ្ដល់​សច្ចាប័ន​ដោយ​ប្រទេស​កម្ពុជា និង​ថៃ ហើយ​ថា ការ​រក្សា​នូវ​អនុសញ្ញា​នេះ បណ្ដា​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​ទទួល​ស្គាល់​ថា បេតិកភណ្ឌ​បែប​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក ដែល​ការ​ការពារ គឺ​ជា​កាតព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ​ទាំង​មូល​ចូល​រួម​សហការ​៕

No comments:

Post a Comment

yes