កងយោធពលខេមរភូមិន្ទ និងកងទ័ពអាមេរិកនៅតំបន់
ប៉ាស៊ីហ្វិច និងប្រទេសបីទៀតចូលរួមរៀបចំសមយុទ្ធ
ហ្វឹកហ្វឺនយោធារយៈពេល ១៣ថ្ងៃ
ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា កងយោធពលខេមរភូមិន្ទ និងកងទ័ពអាមេរិកនៅតំបន់ប៉ាស៊ីហ្វិច ព្រមទាំងប្រទេសបីទៀត នឹងចូលរួមរៀបចំសមយុទ្ធហ្វឹកហ្វឺនយោធារយៈពេល ១៣ថ្ងៃមួយ ឈ្មោះថា ឆ្មាំអង្គរ២០១១ នៅខែឧសភាខាងមុខ នៅខេត្តកំពង់ស្ពឺ ជាផ្នែកមួយនៃកិច្ចគាំទ្ររបស់ប្រតិបត្តិការថែរក្សាសន្តិភាពសកលលោករបស់អង្គការសហប្រជាជាតិ។
លោកវរសេនីយ៍ឯក រ៉ូបឺត ដុនតុន តំណាងកងទ័ពអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិច
បានថ្លែងថា កងទ័ពរបស់លោកចំនួន ១៣៥នាក់ នឹងចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនយោធានេះ ហើយថា លោកសប្បាយរីករាយក្នុងការវិលត្រឡប់មកកាន់កម្ពុជាជាថ្មីម្តងទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយប្រទេសនេះ។
លោក រ៉ូបឺត ដុនតុន មានប្រសាសន៍ថា៖ «ខ្ញុំរីករាយចូលរួមក្នុងលំហាត់នេះ និងសិក្សាអំពីបទពិសោធន៍របស់កម្ពុជា ពីព្រោះកម្ពុជាមានបទពិសោធន៍ល្អៗ ជាពិសេសទាហានកម្ពុជាបានបំពេញកាតព្វកិច្ចនៅប្រទេសលីបង់»។
No comments:
Post a Comment
yes